សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី មាន ឡា និង​កូន​តូច​មក​ដល់​កន្លែង​មាន​សុវត្ថិភាព

ដោយ ខែ សុណង
2020-10-08
Share
មាន ឡា ៩២២ ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ លោកស្រី មាន ឡា និង​កូន​តូច រត់​គេចពីការ​តាម​ចាប់​ខ្លួន។
រូប​ពី​ហ្វេសប៊ុកលោកស្រី មាន ឡា កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ២០២០

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ត្បូងឃ្មុំ អ្នកស្រី មាន ឡា និង​កូនស្រី​តូច អាយុ​ជិត ៣​ខែ បាន​រត់​ភៀសខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា បន្ទាប់ពី​ធ្វើដំណើរ​ឆ្លងកាត់ ព្រៃភ្នំ​ដងអូរ​អស់​រយៈពេល​ច្រើន​ថ្ងៃ​ច្រើន​យប់ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ដោយសារ​មូលហេតុ​នយោបាយ។

អ្នកស្រី មាន ឡា ប្រាប់​អាស៊ីសេរី​ថា ការ​ធ្វើ​ដំណើរ​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​-១៩​នេះ ជួប​ការ​លំបាក និង​ឧបសគ្គ​ជាច្រើន ដូចជា​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃ​ជ្រៅ​ក្នុង​ពេល​យប់ រាប់​សិប​គីឡូ​ម៉ែត្រ ហើយ​ប្រឈម​នឹង​ការ​បាញ់​សម្លាប់ ឬ​ចាប់ខ្លួន ប្រសិនបើ​វាសនា​អាក្រក់​ជួប​ជាមួយ​តម្រួត ឬ​ទាហាន​ថៃ។

អ្នកស្រី មាន ឡា គឺជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ការដែល​ស្ត្រី​កូនខ្ចី​រូប​នេះ តស៊ូ​ខំ​រត់​គេច​ខ្លួន​រក​ទីកន្លែង​មាន​សុវត្ថិភាព​នេះ​គឺ​ដោយសារ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ដែល​ជា​សំណុំរឿង​ចាស់​កាលពី​ឆ្នាំ​២០១៩​។ ក្រោយ​ប្រកាស​សាលក្រម តុលាការ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​អ្នកស្រី​យក​មក​ដាក់​ក្នុង​ពន្ធនាគារ​វិញ ខណៈ​អ្នកស្រី​ធ្លាប់​ជាប់​ឃុំ​ចំនួន ២ ខែ ម្ដង​រួច​មក​ហើយ អំឡុង​ពេល​មាន​ផ្ទៃពោះ កាលពី​ចុង​ឆ្នាំ​២០១៩។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​អ្នកស្រី មាន ឡា ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។