លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់​ថា អ្នក​ក្រៅ​ស្រុក​បំផុស​យុវជន​ឱ្យ​ប្រព្រឹត្ត​ល្មើស ដើម្បី​យក​លេស​ចោទ​ប្រកាន់​លើ​វិធានការ​រដ្ឋាភិបាល​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស

ដោយ ជីវិតា
2020-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ឆ្វេង) អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោកទាំង​ពីរ
លោក ហ៊ុន ម៉ាណែត (ឆ្វេង) អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោកទាំង​ពីរ
រូប៖ ហ្វេសប៊ុក​លោកទាំងពីរ

មេទ័ព​ជើង​គោក​លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់​ថា អ្នក​នៅ​ខាង​ក្រៅ រួម​មាន​អ្នក​នយោបាយ និង​អ្នកវិភាគ​បាន​រុញ​យុវជន​ក្នុង​ស្រុក​ឱ្យ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។ ការ​ថ្លែង​របស់​កូន​ប្រុស​ច្បង​លោក ហ៊ុន​សែន​បែប​នេះ​ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​យុវជន និង​អ្នក​ធ្វើ​ការងារ​សង្គម​ជា​បន្ត​បន្ទាប់​នៅ​ពេល​អ្នក​ទាំង​នោះ​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី។

លោក ហ៊ុន ម៉ាណែត ចោទ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​ប្រមូល​ផ្ដុំ ដើម្បី​បំផ្លាញ​ក្ដី​សុខ​របស់​ពលរដ្ឋ និង​បំផ្លាញ​សន្តិភាព​ជា​ការ​បំពាន​ច្បាប់។ លោក​អះអាង​ថា សិទ្ធិ​របស់​បុគ្គល​ខ្លះ​ត្រូវ​លះបង់ ដើម្បី​ផល​ប្រយោជន៍​រួម៖ «

លោក ហ៊ុន ម៉ែណែត លើក​ឡើង​ទៀត​ថា ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​នៅ​តែ​កើត​មាន​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើម្បី​ប្លន់​អំណាច។ លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ ក្នុង​ពិធី​រំលឹក​ខួប ១១ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស​ថ្ងៃ​ទី៩ ខែ​កញ្ញា។

លោក ហ៊ុន ម៉ាណែត បន្ត​ថា មជ្ឍដ្ឋាន​មួយ​ចំនួន​រួម​មាន​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ និង​វិទ្យុ​មួយ​ចំនួន​ធ្វើ​សង្គ្រាម​ចិត្តសាស្រ្ត​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​បម្រើ​ជាតិ និង​ធ្វើ​ឱ្យ​កងទ័ព​សួរ​ខ្លួន​ឯង​អ្វី​ដែល​ពួក​គេ​ធ្វើ​ត្រូវ ឬ​ទេ?

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ​ជា​ការ​ប្រកាស​ប្រើប្រាស់​កម្លាំង​កង​អង្គរក្ស​ឱ្យ​ប្ដេជ្ញា​បន្ត​ការពារ​អំណាច​របស់​ខ្លួន និង​ប្រឆាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ៖ «

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ និង​ក្រុម​យុវជន​ដែល​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​ដោះ​លែង​មេ​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន ទាមទារ​រក​ដំណោះ​ចំពោះ​បញ្ហា​បរិស្ថាន និង​បញ្ហា​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី សង្កេត​ឃើញ​ថា ការ​ទាមទារ​ដោយ​សន្តិវិធី​របស់​ក្រុម​យុវជន​មិនមែន​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទេ ប៉ុន្តែ​ជា​សកម្ម ភាព ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា លេស ដែល​ចោទ​ប្រកាន់​លើ​ក្រុម​យុវជន គឺ​រដ្ឋាភិបាល​ធ្វើ​ដើម្បី​គេចវេះ​មិន​ធ្វើ​តាម​សំណើ​របស់​អ្នក​ទាមទារ​ដោយ​សន្តិវិធី«

រីឯ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក​ អាឡិច ហាន់ដ្រូហ្គន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ដែល​ក្រុម​យុវជន​របស់​លោក​បី​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ប្រាប់​អាស៊ី​សេរី​ថា លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន ម៉ាណែត ពេល​នេះ ដោយ​លោក​យល់​ថា លោក ហ៊ុន ម៉ាណែត គ្រាន់​ជា​សត្វ​សេក​នាំ​សារ​របស់​លោក ហ៊ុន សែន។ លោក អាឡិច បន្ត​ថា វិធានការ​របស់​លោក​រដ្ឋាភិបាល​លោក ហ៊ុន សែន ពេល​នេះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​ភ័យ​ស្លន់ស្លោ​នឹង​សកម្មភាព​អហិង្សា​របស់​ពលរដ្ឋ និង​យុវជន៖ «

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រម្លឹក​​​អាជ្ញាធរ​កម្ពុជា​អំពី​កាតព្វកិច្ច​របស់​ខ្លួន ​ដែល​ត្រូវ​​ធានា​ឱ្យ​បាន​នូវ​ការ​​គោរព និង​ការពារ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា។ រីឯ​ក្រុម​សង្គម​ស៊ីវិល​ជិត​ ៤០​ (៣៦)​ អង្គការ​ និង​សមាគម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ក្រុម​យុវជន និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​អស់ ព្រមទាំង​​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល