បទសម្ភាសន៍​ជាមួយ​លោក ទៀ បាញ់ ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម

0:00 / 0:00

រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដោយ​សារភាព​ថា កម្ពុជា​ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​តំបន់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ក្រោយ​វាយ​កម្ទេច​ចោល​អគារ​ជំនួយ​អាមេរិក​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ប្រាកដ​មែន។ លោក​គូស​បញ្ជាក់​ថា កម្ពុជា​ពុំ​ព្រួយ​បារម្ភ​រឿង​ចិន​អាច​ឈ្លប​យក​ការណ៍​សម្ងាត់​នៅ​តំបន់​នោះ ឬ​ការ​រិះគន់​ណាមួយ​ពី​ភាគី​សហរដ្ឋអាមេរិក​ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ កងទ័ព​ជើង​ទឹក​រាម​នេះ​ឡើយ។ យ៉ាងណា លោក​ថា លោក​នឹង​និយាយ​ប្រាប់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទទី១ មិថុនា នេះ ឲ្យ​ជួយ​ផ្តល់​ជំនួយ​ដល់​ការ​សាងសង់​ទីតាំង​ថ្មី​នៃ​អគារ​បញ្ជាការដ្ឋាន​ជួរ​មុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​លើ​កោះ​ព្រាប។

សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ជុំវិញ​បញ្ហា​នេះ និង​រឿងរ៉ាវ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​នៅ​តំបន់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។