៣ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប
2020.11.14

ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាគម្រប់៣ ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួន ដោយចោទប្រកាន់ពួកលោកទាំងពីរថា បង្កើតស្ទូឌីយោ ថតចម្រៀងដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្រោយមកបានប្តូរការចោទប្រកាន់ពួកលោកថា លួចផ្ញើព័ត៌មានសម្ងាត់ទៅឱ្យបរទេស ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ។ ក្រោយមកទៀត អាជ្ញាធរបានបន្ថែមបទចោទមួយទៀត គឺការផលិត និងកាន់កាប់រូបភាពអាសអាភាស។
អ្នកទាំងពីរត្រូវបានតុលាការចាប់ដាក់ពន្ធនាគារជាង៩ ខែ ទើបដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែសំណុំរឿងនេះ មិនទាន់ដាច់ស្រេចនៅឡើយទេ។
តើដំណើរការរកយុត្តិធម៌ក្នុងសំណុំរឿងនេះប្រព្រឹត្តទៅយ៉ាងដូចម៉េចដែរ?
សូមស្ដាប់បទសម្ភាសន៍ផ្ទាល់ជាមួយលោក យាង សុធារិន្ទ និងមន្ត្រីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។