ឈ្មោះ​បុរាណ​នៃ​ប្រាសាទ​វត្ត​នគរបាជ័យ​នៅ​កំពង់ចាម

អ្នក​សិក្សា​សិលា​ចារឹក​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​វត្ត​នគរបាជ័យ នៅ​ក្នុង​ខែត្រ​កំពង់ចាម​សព្វថ្ងៃ​នេះ កាល​ពី​បុរាណ​សម័យ​មិនមែន​មាន​ឈ្មោះ​ថា ប្រាសាទ​វត្ត​នគរបាជ័យ​ដូច្នេះ​ទេ។

សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ថា តាម​រយៈ​សិលា​ចារឹក K-៨២ ដែល​សរសេរ​ជា​ភាសា​បាលី​និង​ភាសា​ខ្មែរ បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​មាន​ការ​សាងសង់​ប្រាសាទ​នគរ​បាជ័យ​នេះ ជា​នគរ​របស់​ស្តេច​ត្រាញ់មួយ។ ប្រាសាទ​នេះ​មាន​ឈ្មោះ​ថា ជ័យវីរសក្តិ ដែល​មាន​ន័យ​ថា ព្រះឥសូរ ដ៏ ជាញជ័យ ។ សិលា​ចារឹក​នេះ​បាន​ត្រូវ​សរសេរ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៥៦៦ ដែល​ត្រូវ​នឹង​សតវត្សរ៍​ទី​១៦ នៃ​គ្រិស្ត​សករាជ៕