ពលរដ្ឋខ្មែរអាមេរិកកាំងប្រមាណ ១០នាក់ ជួបជុំគ្នាធ្វើបាតុកម្ម និងដាក់ញត្តិនៅមុខស្ថានទូតខ្មែរ និងក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) នៅថ្ងៃទី២៨ កញ្ញា។
ការធ្វើបាតុកម្មនេះ គឺដើម្បីផ្ញើសារទៅរដ្ឋាភិបាលភ្នំពេញ ដោយការស្រែកទាមទារឱ្យមានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា និងដោះលែងអ្នកទោសមនសិការ តាមរយៈការដាក់ញត្តិនៅស្ថានទូតខ្មែរ រដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
ទោះជាក្រុមបាតុករព្យាយាមចុចកណ្ដឹង និងគោះស្ថានទូតជាច្រើនដងក្ដី ក៏មិនមានមន្ត្រីទូតណាម្នាក់ចេញមកទទួលញត្តិទេ ហើយជាចុងក្រោយក្រុមបាតុករសម្រេចចិត្តដាក់ញត្តិក្នុងប្រអប់សំបុត្រ ហើយនាំគ្នាចាកចេញ បន្តដំណើរទៅក្រសួងការបរទេសអាមេរិកទៀត ដើម្បីថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលសម្រេចចិត្តដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗ នេះ។
លោក ទូច វិបុល ប្រធានប្រតិបត្តិចលនានិស្សិតនៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ក្រៅពីការឈរទាមទារ និងដាក់ញត្តិនៅស្ថានទូតខ្មែរ ក្រុមលោកក៏នឹងបង្ហោះខ្លឹមសារញត្តិ នៅលើបណ្ដាញសង្គមផងដែរ។
សូមលោកអ្នកនាងរង់ចាំស្ដាប់សេចក្ដីរាយការណ៍អំពីរឿងនេះ នៅក្នុងកម្មវិធីផ្សាយពេលព្រឹកជាបន្តទៀត...



