ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​ជាន់​ខ្ពស់​​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​ស្នើសុំ

ដោយ ទីន ហ្សាការីយ៉ា
2020.09.03
សុន ឆ័យ ៨៥៥ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះ​រាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​ធ្វើ​នយោបាយ​វិញ​ហើយ​តាម​ការ​ស្នើសុំ។

ព្រះ​រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ឲ្យ​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈន សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី៣ កញ្ញា​នេះ​ត​ទៅ។


ព្រះមហាក្សត្រ​ផ្ដល់​សម្បទា​នីតិសម្បទា​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​បី​រូប​នេះ នៅ​ក្រោយ​ពេល​ពួក​គេ​បាន​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​សប្ដាហ៍​មុន។


លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ គឺ​ជា​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ និង​ទទួល​ស្គាល់​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ២០១៧។ លោក អេង ឆៃអ៊ាង បាន​ហៅ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ​ថា ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួន​ឯង។


មក​ទល់​ពេល​នេះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២នាក់​ហើយ ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​វិញ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១៨រូប ដែល​របប​លោក ហ៊ុន សែន ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។