លោក ហ៊ុន សែន ផាត់អ្នកស្មោះនឹងបក្សខ្លួន និងផ្ដល់ផលប្រយោជន៍ដល់អ្នកប្រឆាំងជាថ្នូរនឹងការចុះចូល
2024.11.26
សកម្មជនសង្ឃការពារសិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សាវ៉ាត មានថេរដីកា ថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើនយោបាយបោះបង់អ្នកដែលតស៊ូស្មោះស្ម័គ្រជាមួយគណបក្សកាន់អំណាចចោល ហើយងាកមកលើកតម្កើងអតីតអ្នកនយោបាយប្រឆាំង តាមរយៈផ្ដល់តួនាទី និងផលប្រយោជន៍ផ្សេងៗ។
ព្រះអង្គលើកឡើងថា លោក ហ៊ុន សែន ធ្វើដូច្នេះកំពុងតែធ្វើឱ្យអ្នកតស៊ូបំរើគណបក្សកាន់អំណាចបាក់ទឹកចិត្ត និង កំពុងតែបង្កើនសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន។ ព្រះអង្គបន្ថែមថា នយោបាយបោះបង់អ្នកចាស់ ចាប់អ្នកថ្មីឱ្យមកវាយបកអតីតសហការី ដែលជាអ្នកនយោបាយប្រឆាំងវិញនេះ ជានយោបាយអសីលធម៌នៃអ្នកដឹកនាំ។ ព្រះអះអាងថានយោបាយបែបនេះ នឹងធ្វើឱ្យផ្ទៃក្នុងគណបក្សកាន់អំណាចរង្គោះរង្គើវិញជាមិនខាន។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងព្រះតេជព្រះគុណ លួន សាវ៉ាត អំពីបញ្ហានេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។