តុលាការ​ខេត្តកំពង់ធំ​ដោះ​លែង​លោក ញឹម សារ៉ុម មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន

តុលាការ​ខេត្តកំពង់ធំ​ដោះ​លែង​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បក្ស​ប្រឆាំង និង​យុវជន​ថា តុលាការ​នៅ​តែ​ធ្វើ​មិន​ត្រឹមត្រូវ។

មន្ត្រី​បក្ស​ប្រឆាំង យុវជន រួម​ទាំង​សង្គម​ស៊ីវិលរិះគន់ និង​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​មក​ពី​បក្ស​ភ្លើង​ទៀន​នៅ​ខេត្តកំពង់ធំ គឺ​ជា​ការ​គំរាម​កំហែង និង​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​តុលាការ​ដោះ​លែង​ឱ្យ​លោក ញឹម សារ៉ុម នៅ​ក្រៅ​ឃុំ​ក៏​ដោយ។ ​ពួកគេបារម្ភថា ទង្វើ​របស់​តុលាការ និង​ស្ថាប័ន​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​ឱ្យ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។