បទ​សម្ភាសន៍​លោក គួច ចំរើន អំពី​ការ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះ​សីហនុ

ដោយ ហេង រស្មី
2019-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គួច ចំរើន ​ជា​អភិបាល​ខេត្ត​កំពង់ចាម
លោក គួច ចំរើន ​ជា​អភិបាល​ខេត្ត​កំពង់ចាម
រូប៖ ហ្វេសប៊ុក គួច ចំរើន/KuochChamroeun

ការ​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ឡើង​ភ្លាមៗ ដំណាល​គ្នា​នឹង​ហេតុការណ៍​រលំ​បាក់​អគារ​កម្ពស់​ ៧ជាន់​បណ្ដាល​ឱ្យ​មាន​មនុស្ស​ចំនួន​ ២៨នាក់​ស្លាប់​ និង​រង​របួស​ ២៦នាក់។

ភ្លាមៗ នោះ​លោក​ ហ៊ុន សែន​ បាន​សម្លឹង​ឃើញ​អភិបាល​ខេត្ត​កំពង់ចាម​លោក​ គួច ចំរើន ដែល​ជា​មនុស្ស​ម្នាក់​អាច​ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​មាន​សមត្ថភាព​ធ្វើ​ការ​ជំនួស លោក យន្ត មីន​ ជា​អភិបាល​ខេត្ត​ចាស់​បាន។

ទោះបីជា លោក ហ៊ុន សែន  បាន​ថ្លែង​កោតសរសើរ​ពី​សមត្ថភាព​លោក​ គួច ចំរើន​ ថា ​ធ្លាប់​បាន​ដឹកនាំ​ល្អ​កន្លង​មក​ក៏ដោយ​ ប៉ុន្តែ​លោក​ គួច ចំរើន​​ ខ្លួនឯង​ផ្ទាល់ ​បាន​អះអាង​ថា លោក​មិន​ទាន់​មាន​គម្រោង​ ឬ​ផែនការ​ជាក់លាក់​ណាមួយ​ឡើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ពី​ក្រោយ​រឿង​អគារ​បាក់​នោះ  បញ្ហា​បរិស្ថាន​ កំណើន​ជន​ជាតិ​ចិន ដែល​គេ​មើល​ឃើញ​ថា កំពុង​បង្ក​ភាព​អានាធិបតេយ្យ​ និង​ការ​កើន​ឡើង​នូវ​សំណង់​អគារ​គ្មាន​គុណភាព​នោះ​ឡើយ។

លោក​ គួច ចំរើន​ ធ្លាប់​ធ្វើ​ជា​អភិបាល​ខណ្ឌ​មានជ័យ​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ ក្រោយ​មក​ប្ដូរ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​កំពង់ចាម​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ ហើយ​ចុង​ក្រោយ​នេះ ​លោក​​​ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី ជំនួស​លោក​ យន្ត មីន​ ក្រោយ​ពី​ព្រឹត្តិការ​បាក់​ដួល​រលំ​អគារ​កាល​ពី​ថ្ងៃ​ទី២២ មិថុនា​ កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Evil vampire"bloodsucker"don't give up his power to make changes....but only him can changes everybody under his control...

It doesn't matter who's in and who's out...who's good,or who's bad?,because all of these pple come from the same roof by one-man-appointed,it not come from khmer pple selected,or lawmaker veto,or "democracy system"everything are on depend on one-man-rule in the last 40 years repression.There is nothing surprise out there...is nothing new or nothing old at all,if u were a bad guy u can survive in this rogue regime,if u were a good guy,your life would be short with this mafia govm't.This mafia regime can make a decision to anyone who's gonna to live....and who's gonna to die?.This evil war criminal network started since 1970 till today and so on.See they still killing khmer pple every daily lives such as rob pple land,farmland&shoot or kill pple around the country+deadly traffic accident everyday+deadly taint foods ,poison beverages import+deadly violent of Chinese gangs or mafia around the country,specially corruption from the rooftop to the bottom down to earth+ horrific tragic building construction collapsed in recent day.But,this evil"HS" vampire is ever never quit from his bloodthirsty,or never brought to justice...no resign...no step down...no face any criminal charges and no one in his ruling party dare to standoff at all.Be red alert to all Cambodian innocent pple your life and your family still along way to go and face more deadly challenge inn day ahead,who's gonna be next?today u get a big smiling,and u didn't know what tomorrow gonna be?.Let me tell u this horrific tragic karma will strike back soon rather later and keep all eyes and ears on them and tell everybody from one to another must taken precaution.This evil vampire regime still taking more innocent lives with him before its vanish from this world.

Jun 26, 2019 01:50 PM

គេហទំព័រ​ទាំងមូល