លោក សម រង្ស៊ី ប្ដេជ្ញា​ធ្វើ​តាម​បណ្ដាំ​របស់​លោក ជា ស៊ីម

ដោយ ថា កិត្យា
2015-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (រូប​ជួរ​មុខ ឆ្វេងដៃ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​សមាជិក​សមាជិក​របស់​ខ្លួន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី (រូប​ជួរ​មុខ ឆ្វេងដៃ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​សមាជិក​សមាជិក​របស់​ខ្លួន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Tha Kitya

ក្រុម​អ្នក​នយោបាយ​ដែល​ចូល​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅ​ថ្ងៃ​ទី​១១ មិថុនា រួម​ទាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង ប្ដេជ្ញា​ដើរ​តាម​បណ្ដាំ​របស់ លោក ជា ស៊ីម ដែល​ចង់​ឃើញ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​រុងរឿង​ដូច​អរិយ​ប្រទេស​ដទៃ​ទៀត។

បើ​ទោះ​បី​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ផ្សេងៗ នៅ​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ប្រវត្តិ​នៃ​ការ​ដឹកនាំ​របស់ លោក ជា ស៊ីម កន្លង​មក។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​បក្ស​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​តាម​ការ​ផ្តាំ​ផ្ញើ​របស់​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ ដែល​ប្រាថ្នា​ចង់​ឲ្យ​ខ្មែរ ជាពិសេស​អ្នក​នយោបាយ​ទាំងអស់​ចេះ​ស្រឡាញ់​គ្នា និង​បង្រួប​បង្រួម​គ្នា ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ឲ្យ​មាន​សុខ​សន្តិភាព និង​រុងរឿង​ថ្កំថ្កើង៖ «បណ្ដាំ​របស់​លោក គឺ​យើង​នឹង​ខិតខំ​រួបរួម​ខ្មែរ​ទាំងអស់ អ្នក​ស្នេហា​ជាតិ​ទាំងអស់ ដើម្បី​ការពារ​ទឹក​ដី​ឲ្យ​បាន​គង់វង្ស និង​រៀបចំ​ប្រទេស​យើង​ឲ្យ​បាន​ល្អ​ប្រសើរ រុងរឿង​ដូច​អរិយ​ប្រទេស​ក្នុង​ពិភពលោក»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ដែរ​ថា លោក ជា ស៊ីម និង​សម្ដេច​ព្រះ​នរោត្តម សីហនុ គឺ​ជា​វីរជន​ដូច​គ្នា ដែល​បាន​បង្ហាញ​ពី​ឧត្តម​គតិ​រួបរួម​ជាតិ និង​ស្នេហា​ជាតិ​បន្ទាប់​ពី​ឆ្នាំ​១៩៩៣។

ជាមួយ​គ្នា​នេះ ក្រោយ​ដឹក​នាំ​គណៈ​ប្រតិភូ​បក្ស​ចូល​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ​នោះ អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ប្រាប់​អ្នក​កាសែត​ថា លោក ជា ស៊ីម គឺ​ជា​រដ្ឋ​បុរស​ផង និង​ជា​អ្នក​មាន​ចិត្ត​មនុស្សធម៌​ផង ដែល​បាន​បន្សល់​ទុក​នូវ​គំរូ​ជាច្រើន​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ៖ «សម្ដេច ជា ស៊ីម បាន​បន្សល់​ទុក​នូវ​គំរូ​មនុស្សធម៌​និយម​ជាច្រើន​សម្រាប់​សង្គម​កម្ពុជា មិន​តែ​ប៉ុណ្ណោះ សម្ដេច ជា ស៊ីម ក៏​ជា​រដ្ឋ​បុរស​មួយ​រូប​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចារ​ទុក​ចំពោះ​ការងារ​បម្រើ​ជាតិ សាសនា និង​ព្រះ​រាជបល្ល័ង្គ ដែល​សម្ដេច​បាន​ធ្វើ​កន្លង​មក​នេះ»

នៅ​ថ្ងៃ​ទី​១១ មិថុនា ក៏​មាន​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ជាច្រើន បាន​ចូល​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ។

លោក ជា ស៊ីម គឺ​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​សម័យ​កាល​ជាច្រើន​ក្នុង​ឆាក​នយោបាយ​កម្ពុជា។ ជា​រួម ក្នុង​រយៈពេល ៣៦​ឆ្នាំ​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ លោក ជា ស៊ីម បាន​កាន់​តំណែង​សំខាន់ៗ​ជាច្រើន។ លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​តំណាង​រាស្ត្រ ជា​ប្រធាន​រដ្ឋសភា ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា រួម​នឹង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី ចាប់​ពី​ឆ្នាំ​១៩៩៩ រហូត​មក​ដល់​ឆ្នាំ​២០១៥ នេះ។

សព លោក ជា ស៊ីម នឹង​ត្រូវ​បូជា​នៅ​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥។ មេរុ​បូជា​សព​មាន​ទំហំ ២៤​ម៉ែត្រ គុណ​នឹង ២៤​ម៉ែត្រ និង​កម្ពស់ ២១​ម៉ែត្រ មាន ៣​ថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

sok meng kh

ពី pp

I am sorry with him

Jun 16, 2015 03:17 AM

អ្នក​អាន​អនាមិក

I like to ask Sam Rainsy if he becomes prime minister will his wife become first lady? Can she be a parliament member and the first lady at the same time?

Jun 12, 2015 07:29 PM

អ្នក​អាន​អនាមិក

Question is who loves Khmer and the country? Everyone loves Khmer and country except Hun Sen and the CPP thugs.

Jun 12, 2015 11:28 AM

ជាតិ ខេមរៈ

ពី ភ្នំពេញ

មេបក្សគ្មានអំណាចម្នាក់(ទទួលបាន៥៥%នៃ១២៣នាក់)បានផ្តាំផ្ញើរ
ទៅមេបក្សម្នាក់ទៀត(ទទួលបាន៤៥%)ដែលជាគូរបដិបក្ខនឹងគ្នា ឲ្យ
ចេះគោរពរួបរួមគ្នា ដើម្បីការពារនិងកសាងជាតិ ហើយបានសន្យានឹង
ធ្វើតាមគឺជាការប្រពៃណាស់។
លោក សម រង្ស៊ី​​ អាចធ្វើបានខ្លះៗឬជាបណ្តើរៗលុះណា៖
១.គ្មានវត្តមានអគ្គលេខាធិការ គ ជ ប ចាស់ ចូលក្នុង គ​ ជ បថ្មី
២. លោក រង្ស៊ី​ ក្លាយជា​នាយករដ្ឋមន្ត្រី នៅអណត្តិក្រោយ
(មានន័យថាប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតភាគច្រើន
យល់ដឹងខ្លួនឯងជាចៅហ្វាយ ជាម្ចាស់ប្រទេសមែន មានការយល់ដឹង ចំណែកអ្នកដឹកនាំគ្រាន់តែខ្លួន
ជាអ្នកជួល ឲ្យគ្រប់គ្រងរួមតាមអណត្តិតែប៉ុណ្ណោះ)៕

Jun 12, 2015 05:36 AM

អ្នក​អាន​អនាមិក

Wish him never born again

Jun 11, 2015 04:46 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល