តំណាងរាស្រ្ត​​​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច

តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​ស្ងៀមស្ងាត់​ ដោយសារ​លោក​មានលុយ​គ្រប់គ្រាន់​ហើយ​ក្នុង​តំណែង​នាយករដ្ឋមន្រ្តី​ជា​ច្រើន​អាណត្តិ​មក​នេះ​។
ដោយ តាំង សារ៉ាដា
2013-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈកម្មាធិការ​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​អង្គារ​ ទី៩​ ខែ​កក្កដា​ 
នៅ​រដ្ឋធានីវ៉ាស៊ីនតុន​ ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​។
គណៈកម្មាធិការ​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​អង្គារ​ ទី៩​ ខែ​កក្កដា​ នៅ​រដ្ឋធានីវ៉ាស៊ីនតុន​ ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​។
RFA/Taing Sarada

តំណាងរាស្រ្ត​អាមេរិកាំង​រូប​ក៏​បាន​ព្រមាន​ថា​ ប្រសិន​បើ​ លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ពេល​លោក​វិល​ទៅ​កម្ពុជា ​ដើម្បី​ចូលរួម​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​ឈ្មោះ​លោក​ ហ៊ុន ​សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ក្នុង​ពិភពលោក​។

សមាជិក​សភា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ (California) លោក​ ដាណា រ៉ូរ៉ាបាឃើ​ (Dana Rohrabacher) ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​៖ «លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាន់​អំណាច​ដ៏​យូរ​បំផុត​នេះ​ ដោយសារ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​គាត់​បាន​ទទួល​ជំនួយ​ពី​បរទេស​។ ខ្ញុំ​គិត​ថា​ គេ​មិន​ចាំបាច់​ចាប់​ខ្លួន​លោក​ ហ៊ុន​ សែន​ ទេ​ ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​ ត្រូវ​ស្នើ​ឲ្យ​លោក​ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​ ដែល​ជា​វិធី​សមគួរ។ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ នៅតែ​មិន​យល់​ មនុស្ស​ទាំងអស់​អាច​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទម្លាក់​គាត់​ចេញ​»​។

ការ​ថ្លែង​របស់​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ធ្វើ​ឡើង​ភ្លាមៗ​ កាលពី​រសៀល​ថ្ងៃអង្គារ​ ទៅ​កាន់​ក្រុម​អ្នកសាព័ត៌មាន​ បន្ទាប់​ពី​សវនាការ​ស្តាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch) តំណាង​វិទ្យាស្ថានជាតិ​​ប្រជាធិបតេយ្យ​ (NDI) និង​​តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ​ (Licadho) ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ខាង​កិច្ចការ​អន្តរជាតិ​។

លោក​ ដាណា រ៉ូរ៉ាបាឃើ​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ប្រសិន​បើ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​លោក​ សម​ រង្ស៊ី​ នៅ​ពេល​ដែល​លោក​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​សម្ពាធ​ដ៏​ធំ​ដល់​កម្ពុជា​។ ​លោក​បន្ត​ថា​ ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ធ្វើ​ដូច្នេះ​មែន​ នោះ​ជា​ទង្វើ​ដ៏​អាក្រក់​បំផុត​៖ «ខ្ញុំ​គិត​ថា​ប្រសិន​បើ​លោក​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​ខ្លួន​លោក​មេដឹកនាំ​បក្ស​ជំទាស់​ ដែល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាមួយ​គាត់​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​កម្ពុជា​។ កម្ពុជា​បាន​ខិតខំ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​រយៈពេល​ជាង ​១០​ឆ្នាំ​មក​ហើយ​ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ ធ្វើ​ដូច្នេះ​មែន​នោះ​ រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ជា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ទាំងអស់ ​នឹង​ចុះ​ឈ្មោះ​លោក​ ហ៊ុន​ សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ក្នុង​ពិភពលោក​។ ហើយ​សហរដ្ឋអាមេរិក​ មិនត្រឹម​តែ​កាត់​ជំនួយ​បរទេស​របស់​ខ្លួន​ដល់​កម្ពុជា​នោះ​ទេ​ តែ​វិយោគទុន​ទាំងអស់​នឹង​ត្រូវ​កាត់​»។

ទោះបីជាយ៉ាងណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក​ ផៃ ស៊ីផាន​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ថ្លែង​ក្នុង​វេទិកា​តុ​មូល​របស់​វិទ្យុអាស៊ីសេរី​ថា​ សហរដ្ឋអាមេរិក​កំពុង​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ហើយ​ថា​ កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ ដែល​អនុវត្តន៍​ទៅ​តាម​នីតិរដ្ឋ​ប៉ុណ្ណោះ​៖ «ក៏​ប៉ុន្តែ​ថា​តើ​នៅ​ពេល​នេះ​ ព្រះមហាក្សត្រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បរទេស​ ដែល​ជា​អធិបតេយ្យ​របស់​កម្ពុជា​។ ហើយ​យើង​ដឹង​ហើយ​ នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏​បាន​និយាយ​ហើយ​ និយាយ​បាន​ច្បាស់​ទៅ​ទៀត​ នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​បាន​និយាយ​ថា​ មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ​ក៏​ដោយ​​ដែល​ចង់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ឬ​មក​បង្គាប់​បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ​ ឬ​អន្តរជាតិ​របស់​កម្ពុជា​បាន​ឡើយ​។ នេះ​យើង​និយាយ​អំពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ និយាយ​អំពី​អធិបតេយ្យ​របស់​កម្ពុជា​ និង​និយាយ​អំពី​ព្រះ​មហាក្សត្រ​របស់​កម្ពុជា​»​។

ប៉ុន្តែ​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ​ថ្លែង​ថា​ សហរដ្ឋអាមេរិក​នឹង​មិនអាច​ឱប​ដៃ​ឈរ​មើល​លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ បាន​នោះ​ទេ​៖ «អូ! ​ព្រះ​ជា​ម្ចាស់​អើយ​ វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​ ប្រសិន​បើ​យើង​ឃើញ​មនុស្ស​ម្នាក់​ទៅ​សម្លាប់​មនុស្ស​ផ្សេង​ទៀត​ ហើយ​យើង​យល់​ព្រម​ឲ្យ​គេ​ធ្វើ​ដូច្នោះ​នោះ​។ ​នៅពេល​ដែល​មនុស្ស​ល្អ​ម្នាក់​ឃើញ​បិសាច​ធ្វើ​បាប​មនុស្ស​ស្លូតត្រង់​ផ្សេង​ទៀត​ ពេលនោះ​មនុស្ស​ល្អ​នោះ​ ត្រូវ​តែ​ចូល​ជួយ​ជន​រងគ្រោះ​នោះ​ហើយ​។ ដូច្នេះ​ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ដូច្នេះ​មែន ​គាត់​គឺ​ជា​មនុស្ស​អាក្រក់​ ហើយ​មនុស្ស​អាក្រក់​ត្រូវ​តែ​ចុះចេញ​ពី​អំណាច​»។

ចំណែក​លោក​ ចន ស្ទីហ្វឹន​ (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ Human Rights Watch មាន​ប្រសាសន៍​ថា​ ប្រសិនបើ​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា ​ហ៊ាន​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ មែន​នោះ​ មិនត្រឹម​តែ​សហរដ្ឋអាមេរិក​ទេ​ ដែល​កាត់​ជំនួយ​បរទេស​ទៅ​កម្ពុជា​ ប៉ុន្តែ​នឹង​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​ ដូចជា​ប្រទេស​ជប៉ុន​ អូស្រ្តាលី​ បារាំង​ និងសហគមន៍​អឺរ៉ុប​ទាំងមូល​។

លោក​ ចន ស្ទីហ្វឹន ​បន្ត​ថា​ ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ប្រាប់​លោក​ ហ៊ុន​ សែន​ ជាមុន​ហើយ​ថា​ មិនត្រូ​វចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ ទេ​ ហើយ​ត្រូវ​ឲ្យ​មេបក្ស​ជំទាស់​រូប​នេះ​ ចូលរួម​ការ​បោះឆ្នោត​ បើ​មិន​ដូច្នោះ​ទេ​នោះ​ លោក​ ហ៊ុន​ សែន​ នឹង​ជួប​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្ពុជា​ គឺ​ការ​កាត់​ជំនួយ​ទាំងអស់​ ហើយ​នឹង​មិនទទួល​ស្គាល់ភាព​ស្របច្បាប់​ នៃ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​៖ «សហរដ្ឋអាមេរិក​កំពុង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ មិន​ថា​សភា​ ឬ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទាំងមូល​ទេ​ តែ​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​ដូច្នោះ​ដែរ​ ជាពិសេស​ ប្រទេសជប៉ុន​ សហភាពអឺរ៉ុប​ អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ពួកគេ​មើល​ឃើញ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ កំពុង​ជួប​វិបត្តិ​ដ៏​ធំ​ ហើយ​អ្វី​ដែល​ពួក​គេ​កំពុង​បារម្ភ​យ៉ាង​យកចិត្តទុកដាក់​នោះ​ គឺ​ការ​បោះឆ្នោត​ខែ​កក្កដា​ ខាង​មុខ​នេះ​ នឹង​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​ទេ​។ បញ្ហា​សំខាន់​នោះ​ថា​ តើ​សហរដ្ឋអាមេរិក​នឹង​និយាយ​យ៉ាងណា​ នៅ​ក្រោយ​ការ​បោះឆ្នោត​។ តាម​រយៈ​អនុសាសន៍​របស់​យើង​ ក្រសួង​ការបរទេស​អាមេរិក​ និង​សេតវិមាន​ ពួកគេ​មាន​ការ​អាក់អន់​ចិត្ត​ជា​ខ្លាំង​។ ប្រការ​នេះ​ នឹង​នាំ​អោយ​មាន​ការ​កាត់​ជំនួយ​របស់​អាមេរិក​ផ្ទាល់​ទៅ​កម្ពុជា​ខាង​ផ្នែក​យោធា​ ហើយ​ជា​សំខាន់​ទៅ​ទៀត​នោះ​ គឺ​សហរដ្ឋអាមេរិក​នឹង​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ​»​។

ចំណែក​លោក​ ផាទ្រីក មើឡូ (Patrick Merloe) តំណាង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) មាន​ប្រសាសន៍​ថា​ ករណី​ទោស​ទណ្ឌ​របស់​លោក ​សម​ រង្ស៊ី​ ត្រូវ​តែ​បញ្ចប់​ ហើយ​លោក​ ហ៊ុន​ សែន​ ត្រូវតែ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​បក្សជំទាស់​ចូល​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច​៖ «ខ្ញុំ​គិត​ថា​ សវនាការ​សភា​សហរដ្ឋអាមេរិក​លើក​នេះមាន​សារសំខាន់​ណាស់​ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ករណី​ប្រទេស​កម្ពុជា​ ហើយ​បញ្ហា​កម្ពុជា​កំពុង​ល្បី​ខ្ទរខ្ទារ​ពេញ​ក្រុង​វ៉ាស៊ីនតោន​ (Washington)តែ​ម្តង​។ ម្យ៉ាងទៀត​ សារព័ត៌មាន​ក្នុង​ពិភពលោក​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​អំពី​បញ្ហា​កម្ពុជា ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ដ៏​ឆាប់​ខាងមុខ​។ ហើយ​ខ្ញុំ​គិត​ថា​ករណី​ផ្ទន្តាទោស​លើ​លោក​ សម​ រង្ស៊ី​ នឹង​ត្រូវ​បញ្ចប់​ នាំ​មក​នូវ​ភាពត្រឹមត្រូវ​ និង​យុត្តិធម៌​​សំរាប់​រូបលោក​»​។

កាល​ពី​ថ្ងៃ​អង្គារ​ អន្តរសភា​របស់​សហភាព​អឺរ៉ុប ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ទាមទារ​ឲ្យ​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​វិញ​ប្រកប​ដោយ​សេរីភាព​ពេញលេញ​។ លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ត្រឡប់​​​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខ​ បើទោះជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ក៏ដោយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (106)
Share

អ្នក​អាន​អនាមិក

I suggest to government to set the day for people to go to their homeland to sign their vote paper.To declare all ministry and all company to have time to stop their working time to sign the vote for president in next generation.

Nov 13, 2016 08:54 PM

អ្នក​អាន​អនាមិក

All Cambodia border living with afraid by their population that tried to change the land to replace their population to Cambodia border.

Nov 13, 2016 08:48 PM

One weird zombie VS to the world

There is not the reason to fear to the world at all"stop your minds-boggling",and do not let someone stupid with bullying and foul you around"do not fear yourself",and this article they're talking about only one bad man...is not the whole bunch all of you and u all know who's it?,and the smart thing keep your mind to 2018," one bad guy VS to the world"good luck and God bless u all.

Jul 14, 2016 11:04 AM

Stop foul yourself@ get more education

Most some useless comments for this article are worthless and most of them lacks of int-geopolitical of science"some fear themselves and some curious,or lack all in education level",the reason it fears,because they didn't know what will happen beyond of their imagination"scarycat syndrom...is not scientist rocket idea",like some ordinary people who scaries ghost buster at dark place...but some of them forgotten the real zombie dictator who roam on the street and suck of their fresh-blood daily life"is not the smart thing",time to abandon reckless attitude with open mind,heart and soul to the window world...stop fear yourself and look more beyond of your imagination"keep stay in school is the smart thing",and good luck.

Jul 13, 2016 11:40 AM

អ្នក​អាន​អនាមិក

នយោបាយមានរូបភាពធំណាស់។ យើងគួរស្វែងយល់ ប្រៀបធៀបព៌តមាន ដែលទទួលបានដើម្បីស្វែងរកការពិត តើព៌តមានទាំងអស់នោះមានសមហេតុសមផលទេ។

Jul 13, 2016 02:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល