ស្ថានភាព«សន្តិភាព»នៅកម្ពុជា ស្ថិតក្នុងកម្រិត«មធ្យម»។ ក្នុងចំណោម១៦៣ ប្រទេសនិងដែនដីនៅលើពិភពលោក សន្តិភាពនៅកម្ពុជាជាប់ចំណាត់ថ្នាក់ទី៧០។ បើធៀបជាន័យសេដ្ឋកិច្ចវិញ កម្ពុជាត្រូវខាតបង់អស់ទឹកប្រាក់ប្រមាណ ៨ពាន់ ៥រយលានដុល្លារ ស្មើនឹងជាង៥០០ដុល្លារក្នុងមនុស្សម្នាក់ ដោយសារអំពើហិង្សាក្នុងឆ្នាំ២០២៣។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃអំពើហិង្សានេះ ស្មើនឹងជិត ៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។
ស្ថានភាព«សន្តិភាព»នៅកម្ពុជា ស្ថិតក្នុងកម្រិត«មធ្យម»។ នេះបើយោងតាមការវាយតម្លៃក្នុង សន្ទស្សន៍សន្តិភាពសាកលប្រចាំឆ្នាំ២០២៤(Global Peace Index 2024) របស់វិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និងសន្តិភាព (Institute for Economics & Peace)។
ក្នុងចំណោម១៦៣ ប្រទេសនិងដែនដីនៅលើពិភពលោក សន្តិភាពនៅកម្ពុជាជាប់ចំណាត់ថ្នាក់ទី៧០។
បើធៀបជាន័យសេដ្ឋកិច្ចវិញ កម្ពុជាត្រូវខាតបង់អស់ទឹកប្រាក់ប្រមាណ ៨ពាន់៥រយលានដុល្លារ ស្មើនឹងជាង៥០០ដុល្លារក្នុងមនុស្សម្នាក់ ដោយសារអំពើហិង្សាក្នុងឆ្នាំ២០២៣។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃអំពើហិង្សានេះ ស្មើនឹងជិត ៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។
សន្តិភាពនៅកម្ពុជា រងការរិះគន់ថា ជា«សន្តិភាពបែបហិង្សា»។
ក្នុងតំបន់ ប្រទេសដែលមានស្ថានភាពសន្តិភាព«អន់បំផុត» គឺប្រទេសមីយ៉ាន់ម៉ា (Myanmar) និងកូរ៉េខាងជើង (North Korea)។
នៅទូទាំងសាកលលោក មនុស្សយ៉ាងហោចណាស់ជាង ១សែន៦ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ២០២៣ ដោយសារតែជម្លោះប្រដាប់អាវុធ ដែលភាគច្រើនកើតមាននៅប្រទេសអ៊ុយក្រែន (Ukraine) និងសង្គ្រាមនៅតំបន់ហ្គាស្សា (Gaza)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។