អាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួនកូនស្រីសកម្មជនបឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី
2025.01.31

សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី អេង សុខា ដែលជាកូនស្រីរបស់លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែមករា ក្រោយលោកស្រី ផ្សាយផ្ទាល់ ឬ Live តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌លើសំណុំរឿងម្ដាយរបស់លោកស្រី គឺលោកស្រី ង៉ែត ឃុន។
មន្ត្រីសិទ្ធិមនុស្សថា ការលើកឡើងរបស់លោកស្រី អេង សុខា ជាសេរីភាពបញ្ចេញមតិ ខណៈប្រព័ន្ធតុលាការកម្ពុជារងការរិះគន់ថា ស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច និងកំពុងធ្វើទុក្ខបុកម្នេញលើពលរដ្ឋ និងបក្សប្រឆាំង៕