គ.ជ.ប​និង​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ សេក បណ្ឌិត
2016-08-31
Share
ចុះ​ឈ្មោះ​បោះ​ឆ្នោត ៨៥៥ ២០១៦ គំរូ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៦ ដែល​រៀបរៀង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
NEC Website

ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា ស្អែក​នេះ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧។

រដ្ឋាភិបាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​មន្ត្រី​សង្គម​ស៊ីវិល​នានា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ និង​គ្រប់​អាយុ​បោះឆ្នោត​ទាំង​អស់​ត្រៀម​លក្ខណៈ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បាន​បញ្ជាក់​ថា អ្នក​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត ឬ​អ្នក​កើត​មុន​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៩៩៩ គឺ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៖ «អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចំណុច​សំខាន់​មួយ​គឺ​អាយុ​អោយ​តែ​ដល់​ថ្ងៃ​បោះឆ្នោត​គ្រប់ ១៨​ឆ្នាំ​គឺ​ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​បាន ទោះ​បី​បច្ចុប្បន្ន​ពេល​ចុះ​ឈ្មោះ​មិន​ទាន់​គ្រប់​អាយុ​ក្ដី»

មាត្រា​១២ ជំពូក​ទី​៣ នៃ​ច្បាប់​បោះ​ឆ្នោត​បាន​ចែង​ថា ដើម្បី​បោះឆ្នោត​បាន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​មាន​សញ្ជាតិ​ខ្មែរ  មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត​ជាដើម។

គ.ជ.ប នឹង​ចាប់​ផ្ដើម​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដែល​មាន​រយៈពេល ៣​ខែ ហើយ​នឹង​គ្រោង​បិទ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ខែ​ដើម​ខែ​មករា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល