នៅថ្ងៃនេះ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ មានចំនួន ១៩នាក់បន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកស្លាប់កើនឡើងជិត ១ពាន់ ២០០នាក់ (១.១៦៨) ហើយគិតត្រឹមថ្ងៃទី២១ ខែកក្កដា។
ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលរកឃើញមាន ៨១២នាក់ ក្នុងនោះភាគច្រើនឆ្លងក្នុងសហគមន៍ ហើយមានករណីនាំចូលពីក្រៅប្រទេសជិត៣០០នាក់។ នៅថ្ងៃដដែលនេះ ក្រសួងអះអាងថា មានអ្នកជាសះស្បើយ ចំនួន ៧៤០នាក់។ ជាមួយគ្នានេះខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងថ្មីជិត១០០នាក់ក្នុងមួយថ្ងៃ។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជិត៧ម៉ឺននាក់(៦៩.៦០៨)ក្នុងនោះ អ្នកជាសះស្បើយមានជិត ៦ម៉ឺន២ពាន់នាក់ (៦១.៧៧៩)។ ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩វិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានជិត ៦លាន៣សែននាក់ ឬស្នើជិត ៦៣ភាគរយ ក្នុងចំណោមអ្នកដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។