រដ្ឋមន្ត្រីការបរទេសខ្មែរ នឹងចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ ហៅកាត់ថា អេយូអ៊ិមអ៊ិម (AUMM) នៅថ្ងៃពុធ ទី២១ ខែតុលានេះ ដើម្បីផ្លាស់ប្ដូរយោបល់ ស្វែងរកពិធីពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ លើវិបត្តិសុខភាពសាកលដែលបង្កឡើងដោយជំងឺកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ថ្ងៃទី២០ តុលា ឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh) បានអញ្ជើញឧបនាយករដ្ឋមន្ត្រីការបរទេសខ្មែរ លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ ក្នុងសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។