"បក្ស​កាន់​អំណាច​កេង​ចំណេញ​នយោបាយ​ពី​ពិធី​ហូប​នំ​បញ្ចុក ខណៈ​បក្ស​ប្រឆាំង​ត្រូវ​រង​ការ​ឃ្លាំ​មើល"

ដោយ សេក បណ្ឌិត
2019-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សកម្មជននិងអ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ស្រុកស្ទោង ខេត្ត​កំពង់ធំ ជួបជុំ​ហូប​នំបញ្ចុក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
សកម្មភាព​សកម្មជននិងអ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ស្រុកស្ទោង ខេត្ត​កំពង់ធំ ជួបជុំ​ហូប​នំបញ្ចុក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ថៃ ធីម

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច យក​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ដើម្បី​បញ្ចេញ​សារ​នយោបាយ និង​វាយប្រហារ​ដៃគូ​នយោបាយ ខណៈ​ក្រុម​សមាជិក​គណបក្សប្រឆាំង​បន្ត​ការ​ឃ្លាំ​មើល ពី​សមត្ថកិច្ច​ក្នុង​ពេល​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​បញ្ចេញ​សារ​នយោបាយ​ទេ​។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាព​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ជា​រូបភាព​គំរាមកំហែង មិន​ស្មើភាព​គ្នា រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្រាប់​ថា សមត្ថកិច្ច​នៅតែ​បន្ត​ឃ្លាំមើល និង​យក​របាយការណ៍​ចំនួន​អ្នកចូលរួម​ក្នុង​កម្មវិធី​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ស្ទោង។ លោក ថៃ ធីម បន្ត​ថា ត្បិត​ការ​ជួប​ជុំគ្នា​លើក​នេះ មិន​មាន​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ ប៉ុន្តែ​សកម្មភាព​ឃ្លាំមើល​បែបនេះ ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​មិន​ហ៊ាន​បញ្ចេញ​សារ​នយោបាយ​ទេ បាន​ត្រឹម​បញ្ចេញមតិ​ស្នើសុំ​ឱ្យ​ឆាប់​មាន​ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការ​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក៖ «អត់​ទេ គឺ​យើង​មានតែ​សំណូមពរ​ឱ្យ​អ្នកនយោបាយ​ទាំងពីរ​វិល​មក​តុ​ចរចា​វិញ​»​។​

គណបក្ស​កាន់អំណាច បាន​ជ្រើស​យក​ថ្ងៃទី៩ មិថុនា តាម​គម្រោង​របស់​សមាគម​នំ​បញ្ចុក​ខ្មែរ​នៅ​ប្រទេស​បារាំង និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ដើម្បី​ជួបជុំ​សមាជិក និង​ពលរដ្ឋ​ទូទៅ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហូប​នំ​បញ្ចុក​រួមគ្នា នៅ​តាម​មូលដ្ឋាន​។ ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ​(Freshnews) និង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចុះផ្សាយ​ថា មន្ត្រី​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន នាំគ្នា​ចុះ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជាមួយ​ពលរដ្ឋ និង​អ្នកគាំទ្រ។

ក្នុង​កម្មវិធី​ហូប​នំ​បញ្ចុក​នោះ ក្រុម​​ការងារ​គណបក្ស​កាន់អំណាច ដែល​បាន​រៀបចំ​ដូចគ្នា​ដែរ​នោះ បាន​ប្រកាស​ថា ជា​នំ​បញ្ចុក​សាមគ្គី​ជាតិ នំ​បញ្ចុក​តេជោ​សន្តិភាព ជាដើម​។ ចំណែក លោក ហ៊ុន សែន វិញ លើកឡើង​ថា ការរៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា នៅ​ថ្ងៃ​ទី​០៩ មិថុនា​នេះ គឺ​មិន​ប្រកាន់​ក្រុម ជំនឿ សាសនា ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ​។ លោក ហ៊ុន សែន ចាត់ទុកថា អ្នក​ហូប​នំ​បញ្ចុក​ថ្ងៃទី​៩ មិថុនា គឺ​បាន​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃទី​០៩ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ​ចុះផ្សាយ​ថា យ៉ាងហោចណាស់ ពលរដ្ឋ​ហូប​នំ​បញ្ចុក​អស់​ជាង ២​តោន សម្រាប់​មួយ​ស្រុក​ស្អាង​ភ្នំ ខេត្ត​កណ្ដាល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថា មិន​ចាប់អារម្មណ៍​កម្មវិធី​ហូប​នំ​បញ្ចុក​របស់​គណបក្ស​នយោបាយ​ទាំង​២​ទេ ព្រោះ​គ្មាន​ចំណេញ​អ្វី​ដល់​ជាតិ គឺ​គ្រាន់តែ​ជា​សកម្មភាព​ផ្ចាញ់ផ្ចាល​គ្នា​ប៉ុណ្ណោះ​។ តែ​យ៉ាងណា លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា គ្មាន​សមភាព​ក្នុង​ការ​ប្រកួតប្រជែង​គ្នា​ទេ សម្រាប់​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង សូម្បី​សកម្មភាព​ហូប​នំ​បញ្ចុក ព្រោះ​បក្ស​កាន់អំណាច មាន​ឥទ្ធិពល និង​អំណាច អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន៖ «ការអនុវត្ត​ច្បាប់​យើង​ថា ស្តង់ដារ​២​ហើយ ចំណែក​សកម្មភាព​នយោបាយ​ក៏​ដូចគ្នា​ដែរ គឺ​ស្តង់ដារ​២ មានន័យថា អ្នក​ដែល​គាត់​មាន​ឥទ្ធិពល មានអំណាច ឬក៏​បក្ស​ដែល​មាន​ឥទ្ធិពល មានអំណាច​អ្វី​ហ្នឹង គឺ​អាច​ធ្វើ​អ្វី​បាន​ទៅតាម​ចិត្ត​ខ្លួនឯង ចង់​ធ្វើ​អ៊ីចឹង​ទៅ​។ ចំណែក​បក្ស​ណា​ប្រជែង​អ៊ីចឹង​ទៅ មានការ​រឹតត្បិត​អ្វី​អ៊ីចឹង​ទៅ​។ វា​ជា​រឿង​មួយ ដែល​អត់​មើល​ឃើញ​នូវ​ភាព​សមភាព ស្មើភាព​អ្វី​ទេ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្រាប់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ធំ នឹង​បន្ត​ហូប​នំ​បញ្ចុក​បន្ត​ទៀត រៀងរាល់​ចុង​សប្ដាហ៍ បើ​ទោះ​រង​ការ​ឃ្លាំមើល​ក៏ដោយ​។​

ទោះ​យ៉ាងណា អនុប្រធាន​គណបក្ស​សង្គ្រេះជាតិ លោក អេង ឆៃអ៊ាង សង្ឃឹមថា លោក ហ៊ុន សែន និង លោក សម រង្ស៊ី អាច​មាន​ពេល​អង្គុយ​ហូប​នំ​បញ្ចុក​ជាមួយគ្នា ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។ តែ លោក ហ៊ុន សែន ប្រាប់​ថា ការ​ហូប​នំ​បញ្ចុក​មិន​អាច​ឈាន​ដល់​ការចរចា​នយោបាយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

voodoo noodle eaters Vs voodoo stupid politic on the street

If,some of u dumb ass didn't understand the politic,it doesn't matter what's the hell going on in HunSen govm't right now?,and some of u think eat noodle food together can solve all these problem?,and why u didn't do this for along-long times ago,and after u eat this altogether tell me what's the hell gonna to happen my friend?one-unity,one friendship or what's the hell next?voodoo and stupid politic.

Jun 11, 2019 02:42 PM

useless/worthless politician+derogatory+technical problem that tmil HS always does

omg...i've ever never heard about eating noodle food can be a friendship,or national unity or peace at all,it's just happening in the last 40 years by evil HunSen regime.If,every countries get their own national issue unsolved mystery so they can appeal to its pple comes to eat together to solve that problem? work or isn't?like some country fighting war,civil war,war aggression,political deadlock etc...just calls everybody come to eat the noodle food and everything will solved.OK,after everybody eaten what would be happen again and again?,or time to fire up against each other again or not?,or can tmil HS stop trash talking against to others?can tmil Hun Sen makes mutual respect to other or not?can tmil HunSen stop uses the word of"DEROGATORY"to anyone else who doesn't have a power like him"garbage trash".Tell us if someone can give us more detail and we'll appreciate to u.

Jun 10, 2019 06:41 PM

វីរះ

ពី ភ្នំពេញ

ព័ត៍មានស្អុយ នយោបាយស្អុយ ! គំនិតថ្មីៗ សុទ្ធតែស្អុយ ស្មានតែអាស៊ីសេរីចេះជាងគេ តាមពិត ចេះយកសកម្មភាពស្អុយ មកផ្សាយ ដែរ ! រស់កំដរ ពួកគំនិតស្អុយ ពិបាកជាងស្លាប់
អ្នកនយោបាយ អស់គំនិត លេង នាំគ្នាប្រមូលកម្លាំងស៊ីនំបញ្ចុក ចង់តែសើច ហើយមាន សារព័ម៏មាន ស្អុយ ជួយទ្រពង ជួយផ្លំផ្សែង ទាំងសងខាង ។ ចង់ប្រាប់ថា ១០០០០០០០០០០ឆ្នាំទៀត នៅតែស្អុយ

Jun 10, 2019 03:31 AM

គេហទំព័រ​ទាំងមូល