0:00 / 0:00
ក្រុមពលរដ្ឋខ្មែរក្រោមប្រមាណ ១០០នាក់ ដែលរួមមានទាំងព្រះសង្ឃផង បានប្រមូលផ្ដុំគ្នានៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក (New York) នៅថ្ងៃទី១៩ មេសា ដើម្បីតវ៉ាទាមទារអាជ្ញាធរវៀតណាមឱ្យដោះលែងពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមចំនួន ១៣អង្គ និងនាក់ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារថ្មីៗ នេះ។
ការជួបជុំសម្ដែងមតិនេះ ធ្វើឡើងក្នុងឱកាសនៃសន្និសីទលើកទី២៣ នៃវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហារបស់ជនជាតិដើមភាគតិច (PFII 23) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ មេសា នៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក។
សូមចុចលើរូបថតនេះ ដើម្បីមើលរូបមួយចំនួនផ្សេងទៀត៖
