"ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​សេចក្ដី​សុខ​ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង"

ដោយ យន់ សាមៀន
2017-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ចូល​រួម​ពិធី​ក្រុង​ពាលី​បួង​សួង​សុំ​សេចក្ដី​សុខ​ជូន​ជាតិ នៅ​មុខ​ប្រាសាទ​អង្គរវត្ត នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ចូល​រួម​ពិធី​ក្រុង​ពាលី​បួង​សួង​សុំ​សេចក្ដី​សុខ​ជូន​ជាតិ នៅ​មុខ​ប្រាសាទ​អង្គរវត្ត នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of SPM Page

អ្នកវិភាគ និង​សង្គម​ស៊ីវិល យល់​ថា លោក ហ៊ុន សែន គួរ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​ទៅ​រក​សភាពការណ៍​ធម្មតា​វិញ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សេចក្ដី​សុខ ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​អង្គរវត្ត ទាំង​តក់ក្រហល់ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​កម្ពុជា។ លោក​បណ្ឌិត​មើល​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឲ្យ​កម្ពុជា មាន​សេចក្ដី​សុខ គួរ​ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។

​នៅ​ថ្ងៃ​សៅរ៍ ទី​២ ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន មាន​ទាំង​មេ​ទាហាន និង​ឧបនាយករដ្ឋមន្ត្រី ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត បន្ទាប់​ពី​លោក​បាន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន។ នៅ​ឯ​ប្រទេស​ចិន លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ទទួល​ជោគជ័យ ដោយ​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​ថា នឹង​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក និង​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សន្តិភាព និង​អភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត។

ខុស​ពី​ចិន សហគមន៍​អន្ដរជាតិ​បាន​បារម្ភ​អំពី​បញ្ហា​សន្តិភាព ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេលដែល​សហគមន៍​អន្ដរជាតិ​បាន​សម្រេច​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​នោះ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​លែង​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ តាម​រយៈ​រដ្ឋាភិបាល និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្ដល់​ជំនួយ​ឈ្មោះ​ស៊ីដា (SIDA) មក​ឲ្យ​កម្ពុជា ក្រោយ​ពេល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​ប្រឆាំង។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ងាក​ចេញ​ពី​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​រឿង​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា បាន​ក្លាយ​ប្រទេស​ឯក​បក្ស និង​ផ្ដាច់ការ។

​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា  ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីកា​ថា សេចក្ដី​សុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​មែន​កើត​ឡើង​ដោយសារតែ​ការ​បន់​ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ សេចក្ដីសុខ និង​ស្ថិរភាព​យូរ​អង្វែង កើត​មាន​ឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្ត។

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីការ​ពន្យល់​ថា តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា ការ​បន់ស្រន់ បួងសួង​សុំ​សេចក្ដី​សុខ កើត​មាន​ឡើង​តែ​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​តែប៉ុណ្ណោះ។ ដោយ​ឡែក សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​បាបកម្ម​រួច​ហើយ នោះ​នឹង​មិន​អាច​គ្រាន់​តែ​បន់ស្រន់​សុំ​សេចក្ដី​សុខ​រួច​អាច​លាង​បាប​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (25)
Share

អ្នក​អាន​អនាមិក

Dab Chhuon a ete emporte par l'eclair en plein midi, dans les annees 60-65, si mon souvenir est bon...Dab Chhoun s'etait monte contre les Puissants et Sacres Reach Balain...a l'encontre de ses serments.

Dec 03, 2017 07:38 AM

kraingmeas

ពី Paris

L'eclair a acheve Dab Chuon dans les annees 62-65. Si mon souvenir est bon.

Dec 03, 2017 07:36 AM

kraingmeas

ពី Paris

Un coup déclair en plein midi a acheve Dab Chhoun, a Siemreap;...c'etait autour de 1964-65 (Si mes souvenirs sont bon).

Dec 03, 2017 07:33 AM

អ្នក​អាន​អនាមិក

Souvenez vous de DAB Chhuon, dans les annees 60-65 de notre adolescence. Les Gds Esprits de nos roi, l'avait completement decime. Les gds Rois Khmers depuis YacoVarman n'y pour rien a ceux qui detourne leur SERMON...Db Chhuon frappe par "l'eclair" (= ruon teas); j'avais autour de 8-10 ans.

Dec 03, 2017 07:30 AM

kraingmeasone

ពី Paris

"ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​សេចក្ដី​សុខ​ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង" Seigneur soit avec tous les Khmers dans cette souffrance, inegalite et Malheur.

Dec 03, 2017 06:09 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល