លោក ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី (Australia) ចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី ដែលគេមើលឃើញថា លោកនឹងឆក់ឱកាសនេះ ដើម្បីកេងចំណេញមុខមាត់ផ្ទាល់ខ្លួនច្រើនជាងផលប្រយោជន៍ជាតិ។ មកទល់ពេលនេះ ក្រុមបក្ខពួករបស់លោក ហ៊ុន ម៉ាណែត កំពុងប្រើគ្រប់វិធីទាំងការលួងលោម ការទិញទឹកចិត្ត និងការគំរាមកំហែងដើម្បីឲ្យប្រជាពលរដ្ឋ ទៅទទួលស្វាគមន៍លោក ខណៈពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត កំពុងត្រៀមចេញធ្វើបាតុកម្មប្រឆាំងវត្តមានរបស់មេដឹងនាំរូបនេះដែរ។ តើហេតុអ្វីពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត? តើបាតុកម្មនេះ មានឥទ្ធិពលដែរទេ?
សូមទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង និងទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្ដីពីកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី គឺលោក ជា ចាន់ថោង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។