បទសម្ភាសន៍​អំពី​វិធីសាស្ត្រ​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព

ដោយ សាន សែល
2016.03.19
Share on WhatsApp
Share on WhatsApp
ស៊ិន ពុទ្ធារី ២០១៦ ៨៥៥ ប្រធាន​ផ្នែក​ទំនាក់ទំនង និង​អភិវឌ្ឍន៍​សមាជិក​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel

បណ្ដាញ​ទំនាក់ទំនង​សង្គម មិន​ត្រឹម​តែ​ជា​មធ្យោបាយ​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន វា​បាន​ក្លាយ​ជា​មធ្យោបាយ​ផ្សារភ្ជាប់​រវាង​សង្គម​ស៊ីវិល និង​សាធារណជន ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​អង្គការ​សង្គម​ស៊ីវិល នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ស៊ី (CCC) និង​អង្គការ​ឌីវែលឡុបមែន អ៊ីនណូវេស៊ិន (Development Innovations) បាន​រៀបចំ​សៀវភៅ​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​សង្គម​ស៊ីវិល។ ឯកសារ​នេះ បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​សម្រាប់​សង្គម​ស៊ីវិល​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។

ប្រធាន​ផ្នែក​ទំនាក់ទំនង និង​អភិវឌ្ឍន៍​សមាជិក​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ពន្យល់​ថា ជា​ការ​ចាំបាច់​ដែល​អង្គការ​សង្គម​ស៊ីវិល គួរ​ស្វែង​យល់​ពី​បច្ចេកទេស និង​តិចនិក​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ប្រសិន​បើ​អង្គការ​ទាំង​នោះ​ចង់​ឲ្យ​សកម្មភាព​ការងារ​របស់​ខ្លួន​ផ្សារភ្ជាប់​ជាមួយ​សាធារណជន។

សូម​ស្តាប់​បទសម្ភាសន៍​រវាង លោក សាន សែល អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី និង​អ្នកស្រី ស៊ិន ពុទ្ធារី អំពី​វិធីសាស្ត្រ​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។