សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​​រួច​​រាល់​​ជា​ស្ថាពរ​ដោយ​គ្មាន​ការ​ជំទាស់

ដោយ ទីន ហ្សាការីយ៉ា
2015-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ពី​ឆ្វេង​ជួរមុខ) លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ពី​ឆ្វេង​ជួរមុខ) លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
RFA/Tin Zakariya

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​រួច​រាល់​ហើយ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​គ្មាន​ការ​ជំទាស់​ពី​បក្ស​ប្រឆាំង​ឡើយ​នៅ​ថ្ងៃ​ទី​១៩ មីនា។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​មុន​ចូល​ប្រជុំ​សភា​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ នឹង​មិន​មាន​អ្វី​ជជែក​ដេញដោល​ក្នុង​សភា​ទៀត​ទេ ព្រោះ​ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ការងារ​ចរចា​នៃ​បក្ស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​ត្រឹមត្រូវ​ល្អ និង​ប្រើ​ពេល​ជា​យូរ​មក​ហើយ។

លោក សម រង្ស៊ី បន្ត​ថា បន្ទាប់​ពី​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​រួចរាល់ គណបក្ស​ទាំងពីរ​នឹង​បន្ត​រក្សា​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទៅ​មុខ។

សូម​​ស្ដាប់ ​លោក ទីន ហ្សាការីយ៉ា រាយការណ៍​​ព័ត៌មាន​ពិស្ដារ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

This small corrupted group of people will be on Khmer history book and I want to see their children faces when they get out of the Cambodian Khmer can make fun of them.

Mar 23, 2015 01:03 AM

អ្នក​អាន​អនាមិក

First row Hun Sen,Sar Kheng,Sok An.Who are they?Why they are in assembly ?They cannot trust someone else besides themselves.

Mar 22, 2015 12:24 PM

អ្នក​អាន​អនាមិក

Prime minister,congressman,vice president of CPP,commander in-chief,corruption,killer,young girl collection ,supreme court,etc...Who is man ?He cannot trust anyone besides himself,so sooner or later the whole country is only man can control under 6 feet or under.

Mar 22, 2015 12:20 PM

អនាមិក

ពី កំពង់ឆ្នាំង

អ្នកធ្វើនយោបាយឈ្លាសវៃ ចំណេញ១០​ជំុហាន យក១០ជុំហាន។ ចង់យកទាំងអស់ភ្លាម មិនត្រឺមតែពិបាកទេគឺមិនបានតែម្ដង។ បោះឆ្នោត២០១៨​ CNRP ត្រូវប្រឹងយកឈ្នះតាមសម្លេងឆ្នោត។ បើមិនបានឈ្នះ ឲ្យបានប្រផិតប្រផើយ​ ពីព្រោះអ្នកគាំទ្រCNRP ឃើញស្រាប់ហើយ គ្រាន់តែ៥៥​សម្លេងក្នុងសភា ធ្វើឲ្យអំណាច និតិបញ្ញត្តិងាកទៅគោរពក្រិត្យវិន័យតម្លាភាពបានខ្លះៗហើយ។​ ហើយអំពើពុករលួយផ្ទៃក្នុងក៍ត្រូវបានបើកបង្ហាញខ្លះៗដែរ។ អ្នកបង្កើត និង កំដរអំពើពុករលួយក៍ចាប់ផ្ដើមខ្មាសរាស្ត្រដែរ។ អំណាចនិតិប្រតិបត្តិក៍ចាប់ផ្ដើមក្រោកពីដេក គិតដល់មន្ត្រីថ្នាក់ទាប ស៊ីសំណូកមិនបាន ឬស៊ីបានត្រីក្រឹមត្រីក្អិត។ ជនពាលចាប់ផ្ដើមញញើតច្បាប់។ នាយករដ្ឋមន្ត្រីសំពះអង្វរមន្ត្រីឲ្យ បំរើរាស្ត្រ កុំជិះជាន់រាស្ត្រ នេះក៍បានន័យថារហូតមកដល់មុន CNRPមានសម្លេង៥៥​ក្នុងសភាមន្ត្រីជិះជាន់រាស្ត្រ។ បោះឆ្នោត២០១៨ បើCNRPមិនបាន៦៣សម្លេងឬលើស បាន៦២ចុះ​ នោះប្រជារាស្ត្រនិងមន្ត្រីរាជការតូចតាចនឹង​ទទួលផលពីសម្បត្តិជាតិកាន់តែច្រើនជាងឆ្នាំ២០១៥។ គិតមើលទាំងអស់គ្នា ជឿខ្លួនឯង កុំជឿពាក្យមួល និងភូតភរ។

Mar 20, 2015 10:48 PM

DEJO PEN

Who dares to oppose,Hun Sen got BIG FISH in his hand.This time and other time,it works.Sam Rainsy has nothing to disagree because Meach Sovannara fate is in Hun Sen's hand.
I don't know,they go to tiger's den to get cub or get eaten !

Mar 20, 2015 09:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល