លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយលោក ជុន ច័ន្ទបុត្រ កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅថា ក្នុងជីវភាពជាអ្នកនយោបាយក្នុងគណបក្សមួយដែលចង់ដឹកនាំប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាព មានយុត្តិធម៌សង្គម លោកទទួលរងនូវការធ្វើទុក្ខបុកម្នេញ ព្រមទាំងប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរជាដរាប។
តែទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកមិនដែលចុះញ៉មទេ ហើយថែមទាំងថាលោកបានត្រៀមខ្លួនរួចជាស្រេចហើយ ប្រសិនបើមានការចាប់ខ្លួនលោកមែន។ តើលោក កឹម សុខា មានពាក្យផ្តាំផ្ញើអ្វីខ្លះមុនពេលដែលគេចាប់ខ្លួនលោក?
សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍ដូចតទៅ៖
ទស្សនាវីដេអូបទសម្ភាសន៍នេះ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
