"ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​អាច​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ទៅ​ប៉ូលិស​អូស្ត្រាលី"

ដោយ មួង ណារ៉េត
2018-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

Photo: RFA

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ពេលនេះ គឺ​សម​ល្មម​ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ប្ដឹង​លោក ហ៊ុន សែន ទៅ​ប៉ូលិស​អូស្ត្រាលី ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ទៅតាម​ផ្លូវច្បាប់​អូស្ត្រាលី ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ខែ​មីនា​ខាងមុខ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល មិន​ខ្វល់​នឹង​ការ​ប្ដឹងផ្ដល់​នេះ​ទេ ហើយ​ថែមទាំង​រម្លឹក​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​ការពារ​ទាំង​ជំនឿ និង កិត្តិយស​របស់​លោក ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីនោះ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រតិកម្ម​ខ្លាំងៗ ទៅ​នឹង​សារ​គំរាម​ដ៏​ហិង្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ចាត់ទុកថា ជា​សម្ដី​ចេញពី​មេដឹកនាំ បែប​ជា​ជើងកាង​ដ៏​សាហាវ និង​គ្រោះថ្នាក់​បំផុត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ប៉ូលិស​អូស្ត្រាលី មិន​ត្រូវ​ឲ្យ​រួចខ្លួន​នោះ​ឡើយ៖ «ពេលនេះ ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី អាច​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ទៅ​ស្ថាប័ន​ប៉ូលិស​អូស្ត្រាលី រឿង​លោក ហ៊ុន សែន គំរាម​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ​អូស្ត្រាលី ត្រូវតែ​ចាត់ការ​លើ​រឿង​នេះ ឲ្យ​បាន​ខ្លាំងក្លា​បំផុត»

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ថ្លែង​សារ​គំរាម​យ៉ាង​ហិង្សា នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ដោយ​ខឹង​សម្បារ​នឹង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដែល​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ដែល​គ្រោង​ទៅ​ចូលរួម​ប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត នរណា​ហ៊ាន​តវ៉ា រហូត​ហ៊ាន​ធ្វើ​រូប​ទីងមោង​តំណាង​រូបលោក ហើយ​ហ៊ាន​ដុត​រូប​ទីងមោង​នោះ​ចោល។ បើ​ហ៊ាន លោក​នឹង​តាម​ធ្វើបាប​ដល់​ណា​ក៏​ហ៊ាន​ដែរ៖ «សុំ​ផ្ដាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើបាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មាន​រឿង​ហើយ។ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីង​មីង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ។ អានេះ​និយាយ​ឲ្យ​ច្បាស់​! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នកឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នកឯង​វិញ មាន​ទាស់​ខុស​អី។ អា​ហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក។ អ្នកឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នកឯង​ចាត់ទុកថា​អា​ហ្នឹង​រូប​ហ៊ុន សែន រួចហើយ​យក​ទៅ​ដុត​។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង!»

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ហួសចិត្ត​នឹង​សម្ដី​របស់​លោក ហ៊ុន សែន បែបនេះ។ លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​ផង​នោះ បាន​ហៅ​លោក ហ៊ុន សែន ថា​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅទៀត។ លោក​អះអាង​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ដទៃ​ទៀត កំពុង​ប្រមូល​ភស្តុតាង និង​បក​ប្រែ​សម្ដី​លោក ហ៊ុន សែន ដែល​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស ដោយ​បក​ប្រែជា​ភាសា​អង់គ្លេស ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​អូស្ត្រាលី និង​ប៉ូលិស​អន្តរជាតិ ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ទៅតាម​ផ្លូវច្បាប់ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ជូន​ប្រទេស និង​ពលរដ្ឋ​អូស្ត្រាលី​ទាំងមូល។ លោក​ថា លោក ហ៊ុន សែន អាច​ត្រូវ​ចាប់ខ្លួន​ពេល​មក​ដល់​អូស្ត្រាលី៖ «យើងខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ពេល​ដែល​លោក ហ៊ុន សែន អញ្ជើញ​ចុះ​នៅ​វាល​កប៉ាល់​ហោះ​ហ្នឹង នឹង​ត្រូវ​ខាង​ប៉ូលិស​ខាង​សហព័ន្ធ នឹង​អញ្ជើញ​គាត់ ដើម្បី​សួរចម្លើយ​ពី​រឿង​គំរាមកំហែង​រក​សម្លាប់​គេ​ហ្នឹង ឬ​យ៉ាង​ណា​ទេ»

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​នឹង​ការ​ប្ដឹងផ្ដល់​របស់​ពល​រដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ទាំងនេះ​នោះ​ទេ ព្រោះ​លោក​ចាត់ទុកថា នេះ​ជា​សិទ្ធិ​របស់​អ្នក​ទាំងនោះ។ លោក ផៃ ស៊ីផាន ការពារ​សម្ដី​របស់​លោក ហ៊ុន សែន ដោយ​អះអាង​ថា ការ​ដុត​រូប​ទីងមោង គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើជា​ដាច់ខាត ព្រោះ​បំពាន​ជំនឿ​សាសនា ដែល​ត្រូវ​បាន​ការពារ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ម្យ៉ាងទៀត​វា​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មេ​ដឹកនាំ​កម្ពុជា ប្រសិនបើ​អ្នក​តវ៉ា​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន ដើម្បី​ដុត​កម្ទេច​ចោល​បែបនេះ។ លោក ផៃ ស៊ីផាន ចោទ​ជា​សំណួរ​ទៅវិញ ថាបើ​ចោទ​ថា សម្ដី​លោក ហ៊ុន សែន ដែល​ថា​នឹង​តាម​វ៉ៃ​អ្នក​តវ៉ា​ដល់​ផ្ទះ ថា​ជា​អំពើ​ហិង្សា ចុះ​ការ​ដុត​រូបលោក ហ៊ុន សែន មិន​ហិង្សា​ទេ ឬ​?«ការ​ដុត​ទីងមោង​ហ្នឹង គឺជា​ការ​ប្រឆាំង​ជំនឿ​របស់​ខ្មែរ ដូច្នេះ​គេ​ត្រូវតែ​គោរព​ជំនឿ​របស់​ខ្មែរ។ ដូច​ប្រទេស​អូស្ត្រាលី មិន​អាច​បង្ខំ​ឲ្យ​ពួក​មូស្លីម​ហូប​សាច់​ជ្រូក​បាន​ដែរ​ឬទេ?»

ទោះជា​យ៉ាង​នេះ​ក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​សម្ដី​ហិង្សា និង​មាន​ចេតនា​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន ថា ជា​ហេតុផល​សមស្រប​មួយ ដែល​ប្រទេស​អូស្ត្រាលី គប្បី​លុបចោល​សេចក្ដី​អញ្ជើញ​លោក ហ៊ុន សែន កុំ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​អូស្ត្រាលី​នេះ។ លោក​មិន​យល់​ទាល់តែសោះ ថា​ហេតុអ្វី​បានជា​រដ្ឋាភិបាល​អូស្ត្រាលី អញ្ជើញ​មេដឹកនាំ ដែល​មាន​ប្រវត្តិ​អាក្រក់​បំផុត ដូចជា​លោក ហ៊ុន សែន នេះ​ទៅ​កើត។ លោក​រឹតតែ​មិន​យល់ ហេតុអ្វី​បានជា​រដ្ឋាភិបាល​អូស្ត្រាលី អញ្ជើញ​លោក ហ៊ុន សែន ទៅ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​បាប​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​ចាប់​លោក​ដាក់គុក និង និរទេស​ខ្លួន​លោក សម រង្ស៊ី រួម​ទាំង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រឿង​ឯករាជ្យ និង រឿងរ៉ាវ​ច្រើន​ទៀត​រាប់មិនអស់​ទៀត បែប​នេះ។ អ្វី​ដែល​ប្រទេស​អូស្ត្រាលី ប្រឹង​ការពារ សុទ្ធ​តែ​ជា​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​បំផ្លាញ។ លោក​បញ្ជាក់​បន្ថែម​ថា ការណ៍​ដែល​ប្រទេស​អូស្ត្រាលី​អញ្ជើញ​លោក ហ៊ុន សែន នេះ គឺ​ក្នុង​ន័យ​គួរសម​តែប៉ុណ្ណោះ។ ដូច្នេះ លោក ហ៊ុន សែន គប្បី​ចេះ​រៀន​រៀប​ចរិត​ឫកពា​ឡើងវិញ មិន​គួរ​ណា​គាត់​សម្ដែង​ចរិត​ច្រឡោងខាម​ដាក់​ប្រទេស​អូស្ត្រាលី និង ប្រមាថ​កាតទាន ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​បែបនេះ​នោះ​ទេ៖ «រដ្ឋាភិបាល​អូស្ត្រាលី អាច​ស្នើ​ឲ្យ​លោក ហ៊ុន សែន នៅផ្ទះ កុំ​មក​ប្រទេស​អូស្ត្រាលី​ធ្វើ​អ្វី នាំ​តែ​អំពល់ទុក្ខ​ដល់​គេ​នោះ​ទេ។ អូស្ត្រាលី​អាច​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​ប្រទេស​អូស្ត្រាលី មិន​ស្វាគមន៍​នោះ​ទេ។ លោក ហ៊ុន សែន អាច​ឈ្លើយ​ដាក់​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​បាន ប៉ុន្តែ​ភាព​ឥត​ការគួរសម​របស់​គាត់​ជាមួយ​ពិភពលោក មិន​ចំណេញ​អ្វី​បន្តិច​ដល់​កម្ពុជា គឺ​មានតែ​បំផ្លាញ​កម្ពុជា​ទៅវិញ។ គាត់​គួរ​ដឹង​ថា ទង្វើ​បែប​ផ្ដាច់ការ​របស់​គាត់ ដូចជា​ការដឹកនាំ​តាម​បែប​ឯកបក្ស ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​កែ​រដ្ឋធម្មនុញ្ញ​ស្រេច​តែ​ក្បាល​ចិត្ត​ជាដើម​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​របប​គាត់​ជា​បណ្ដើរៗ​ហើយ​។ មិន​យូរ​មិន​ឆាប់ របប​ដឹកនាំ​បែបនេះ នឹង​ដួល​រលំ​ជាក់​ជាមិនខាន»

ប្រទេស​អូស្ត្រាលី នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ពី​ថ្ងៃ​ទី ១៧-១៨ ខែ មីនា ឆ្នាំ ២០១៨ ដោយ​អញ្ជើញ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់​ចូលរួម។ កិច្ចប្រជុំ​ពិសេស​នេះ ផ្តោត​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី រួម​ទាំង​តំណាងរាស្ត្រ​អូស្ត្រាលី​ផង សុទ្ធតែ​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ជាច្រើន​រយ​នាក់ នឹង​រួមគ្នា​ធ្វើបាតុកម្ម​ធំ​មួយ នៅ​ថ្ងៃ​ប្រជុំ​នោះ ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

សេកសារីកា ផៃ សុីផាន កំពុងនិយាយមិនដឹងទិសតំបន់ស្អីទេ ការពារ ជនពាល ហ៑ុន សែន ដែលល្បីខាង រំលោភសិទ្ធមនុស្ស ធ្វើអំពើអាក្រក់ គំរាម វ៉ៃ បាញ់សម្លាប់ប្រជាជន ស្លាប់របួស អស់ជាច្រើន !

Feb 23, 2018 05:55 AM

អ្នក​អាន​អនាមិក

ពី Khmer Australian

ជំនឿរបស់លោកហ៊ុនសែនអំពីការដុតរូបភាពគឺជាអបិយជំនឿ។ វាមិនមែនជាសាសនាទេ។ ប្រាប់លោកហ៊ុនសែនថាពួកគេនឹងដាក់បណ្តាសា (curse)នៅលើរូបភាពហើយដុតវា។

Feb 23, 2018 12:57 AM

kom sot

ពី KROCH CHHMAR

សូមពលរដ្ឋខ្មែរ-អូស្ត្រាលីកំុចាញ់សម្លុតអាមនុស្សពាលពីព្រោះបងប្អូន
រស់នៅក្នុងច្បាប់ប្រទេសអូស្ដ្រាលី​បងប្អូនអាចប្ដឹងវាបាន។នេះជាឧ៌កាស់របស់បងប្អូនហើយបងប្អូនត្រូវតែធ្វើរូបវាជាទីងមោងរួច​ដុតរំលាយវាចោល។ពីព្រោះឆ្នាំនេះជាឆ្នាំឆុងនឹងឆ្នាំរបស់វា បងប្អូនដឹងទេវាខំធ្វើបុណ្យរំដោះគ្រោះនៅប្រាសាទអង្គរវត្ត ដើរចែកក្ដារ
ម្ឈូសឲ្យចាស់ៗដើម្បីរំដោះគ្រោះរបស់វា។ដូច្នេះវាភយ័ខ្លាចណាស់នៅពេលដែលបងប្អូនធ្វើរូបវាដុត។

Feb 22, 2018 07:47 PM

Law's excemtion allow Khmer-Australian citizenz to sue HunSen predator to face crimes

All Khmer-Australian citizens have a rightful to file a lawsuit against predator HunSen criminal mind during he comes visit "APEC",and the horrible man who tries to commit crime in foreign countries"he acts like terrorism".This jungle fewer dictator warns to all Khmer-Australian citizens who gather against him or make his dummy postcard to burn will face a serious consequences such as murder,or burn their whole houses if he found out who are they?,and repeatedly don't do that in what do i won't? or u could be death"am dictator merciless".So,every Khmer-Australian citizens must takes this serious action to against him in Australia's court,cases of personal injury,or death treat caused by an act of torture,terror,killing,attempting,extrajudicial,or the provision of material support or resources for such an act,if the foreign state is designated as a state of sponsored terrorism.A year ago dictator HunSen with his elder son has been notified of lawsuit filed them both in California federal court,he and his son maybe thinking"we can ignore this or that,and they'll never be able to get them in court,or to get their money from overseas"THAT WOULD BE WRONG Mr.",the more u take a time the more causes for your whole life in darkness cell forever Mr.

Feb 22, 2018 04:30 PM

គេហទំព័រ​ទាំងមូល