សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ចិន​ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​រឿង​​រលំ​អគារ

ដោយ មាន ឫទ្ធិ
2019-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា រដ្ឋាភិបាល និង​អ្នកវិនិយោគទុន​ចិន មិន​ទាន់​បាន​បង្ហាញ​នូវ​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌ និង​សង្គម​គ្រប់គ្រាន់​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ករណី​បាក់​អគារ​សំណង់​ខុសច្បាប់​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​ខ្មែរ​ស្លាប់ ២៨​នាក់។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ចិន​ចេញមុខ​មកសុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ ជា​សាធារណៈ​ចំពោះ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ពី​គំរូ​នៃ​ការទទួលខុសត្រូវ​ខ្ពស់ និង​កសាង​ទំនុកចិត្ត​ឡើងវិញ​ជាមួយ​ពលរដ្ឋ​ខ្មែរ។

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ទង្វើ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ឆ្លើយតប​ទៅ​នឹង​ករណី​សោកនាដកម្ម​នេះ ថា ធ្វើឡើង​ហាក់បីដូចជា​អល់អែក ឬ​ស្ទាក់ស្ទើរ​នៅឡើយ និង​ថា​ហាក់​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ចេញ​មុខ​មក​អះអាង​អំពី​កំហុស​ឆ្គង​របស់​ជនជាតិ​ខ្លួន​។ លោក​ថា ក្នុងនាម​ជា​ជាតិ​សាសន៍​មួយ​ដែលមាន​អរិយធម៌​ជា​យូរលង់​មក​ហើយ​នោះ រដ្ឋាភិបាល​ចិន​គួរតែ​ហ៊ាន​ចេញមុខ​មក​សុំ​ទោស​ប្រជាជាតិ​ខ្មែរ ជាពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចំពោះ​បញ្ហា​មួយ​នេះ​ជា​សាធារណៈ៖ «ក្នុងនាម​ជា​ជាតិ​សាសន៍​មួយ​មានការ​ទទួលខុសត្រូវ រដ្ឋាភិបាល​ចិន ក៏ដូចជា​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នោះ គួរតែ​មាន​ការ​ចេញ​លិខិត​ជា​លាយលក្ខណ៍អក្សរ​មួយ​ដើម្បី​ប្រកាស​ជា​ផ្លូវការ​ថា រដ្ឋាភិបាល​មានការ​សុំទោស​ចំពោះ​ការណ៍​ដែល​ជនជាតិ​ចិន ដែល​បាន​មក​ធ្វើការ​វិនិយោគ ជាពិសេស​ក្នុង​អាគារ​ហ្នឹង មានការ​ធ្វើ​ឱ្យ​បាត់បង់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាន​របួស​ជា​សោកនាដកម្ម​ហ្នឹង គួរតែ​សុំទោស និង​មានការ​ប្តេជ្ញាចិត្ត​មួយ ដើម្បី​ឱ្យ​មាន​ជំនឿ​ចិត្ត​ថា​ក្រុម​វិនិយោគទុន ឬក៏​ម្ចាស់​អាគារ​សាងសង់​ទាំងអស់ មានការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការសាងសង់​របស់​ខ្លួន កំពង់​សាងសង់​ក្តី ឬ​សាងសង់​ខាងមុខ​ហ្នឹង គឺ​ពិតជា​អាគារ​ដែល​មាន​គុណភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន មិន​អាច​មាន​បង្ក​បញ្ហា​ទាំងអស់​ហ្នឹង​មក​លើ​ពលរដ្ឋ​កម្ពុជា​ទៀត​ទេ»

លោក សឹង សែនករុណា បន្តថា ការ​ចេញមុខ​មក​សុំ​ទោស​ប្រជាជាតិ​ខ្មែរ​នេះ នឹង​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ជា​ការ​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​មួយ​ដ៏​ខ្ពស់ និង​ក៏​ជា​ការ​បង្កើត​ឱ្យ​មាន​នូវ​ការ​កសាង​ទំនុក​ចិត្ត​ឡើងវិញ​ដែរ រវាង​ពលរដ្ឋ​កម្ពុជា ជាមួយ​នឹង​វិនិយោគទុន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុងតែ​មើល​ឃើញ ពី​ភាព​អវិជ្ជមាន​ជាច្រើន​ស្រាប់​របស់​វិនិយោគទុន​ចិន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ ផ្ទុយទៅវិញ លោក​ថា បើសិនជា​មិន​មានការ​សុំទោស​ណាមួយ​ពី​រដ្ឋាភិបាល​ចិន​ជុំវិញ​បញ្ហា​សោកនាដកម្ម​នេះ​ទេ នោះ​ពលរដ្ឋ​ខ្មែរ​អាច​មាន​ការ​ប៉ះ​ទង្គិច​អារម្មណ៍​ផ្លូវចិត្ត បន្ត​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន​ជាមួយ ជនជាតិ​ចិន ដោយសារតែ​ពួកគេ​អាច​យល់ថា ចិន​មិនបាន​ឱ្យ​តម្លៃ​ចំពោះ​អាយុជីវិត​របស់​ពលរដ្ឋ​កម្ពុជា ជា​ម្ចាស់​ស្រុក​នោះទេ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​ទៀត​គឺ​លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​ចិន​គ្រាន់តែ​បាន​ឆ្លើយតប​ជា​ការ​សោកស្ដាយ និង​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការណ៍​លើ​ជន​ប្រព្រឹត្តិ​ជា​ជនជាតិ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ មិនទាន់​បាន​បង្ហាញ​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​លើស​ពី​នេះ​នៅ​ឡើយ​ទេ។ លោក​បាន​ប្រៀបធៀប​ករណី​នេះ ទៅ​នឹង​ករណី​ដែល​ជនជាតិ​ជប៉ុន​ធ្លាប់​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម មក​លើ​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លងទៅ ហើយ​ពេលនោះ​មាន​ជនជាតិ​ជប៉ុន​ដទៃ​ទៀត រួម​ទាំង​ស្ថានទូត​ជប៉ុន​ផង បាន​ចេញ​មុខ​មក​សុំទោស​ពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​នោះ៖ «បើ​យើង​គិត​ពី​ការ​ទទួលខុសត្រូវ​វិញ បើ​យើង​ធៀប​វិញ​យើង​ឃើញ​ហើយ កាលពី​ជប៉ុន សូម្បី​គ្រាន់តែ​ប្រជាពលរដ្ឋ​គេ​ដែល​ប្រព្រឹត្តិ​អំពើ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត សៀមរាប គឺ​ស្ថានទូត​គេ​ចេញមុខ​សុំទោស​ជា​សាធារណៈ​តែម្តង​។ នេះ​ជា​វប្បធម៌ និង​ជា​សីលធម៌ នៃ​ការទទួលខុសត្រូវ​ខ្ពស់​មួយ​ណាស់»

លោក អំ សំអាត មើល​ឃើញ​ថា ចិន​នៅ​មិនទាន់​មាន​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​នៃ​ការ​វិនិយោគ​របស់​ខ្លួន​នៅឡើយ​ទេ​នៅ​កម្ពុជា។ ក្រោយ​សោកនាដកម្ម​នៃ​ការ​បាក់​រលំ​សំណង់​អគារ ៧​ជាន់ ខុសច្បាប់​វិនិយោគ​ដោយ​ជនជាតិ​ចិន​នៅ​ឯ​ខេត្ត​ព្រះសីហនុ​រួចមក រដ្ឋាភិបាល​ចិន​តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដោយ​ថែមទាំង​ជ្រើសរើស​មិន​បង្ហាញ​រូបភាព​នៃ​សោកនាដកម្ម​នោះ​ផង។ ក្រៅពី​សម្ដែង​ក្ដី​ក្ដុកក្ដួល​អំពី​ឧបទ្ទវ​ហេតុនេះ និង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ជនរងគ្រោះ ស្ថានទូត​ថា ខ្លួន​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​បន្ទាន់​។ ក៏ប៉ុន្តែ សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​ចិន​នា​ពេល​នោះ មិនបាន​បង្កប់​នូវ​អត្ថន័យ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​បញ្ហា​នេះ​ឡើយ។ តាំងពី​ពេល​បង្ហោះ​សារ​រំលែក​ទុក្ខ​នោះ រហូត​មក​ទល់​ថ្ងៃ២៦ មិថុនា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ហាក់​បាន​បង្ហាញ​ភាព​ស្ងប់ស្ងាត់​ជុំវិញ​បញ្ហា​នេះ ដោយ​មិនបាន​រំឭក ធ្វើ​បច្ចុប្បន្នភាព ឬ​មិនបាន​បង្ហោះ​សកម្មភាព​ចូលរួម​សង្គ្រោះ​បែប​មនុស្សធម៌​ណាមួយ​ពី​សំណាក់​មន្ត្រី​ទូត​ណាមួយ​របស់​ខ្លួន​នោះ​ឡើយ​។ អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​អំពី​ការ​ចង់​ឱ្យ​រដ្ឋាភិបាល​ចិន ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ជុំវិញ ករណី​នេះ​នៅឡើយ​ទេ។

នៅមុន​ពេល​បិទ​បញ្ចប់​ប្រតិបត្តិ​ការសង្គ្រោះ ប្រមុខ​ដឹកនាំ​របប​ក្រុងភ្នំពេញ​ឯណោះ​វិញ លោក ហ៊ុន សែន មិន​គ្រាន់តែ​មិន​បង្ហាញ​ចេតនា​ណាមួយ​ទាមទារ​ឱ្យ​អ្នកវិនិយោគទុន​ចិន ឬ​រដ្ឋាភិបាល​ចិន ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​នោះ​ឡើយ តែ​ថែមទាំង​ថ្លែង​ការពារ​ឱ្យ​មុខមាត់​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ទៅវិញ ដោយ​ថែមទាំង​ថ្កោលទោស​ពលរដ្ឋ​ខ្មែរ​គ្នាឯង​ទាំងឡាយ​ណា​ដែល​ចង់​ស្តី​បន្ទោស​ចិន​ទៀត​ផង៖ «ខ្ញុំ​សូម​ថ្កោលទោស​ជា​សាធារណៈ​ទៅលើ​បញ្ហា​ទាក់ទង​នឹង​យក​បញ្ហា​វិនិយោគ​របស់​ចិន មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​ជា​អាយ៉ង​របស់​ចិន​លក់​ដី​ឱ្យ​ចិន‍។ ឥឡូវ​បើ​ថា​ក្រុងព្រះសីហនុ​គ្មាន​អ្នក​វិនិយោគ​ចិន​ទេ សួរ​ថា​យើង​មាន​អគារ​សំណង់​ខ្ពស់​ៗ​ធំៗ​យ៉ាង​ដូច្នេះ​ទេ​? ចំណុច​នេះ​កុំ​យក​បញ្ហា​តូច​មួយ​ឱ្យ​ក្លាយ​ជា​ភ្លើង​អគ្គិភ័យ​កម្ទេច​ភ្លើង​ក្លាយទៅជា​អគ្គិភ័យ​បំផ្លាញ​នូវ​ទំនាក់ទំនង​បំផ្លាញ​នូវ​បរិយាកាស​វិនិយោគ​ដែល​យើង​ខិតខំ​ទាក់ទាញ​យក​​មក​។ អ្នកណា​ទទួល​អ្នកណា​ខុសត្រូវ​ចាត់ការ​តាម​ផ្លូវ​ច្បាប់»

គណបក្ស​សង្គ្រោះជាតិ បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ចាត់វិធានការ និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​វិស័យ​សំណង់ ជាពិសេស​សំណង់​អាគារ​របស់​ជនជាតិ​ចិន​នេះ ឬ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

លោក សឹង សែនករុណ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​គោលការណ៍​ធុរកិច្ច និង​បញ្ហា​សិទ្ធិមនុស្ស ដោយ​មិន​ត្រូវ​ផ្តោត​ខ្លាំង​ពេក​តែ​ទៅលើ​ការ​វិនិយោគទុន​របស់​បរទេស​នោះ​ទេ។ លោក​ស្នើ​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រវត្តិ​ទទួលខុសត្រូវ និង​ប្រវត្តិ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ទាំងអស់​ដែល​មក​វិនិយោគ​នៅ​កម្ពុជា។ លោក សឹង សែន​ករុណា ថា លោក​ចង់​ឃើញ​ការ​វិនិយោគ​មួយ​ពី​សំណាក់​ប្រទេស​ចិន ដែល​មាន​ការ​ការពារ ការ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ មាន​ការ​ទទួលខុសត្រូវ​ទាំង​ផ្នែក​សង្គម និង​ផ្នែក​សីលធម៌ ហើយ​មិនមែន​ជា​ការ​វិនិយោគ​បែប​អានាធិបតេយ្យ ដែល​ចាំតែ​កេង​ប្រយោជន៍ ពី​ប្រទេស​ម្ចាស់​ផ្ទះ​នោះ​ទេ៖ «យើង​ចង់​ឱ្យ​មាន​ក្រុម​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ជាក់លាក់ ត្រួតពិនិត្យ​សកម្មភាព​សារ​ជីវ​កម្ម​បរទេស​មក​វិនិយោគ ហាក់​ដូចជា​បណ្ដែតបណ្ដោយ​ឱ្យ​ពួកគេ​ធ្វើតាម​អំពើ​ចិត្ត ឱ្យ​ខាតបង់​ធនធាន​ប្រទេសជាតិ ហើយ​ខ្លះ​កេង​ចំណេញ​លើស​នូវ​អ្វី​ដែល​ជា​កិច្ចសន្យា អ្នកខ្លះ​មិន​មាន​ច្បាប់​ទៅទៀត​... អ៊ីចឹង វា​ធ្វើ​ឱ្យ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​មាន​ភាព​អានាធិបតេយ្យ​មែនទែន​។ អ៊ីចឹង​ទៅ​ជនបរទេស​គាត់​ឆ្លៀតឱកាស ។ យើង​មិន​មាន​ការរើសអើង​លើ​ជនជាតិ​ណាមួយ​ទេ ប៉ុន្តែ​យើង​ចង់បាន​ជនជាតិ​ណាមួយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ជួយ​កម្ពុជា​ផង​។ សូម​កុំ​មក​បំផ្លាញ​នូវ​ធនធាន​កម្ពុជា»

នៅ​ឯ​វេទិកា​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​លើក​ទី​ពីរ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ក្រុង​ប៉េកាំង​កាលពី​អំឡុង​ចុងខែ​មេសា ក្រុម​មេដឹកនាំ​ចិន​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​ធ្វើ​យ៉ាង​ព្យាយាម​អនុលោម​គម្រោង​របស់​ខ្លួន​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មានការ​គោរព​សិទ្ធិមនុស្ស និង​ប្រឆាំង​អំពើពុករលួយ​ជាដើម​។ ក៏ប៉ុន្តែ ក្រោយ​កើតហេតុ​ឧបទ្ទវហេតុ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​របស់​ខ្លួន​នៅ​កម្ពុជា ដែល​ជា​ឧទាហរណ៍​ច្បាស់​នា​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល​ចិន​បង្ហាញ​ភាព​សកម្មភាព​របស់​ខ្លួន ចូលរួម​ទទួលខុសត្រូវ​ផ្នែក​សង្គម ផ្នែក​មនុស្សធម៌ និង​ផ្នែក​សីលធម៌​ឱ្យ​បាន​គួរ​ជាទី​ទុកចិត្ត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

is not deal with China govm't...it is privacy business...the only thing u can do is with Chinese construction company

omg...how khmer civilian society wants the China commie govm't to pardon to the Cambodian pple in related of horrific tragic,that Chinese building construction collapsed at KompongSom city with killed dozens pple+dozens injured in critical condition.Let me tell u everybody the Chinese commie govm't can't take care everything with this issue...it is not their national issue,it is only own private business and the only thing that all the khmer construction workers can do are quick to stern legal actions against the pple who build this structure,is not the China govm't,my friend"who would be blame?who would responsible?who would held accountable?and who behind this?.On the other hand,everybody have to ask yourself...why your unofficial pm"HS"expenses national budgets to coverup all these?ask why???????????and why this unofficial pm didn't file a lawsuit against them and why he uses national budget to pay it?.My friend this is not the China commie govm't problem...this problem is your unofficial pm,who try to coverup the criminal conspiracy and walk away from this horrific tragic"use your brain and dig up,grill up,drill up and u all will found it".

Jun 27, 2019 02:51 PM

is not deal with China govm't...it is privacy business...the only thing u can do is with Chinese construction company

omg...how khmer civilian society wants the China commie govm't to pardon to the Cambodian pple in related of horrific tragic,that Chinese building construction collapsed at KompongSom city with killed dozens pple+dozens injured in critical condition.Let me tell u everybody the Chinese commie govm't can't take care everything with this issue...it is not their national issue,it is only own private business and the only thing that all the khmer construction workers can do are quick to stern legal actions against the pple who build this constructed...is not the China govm't,my friend"who would be blame?who would responsible?who would held accountable?and who behind this?.On the other hand,everybody have to ask yourself...why your unofficial pm"HS"expenses national budgets to coverup all these?ask why???????????and why this unofficial pm didn't file a lawsuit against them and why he uses national budget to pay it?.My friend this is not the China commie govm't problem...this problem is your unofficial pm,who try to coverup the criminal conspiracy and walk away from this horrific tragic"use your brain and dig up,grill up,drill up and u all will found it".

Jun 27, 2019 02:49 PM

គេហទំព័រ​ទាំងមូល