ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ជួប​ប្រជុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន

ដោយ សេក បណ្ឌិត
2020-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន យុវជន​ខ្មែរ​ថាវរៈ។

ហ្វេសប៊ុក Mono Tep

លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​គណបក្សសង្គ្រោះ​ជាតិ បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ក្រុម​យុវជន​ជា​សកម្មជន​បរិស្ថាន ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅ​ក្នុង​បរិវេណ វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ កញ្ញា។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​លោក ​សម ​រង្ស៊ី ផង បាន​ស្រែក​បន្ទរ​តាម​គ្នា​ដោយ​ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន ដោះលែង អ្នក​ទោស​មនសិការ​ទាំង​អស់​មក​វិញ​ឲ្យ​បាន​ឆាប់៖ «ពួក​យើង​នៅ​ប្រទេស​បារាំង និង​ខ្មែរ​ក្នុង​ស្រុក ក្រៅ​ស្រុក​ដទៃ​ទៀត មិន​នៅ​ស្ងៀម​ទេ គឺ​រួម​គ្នា​តស៊ូ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​មក​វិញ និង​ត្រូវ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​ឲ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើង​វិញ»

ការតវ៉ា​នេះ​ពួក​គាត់​នាំ​គ្នា​លើក​បដា​ដោយ​មាន​រូបថត លោក រ៉ុង ឈុន និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ បន្ទាប់​ពី​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​ធម្មរង្សី​នោះ។

ចំណែក លោក សម រង្ស៊ី មិន​ថ្លែង​សារ​នយោបាយ​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​រំលឹក​នូវ​វីរភាព​របស់​បុព្វបុរស​ខ្មែរ ដែល​មាន​គុណ ចំពោះ​ប្រទេសជាតិ​​ តាំង​ពី​សម័យ​មហានគរ និង​សម័យ​ក្រោយៗ មក​ទៀត ​មាន​ដូចជា ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ឧកញ៉ា ឃ្លាំងមឿង អាចារ្យ ហែម ចៀវ និង​​​ឧកញ៉ា ក្រឡា ហោមគង់ ជា​ដើម។

ហេ្វសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បាន​សរសរ​ផុស​ភ្ជាប់​មក​ជាមួយ​នឹង​វីដេរអូ​ឃ្លិប​ស្ដីពី​សកម្មភាព​តវ៉ា​នោះ​ដែរ​ថា៖​

សមាជិក​ព្រឹទ្ធសភា​បារាំង​លោក André Gattolin ក៏​បាន​អញ្ជើញ​មក​ចូលរួម​សម្តែង​ការ​គាំទ្រ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​អស់​ដោយ​ឥត​លក្ខខណ្ឌ៕

លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន យុវជន​ខ្មែរ​ថាវរៈ។ ហ្វេសប៊ុក Mono Tep

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល