គណបក្ស​ប្រឆាំង​អះអាង​ថា​អាមេរិក​មាន​ឈ្មោះ​មន្ត្រី​ខ្មែរ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម

ដោយ តាំង សារ៉ាដា
2018-02-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
RFA

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន កំពុង​ស្វែង​រក​ពេល​វេលា​សមរម្យ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​បុគ្គល និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​អះអាង​ថា ប្រសិនបើ​សហរដ្ឋអាមេរិក ប្រើ​វិធានការ​ដូច្នេះ​មែន វា​គឺ​ជា​អំពើ​អយុត្តិធម៌​ជា​ទីបំផុត។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មាន​ភស្តុតាង និង​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ដល់​ក្រុម​បុគ្គល និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រំលោភ​គោលការណ៍​នីតិរដ្ឋ។

​អនុ​ប្រធាន​ទទួល​បន្ទុក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថាប័ន​ដែល​មាន​តួនាទី​ក្នុង​ការ​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​កំណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ចាត់​វិធានការ​ក្ដៅ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ៖ «ស្ថាប័ន​ដែល​ពាក់ព័ន្ធ នឹង​ទទួល​ខុស​ត្រូវ​ទៅ​ក្នុង​ការ​ដាក់​បញ្ជី​បុគ្គល​ផ្សេងៗ​ចូល​ទៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា បញ្ជី​ពិសេស​របស់​សហរដ្ឋអាមេរិក នោះ ស្ថាប័ន​ទាំង​នោះ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ហើយ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត និង​ចាត់​វិធានការ​ផ្សេងៗ។ ខ្ញុំ​ជឿ​ជាក់​ថា វិធានការ​ទាំង​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

​ប្រភព​អះអាង​ថា ឈ្មោះ​មន្ត្រី និង​បុគ្គល​ដែល​បាន​ចងក្រង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​នេះ រាប់​ចាប់​តាំង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​កូនៗ​របស់​លោក​ទាំង​អស់។ រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​គ្រប់​ក្រសួង អាជ្ញាធរ​ដែនដី អភិបាល​ខេត្ត រាជធានី អភិបាល​ក្រុង ស្រុក ខណ្ឌ មន្ត្រី​តុលាការ គ្រប់​លំដាប់​ថ្នាក់ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​មន្ត្រី​នគរបាល​ជាដើម។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កន្លង​មក​បាន​ដាក់​ទណ្ឌកម្ម​ជំហាន​ដំបូង​លើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ហាមឃាត់​មន្ត្រី​កម្ពុជា មួយ​ចំនួន​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​ផ្អាក​ជំនួយ​ការ​បោះឆ្នោត​ទាំង​ស្រុង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា មន្ត្រី​របស់​កម្ពុជា គ្មាន​លុយ​ដាក់​តម្កល់​នៅ​បរទេស​នោះ​ទេ ហើយ​ថា ការ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​កម្ពុជា គឺ​ជា​សិទ្ធិ​របស់​អាមេរិក ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​មាន​អ្វី​ទៅ​ព្រួយ​បារម្ភ​ទេ ចង់​បង្កក​អ្វី​ក៏​បង្កក​ទៅ។ ខ្ញុំ​យល់​ថា ការ​រឹបអូស ឬ​បង្កក​លុយ​នោះ ជា​អំពើ​អយុត្តិធម៌​ណាស់»

​ប៉ុន្តែ​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho) អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​វិញ​ទេ ដែល​ចាត់​វិធានការ​អយុត្តិធម៌ បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កញ្ញា កឹម មនោវិទ្យា អះអាង​ថា គណបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រើ​វិធានការ​ក្តៅៗ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អឺរ៉ុប ដែល​អាច​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កម្ពុជា នៅ​ចុង​ខែ​កុម្ភៈ ខាង​មុខ។

​កញ្ញា​បន្ត​ថា គណបក្ស​ប្រឆាំង​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប ប្រើ​វិធានការ​ក្តៅ​ដាក់​សម្ពាធ​ដល់​កម្ពុជា នៅ​ក្នុង​ប្រជុំ​ដ៏​ធំ​មួយ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ខែ​មីនា ខាង​មុខ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍ អន្តរជាតិ​ដាក់​បញ្ចូល​បញ្ហា​របស់​កម្ពុជា ទៅ​ក្នុង​របៀបវារៈ​នៃ​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សុខឥសានចេះស្រែករកយុត្តិធម៌ដែរចុះពួកអ្នកឯងរកសុីអុីក៏មានលុយច្រើនម្លេះយកទៅទុកនៅក្រៅប្រទេស។ពុករលួយនឹងយុត្តិធម៌សំរាប់ពួកអ្នកឯងឬ ប្រាក់ខែមួយខែបានប៉ុន្មានសល់លុយរាប់លានដុល្លា។ចុះហ៊ុនសែនធ្លាប់ជំរុញឲ្យគេបង្កកឥឡូវគេបង្កកហើយមេចរសើបគូទណាស់ទៅឬ។ចុះយើងធ្វើបាបគេមេចមិនរកយុត្តិធម៏ឲ្យគេផង។ពួកអាតិរច្ឆានឯងនេះរាសនឹងកាត់ទោសឯងនៅពេលខាងមុខនេះហើយ។

Feb 10, 2018 02:36 PM

អ្នក​អាន​អនាមិក

អាសុកឥសានថាគ្មានលុយដាក់នៅបរទេសទេ​ម្ដេចក៏ថាអាមេរិកធ្វើ​បែប
នេះអយុត្តិធម៌ណាស់៕

Feb 09, 2018 09:56 PM

G. WH BUSH

ពី Ha Noi

Now, Mr. Sok Eisan knows how to use word "not justice", hah ha! what a disgusting!

Feb 09, 2018 07:13 AM

អ្នក​អាន​អនាមិក

ពួកផ្តាច់ការ ពុករលួយ ហ៑ុន សែន ចេះស្រែកអយុត្តិធម៏ដែរ ចុះពួកខ្លួនធ្វើបំពាន មកលើប្រជាពលរដ្ឋ រាប់លាននាក់ ដោយអយុត្តិធម៏ គេដឹងគ្រប់ៗគ្នា យ៉ាងម៉េចវិញដែរ ?

Feb 08, 2018 09:00 PM

គេហទំព័រ​ទាំងមូល