សង្គម​ស៊ីវិល​ចំនួន​៧៣​ទាមទារ​ឱ្យ​របប​ភ្នំពេញ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧៣ កាលពី​ថ្ងៃទី១ ខែ មិថុនា ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ មក​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ អង្គការ​ទាំង ៧៣ នេះ ថា ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​បែប​នេះ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់។ អង្គការ​ទាំងនេះ ក៏​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​ស្ដារ​សេរីភាព​ពលរដ្ឋ និង​ធ្វើ​យ៉ាងណា​ឱ្យ​ជន​គ្រប់រូប អាច​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្នុង​ការ​បញ្ចេញមតិ ជួប​ប្រជុំ​គ្នា និង​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ដោយ​សារី និង គ្មាន​ការ​រឹតត្បិត ឬ​គំរាម​កំហែង។

សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ ១៤០ នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ ឬ​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ។

ការ​ធ្វើទុក្ខបុកម្នេញ លើ​មន្ត្រី​បក្ស​ប្រឆាំង​នេះ ក៏​រង​ការរិះគន់ និង​ថ្កោលទោស​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល