លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2017.08.28
កឹម សុខា ២០១៧ ៦២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ​ទៅ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី។

លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក (facebook) ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ សីហា ថា គ..ប បាន​កំណត់​រយៈពេល ៧០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​ពេលវេលា​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គឺ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សម្រួល​ជូន​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត អាច​ចុះ​ឈ្មោះ​បាន​ទាំងអស់​គ្នា ព្រោះ​ថា​ការ​បោះឆ្នោត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​កំណត់​ជោគវាសនា​របស់​ប្រទេស​ជាតិ​ដោយ​ខ្លួន​ឯង​បាន៖ «»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នឹង​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ​នោះ គឺ​នៅ​ស្រប​ពេល​គណបក្ស​ប្រឆាំង​បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​គ្រប់​ទិសទី​អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​បាន​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​កំពុង​រស់នៅ។ តែ​មក​ទល់​ពេល​នេះ ខាង​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា មិន​ទាន់​សម្រេច​នៅ​ឡើយ​ចំពោះ​ការ​ស្នើសុំ​នេះ។ ក៏ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ លើក​ឡើង​ថា ច្បាប់​បោះឆ្នោត​នេះ​មិន​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​នោះ​ឡើយ។

ស្ថិតិ​របស់ គ..ប បង្ហាញ​ថា ការ​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ គឺ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​មាន ៩​លាន ៦​សែន​នាក់ (.៦៦៤.២១៦​នាក់)។ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៦ មាន​ជិត ៨​លាន​នាក់ (.៨៦៥.០៣៣​នាក់) ហើយ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ មាន​ជាង ៧​លាន ១​សែន​នាក់ (.១០៧.៣៩៥​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។