ភរិយា លោក លិម គិមយ៉ា រៀបរាប់​ពី​សកម្មភាព​នៅ​លើ​ឡានក្រុង មក​ទីក្រុង​បាងកក មុន​ពេល​ឃាតក​បាញ់​សម្លាប់​ប្ដី

ដោយ ទីន ហ្សាការីយ៉ា
2025.01.20
ភរិយា លោក លិម គិមយ៉ា រៀបរាប់​ពី​សកម្មភាព​នៅ​លើ​ឡានក្រុង មក​ទីក្រុង​បាងកក មុន​ពេល​ឃាតក​បាញ់​សម្លាប់​ប្ដី ភរិយា​របស់​សព​លោក លិម គិមយ៉ា គឺ​អ្នកស្រី លិម អានី (រូបស្ដាំ) លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ារ៉ា នៅ​ក្នុង​ពិធីបុណ្យសពលោក លិម កិមយ៉ា ​ដែល​ធ្វើ​​នៅ​វត្តពោធិ៍វង្ស ឬ​វត្ត សង់ សៀកម៉ាន នៅ​ជាយ​ទីក្រុងប៉ារីស កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៥។
RFA

[អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ Widow says shooting of former Cambodian lawmaker was 'definitely political']

ភរិយា លោក លិម គិមយ៉ា ក្រោយពី​បាន​វិល​ទៅដល់​ប្រទេស​បារាំង អ្នកស្រី បាន​អះអាង​ប្រាប់​តុលាការ​បារាំង​ថា ឃាតកម្ម​លើ​ប្ដី​របស់​អ្នកស្រី នេះ ថា ជា​រឿង​នយោបាយ។

អ្នកស្រី​បាន​រំលឹក​ឡើងវិញ​ថា ក្រោយពី​ឃាតក​បាញ់សម្លាប់ លោក លិម គិមយ៉ា ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួច ទើប​អ្នកស្រី​នឹក​ឃើញ ពី​ភាព​មិន​ប្រក្រតី​មួយចំនួន ដែល​បាន​កើតឡើង​នៅ​លើ​ឡានក្រុង និង​ក្នុង​ពេល​ធ្វើដំណើរ​។ ក្នុង​ពេល​នោះ អ្នកស្រី និង លោក លិម គិមយ៉ា មិនបាន​ចាប់អារម្មណ៍​ទាល់តែសោះ​ថា ព្រឹត្តិការណ៍​ទាំងនោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​ស្វាមី​របស់​អ្នកស្រី​ទេ។

តើ​ក្នុង​ពេល​ធ្វើដំណើរ​នៅ​លើ​ឡានក្រុង​ពី​ខែត្រ​សៀមរាប ឆ្ពោះ​មក​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៧​មករា នោះ លោក លិម គិមយ៉ា និង ភរិយា​បាន​ជួប​អ្វីខ្លះ​មិន​ប្រក្រតី?

សូម​ទស្សនាបទសម្ភាសន៍​ជាមួយ​អ្នកស្រី លិម អានី ដែល​បញ្ចូល​សំឡេង​ជា​ភាសាខ្មែរ​ដោយ លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី សុ ជីវី អំពី​បញ្ហា​នេះ​ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។