គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​បុណ្យ​ខួប ៣​ឆ្នាំ​នៅ​ខេត្ត​តាកែវ

ដោយ អាស៊ីសេរី
2019-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។
ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ឱ្យ​ចូល​រួម​ពិធី​បុណ្យខួប ៣​ឆ្នាំ នៃ​ថ្ងៃ​ឃាតកម្ម​លោក។ ពិធីបុណ្យ​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​តម្កល់សព​របស់​លោក គឺ​ស្ថិតនៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់ផ្ដើម​ពី​ម៉ោង ១​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូត ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​។

ប្អូនប្រុស​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត លើកឡើង​ថា ការរៀបចំ​ពិធីបុណ្យ​ខួប ៣​ឆ្នាំនេះ ក្រៅពី​ការ​ឧទ្ទិស​បុណ្យ​កុសល​ដល់​បណ្ឌិត កែម ឡី តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ពិធីបុណ្យ​នេះ​ជា​ការ​បង្ហាញ​ក្ដី​នឹករលឹក ការ​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ដែរ។ ទន្ទឹម​គ្នា​នេះ លោក​អំពាវនាវ​ដល់​សប្បុរសជន ឱ្យ​ជួយ​ចូល​បច្ច័យ​សម្រាប់​កសាង​ចេតិយ​បន្ត​ទៀត។

គ្រួសារ​លោក​បាន​ផ្អាក​កសាង​ចេតិយ​តម្កល់សព​បណ្ឌិត កែម ឡី រយៈពេល ២​ឆ្នាំ​ហើយ ដោយសារ​តែ​ខ្វះខាត​ថវិកា បន្ទាប់​ពី​បាន​សាងសង់​រួច​បាន ៤០​ភាគរយ។

ចំណែក​ឯ​ក្រុម​យុវជន​ដែល​ជា​កូនសិស្ស​បណ្ឌិត កែម ឡី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ប្រកាស​ថា ពួកគេ​នៅតែ​ប្រកាន់​ជំហរ​យក​កម្រងផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​នៅ​ចំណុច​ស្ថានីយ​ប្រេង ឥន្ធនៈ​កាល់​តិច (Caltex) នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ដដែល ទោះបីជា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ។ បន្ទាប់ពី​ដាក់​កម្រងផ្កា​រួច គឺ​ពួកគេ ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​នៅ​ផ្ទះ​លោក បណ្ឌិត កែម ឡី ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

មានគេហៅអន្ទិតបេីកគណបក្សថ្មិមួយដេីម្បីប្រកួតជាមួយត្រាំ។ សូមរួសរាន់ គេនឹងអោយលុយមួយដុល្លា៕

Jul 09, 2019 08:21 AM

អ្នក​អាន​អនាមិក

មានគេហៅអន្ទិតបេីកគណបក្សថ្មិមួយដេីម្បីប្រកួតជាមួយត្រាំ។ សូមរួសរាន់ គេនឹងអោយលុយមួយដុល្លា៕

Jul 09, 2019 08:21 AM

គេហទំព័រ​ទាំងមូល