ប្រធានសភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅតែប្រកាន់ជំហរទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន សម្របសម្រួល ដោយធ្វើយ៉ាងណាឱ្យមានការស្ដារស្ថានភាពគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីទទួលបាន EBA មកវិញ។
ការបញ្ជាក់ជំហរនេះ ក្រោយលោក ហ៊ុន សែន ព្រមានលោកឱ្យឈប់ទាមទារ ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលបាត់បង់នោះមកវិញជាបន្ទាន់។
លោក ហ៊ុន សែន បញ្ជាក់ជំហរជាថ្មី នៅថ្ងៃទី១០ មីនា ថា កម្ពុជានឹងមិនសុំឱ្យសហភាពអឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ ដែលបាត់បង់មកវិញនោះឡើយ។ លោកថ្លែងបែបនេះប្រាប់ទៅលោក រ៉ុង ឈុន ដែលតែងតែព្រួយបារម្ភអំពីផលប៉ះពាល់ដល់កម្មករ ក្រោយពីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះ ឱ្យឈប់និយាយពីរឿងនេះតទៅទៀត។
លោក រ៉ុង ឈុន ធ្លាប់បានប្រកាសដឹកនាំកម្មករតវ៉ាដោយអហិង្សា ទាមទារឱ្យរបប លោក ហ៊ុន សែន គោរពលក្ខខណ្ឌការងារ និងស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ២០%នេះមកវិញ ដើម្បីចៀសផុតពីការប៉ះពាល់កម្មកររាប់សែននាក់ និងប៉ះពាល់សេដ្ឋកិច្ចជាតិ ខណៈជំងឺរលាកផ្លូវដង្ហើមកូវីត១៩ កំពុងតែវាយលុកកម្ពុជា និងពិភពលោកផងនោះ។
សូមស្ដាប់បទសម្ភាសន៍រវាង លោក ជុន ច័ន្ទបុត្រ និងលោក រ៉ុង ឈុន អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
