អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣៦១ នាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីអ្នកជំងឺ ១៣ នាក់បន្ថែមទៀតបានស្លាប់។
ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាល រកឃើញមានជិត ៥រយ (៤៩៥) នាក់ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ៤៤ នាក់។ នៅថ្ងៃដដែលនេះ ក្រសួងអះអាងថា មានអ្នកជាសះស្បើយជាង ៦រយ (៦០៤) នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ មានជាង ៣ម៉ឺន៩ពាន់ (៣៩.៤៦៤) នាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង ៣ ម៉ឺន៣ ពាន់ (៣៣.៥៧១)នាក់។
ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា មានចំនួនជាង ៣ លាននាក់ ឬស្មើនឹង ៣០ ភាគរយក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០ លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។