ថ្នាក់ដឹកនាំកំពូលបក្សទាំង២ចូលគាល់ព្រះមហាក្សត្រ
2014.07.24

ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានម្ខាង ៣រូប ចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៤ ខែកក្កដា វេលាម៉ោងប្រមាណ ៤រសៀល ដើម្បីទូលថ្វាយអំពីលទ្ធផលនៃការចរចារវាងបក្សទាំងពីរដែលបានធ្វើកាលពីថ្ងៃទី២២ កក្កដា កន្លងមកនេះ។
ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ ដែលចូលគាល់ព្រះមហាក្សត្រនៅថ្ងៃនេះរួមមាន លោក សម រង្ស៊ី លោក កឹម សុខា និងលោក ប៉ុល ហំម។ ចំណែកឯខាងគណបក្សប្រជាជនកម្ពុជាវិញ មានលោក ហ៊ុន សែន លោក ស ខេង និងលោក សាយ ឈុំ។
ចំពោះការស្បថចូលកាន់តំណែងនៅរដ្ឋសភាវិញ មន្ត្រីគណបក្សសង្គ្រោះជាតិ មិនទាន់បញ្ជាក់ឲ្យដឹងថានៅថ្ងៃណាពិតប្រាកដនោះទេ។ ប៉ុន្តែព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប នឹងស្បថចូលកាន់តំណែងនៅថ្ងៃស្អែក។
ការចូលគាល់ព្រះមហាក្សត្រនៅថ្ងៃនេះ គឺបន្ទាប់ពីមានជំនួបចរចាកំពូលរវាងគណបក្សទាំងពីររយៈពេល ៥ម៉ោងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ គណបក្សឈ្នះឆ្នោតទាំងពីរយល់ព្រមចូលធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា ដើម្បីបញ្ចប់ភាពតានតឹងនយោបាយ និងដើម្បីដោះស្រាយបញ្ហានានា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យាង សុជាមេត្តា ដូចតទៅ៖