បក្ស​ប្រឆាំង​ស្នើ​ជប៉ុន​ឈប់​គាំទ្រ​គ.ជ.ប​និង​អំពាវនាវ​ឱ្យ​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត

ដោយ មួង ណារ៉េត
2018-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

គណបក្ស​សង្គ្រោះជាតិ ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ នា​ថ្ងៃទី២៩ ខែ កក្កដា ខាង​មុខ​នេះ ដោយសារ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត។

ក្រៅ​ពី​ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ និង​អំពាវនាវ ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អាសនៈ​ស្រប​ច្បាប់​ក្នុង​រដ្ឋសភា ​និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ៣​លាន​នាក់ ក៏​បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ កុំ​ចូលរួម​ការបោះឆ្នោត។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី១៤ ខែ​ឧសភា ចេញ​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ថ្ងៃ​ផុត​កំណត់​ នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជាតិ គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ការ​មិន​ទៅ​បោះឆ្នោត គឺ​មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចិត្ត។

នេះ​ជា​លើក​ទី​មួយ​ហើយ តាំង​តែ​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ បញ្ជាក់​ជំហរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ទៅ​ចូលរួម​បោះឆ្នោត។ កន្លង​មក មាន​តែ​ប្រធាន​ចលនា​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​ប្រកាស​ជំហរ​បែប​នេះ​ជា​ញឹកញាប់។

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ សម្រាប់​ចូលរួម​ប្រកួត​ប្រជែង ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ត្រូវ​បាន​បិទ​បញ្ចប់​​​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា នេះ វេលា​ម៉ោង​ ៥:៣០ ល្ងាច បន្ទាប់​ពី​បាន​បើក​ទទួល​ពាក្យ​អស់​រយៈពេល ១៥ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា រួច​មក។

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​គណបក្ស​ចំនួន ២០ បាន​ចុះ​បញ្ជី​រួចរាល់ ប៉ុន្តែ​មាន​តែ​គណបក្ស​ចំនួន ៤ប៉ុណ្ណោះ ដែល​គ..ប បាន​ទទួល ស្គាល់​ជា​ផ្លូវការ។ ចំណែកគណបក្សចំនួន ១៦ ទៀត កំពុងតែពិនិត្យឯកសារ។ លោកបន្តថា គ..ប បាន​សម្រេច ទុក​ពេល​៥ថ្ងៃទៀត សម្រាប់​គណបក្សទាំង ១៦ បំពេញ​បែបបទ​បន្ថែម«ថ្ងៃនេះ គឺ​ជា​ថ្ងៃ​បិទ​បញ្ចប់។ ប៉ុន្តែ គណបក្ស​ដែល​បាន​មក​ចុះ​ហើយ បើសិនជា​ខ្វះ​ឯកសារ​អី គឺ​មាន​រយៈពេល​ ៥ថ្ងៃ ដែល​តាម​នីតិវិធី គឺ​ខាង​គាត់​ត្រូវ​យក​មក​បំពេញ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ បើ​ ៥ថ្ងៃនេះ គាត់​បំពេញ​អត់​បាន នោះ..ប​នឹង​ចេញ​លិខិត​បដិសេធ»

អ្នកនាំពាក្យ​មួយ​រូប​ទៀត របស់​គ..ប​ដែរ គឺ​លោក ឌឹម សុវណ្ណារុំ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី១៤ ខែ ឧសភា ដោយ​បញ្ជាក់​ថា គណបក្ស​ដែល​បាន​បំពេញ​ត្រឹមត្រូវ​តាម​តម្រូវការ​របស់​គ..ប​ទើប​គ..ទទួល​ស្គាល់​ជា​ផ្លូវការ«មាន​ន័យ​ថា​ម៉េច​ទទួល​ស្គាល់​ជា​ផ្លូវការ។ មាន​ន័យថា គណបក្ស​ទាំងនោះ​បាន​បំពេញ​បែបបទ​ត្រឹមត្រូវ។ ឯកសារ​ទាំងអស់​ដែល​គាត់​ដាក់​មកត្រឹមត្រូវ។ ក្រុម​បច្ចេកទេស​ពិនិត្យ​មើល គ្រប់គ្រាន់។ ក្រុម​បច្ចេកទេស ក៏បាន​ពិនិត្យ​មើល​ ឱ្យ​មានការ​កែតម្រូវ​ផង​ដែរ ប្រសិនបើ​មានការ​ខ្វះខាត។ ដូច្នេះ គណបក្ស​ទាំងនេះ បាន​បំពេញ​លក្ខខណ្ឌ​ទាំង១០ រួច​រាល់​អស់​ហើយ។ (..) បាន​ទទួល​ស្គាល់​ចុះបញ្ជី​គណបក្ស​ទាំងបួន​នេះ ជា​ផ្លូវការ។ ដូច្នេះ គណបក្ស​នយោបាយ​ទាំងនេះ នឹង​ត្រៀម​ទៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ នា​ពេល​ខាងមុខ»

គណបក្ស​៤ ដែល​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដោយ​គ.. ក្នុង​នោះ​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ ​កន្លង​ទៅ​នេះ។

គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន ៤១​ ប៉ុន្តែ​មិន​បាន​ចុះ​បញ្ជី​នៅ​គ..ប ទាំងអស់​នោះ​ទេ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ ទាំង ៤១ នេះ គឺ​គ្មាន​​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​ទេ ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​នេះ​ចោល កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ និង​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ចំពោះ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥រូប និង​មន្ត្រី​ជាន់ខ្ពស់ ដែល​ជា​ក្បាល​ម៉ាស៊ីន​​បក្ស​ប្រឆាំង​នេះ​សរុប ១១៨រូប​ឯណោះ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា សម្រាប់​គណបក្ស​ផ្សេង​ទៀត ដែល​មិន​បាន​ចុះបញ្ជី តាម ការ​កំណត់​របស់ គ..ប គឺ​មិន​មាន​ឱកាស​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា នោះ​ឡើយ។

ការ​បាត់បង់​ឱកាស ដោយសារ​តែ​ការ​មិន​ព្រម​​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​គណបក្ស​នេះ អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើង​វិញ ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ទៅ​ខាង​មុខ ដូច្នេះ​គណបក្ស​សង្គ្រោះជាតិ បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន និង​..ព្រោះ​បាន​ដក​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត និង​បង្ហាញ​ច្បាស់​ថា ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នោះ គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ៥​ផ្សេងទៀត បាន​ប្រកាស​ធ្វើ​ពហិការ ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទេ។ គណបក្ស​ដែល​ប្រកាស​មិន​ចូលរួម​ ការ​បោះឆ្នោត​ទាំងនោះ​ រួមមាន គណបក្ស​អំណាចខ្មែរ គណបក្ស​ភ្លើង​ទៀន (ដែល​កើត​ចេញពី​គណបក្ស​ សម រង្ស៊ី) គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ គណបក្ស​សិទ្ធិមនុស្ស (របស់​លោក កឹម សុខា កាល​ពី​មុន) និង​គណបក្ស​ជាតិនិយម។ មូលហេតុ​នៃ​ការ​ប្រកាស​ធ្វើ​ពហិការ​នេះ រួមមាន ការ​ចោទប្រកាន់​ថា គ..ប មិន​ឯករាជ្យ ហើយ ធ្វើ​ការ​មិន​បាន​ល្អ និង​ស្ថានភាព​នយោបាយ​ច្របូកច្របល់ គ្មាន​ការ​ដោះស្រាយ ឬ​បើ​ចូលរួម​បោះឆ្នោត គឺ​គ្រាន់តែ​មក​លម្អ​ឆាកល្ខោន ឱ្យ​របប​ផ្ដាច់ការ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បន្ត​កាន់​អំណាច របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ជាដើម។

ទោះ​បី​ជា​កាលបរិច្ឆេទ​ឈប់​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ទៅ​ហើយ​ក្តី សង្គម​ស៊ីវិល​នៅ​តែ​អំពាវនាវ​ឱ្យ​គ..ប និង​របប​លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត ព្រោះ​បើ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​នេះ លទ្ធផល​ឆ្នោត​នឹង​គ្មាន​ការ ទទួលស្គាល់​ជា​ផ្លូវការ​ឡើយ ទោះ​បី​ជា​មាន​គណបក្ស​នយោបាយ​តូចៗ​ចូលរួម ច្រើន​យ៉ាង​ក្តី។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ទុក​ពេល ៥​ថ្ងៃ​សម្រាប់​គណបក្ស ដែល​បាន​ចុះ​(បញ្ជី) តែ​មិន​ទាន់​បំពេញ​ឯកសារ​គ្រប់គ្រាន់​នេះ គឺ​មិនមែន​ជា​រឿង​ថ្មី និង​គ្មាន​បញ្ហា​ឡើយ ប៉ុន្តែ​លោក​សម្គាល់​ឃើញ​ថា គណបក្ស​ដែល​បាន​ចុះ​បញ្ជី​ទាំងនេះ មិន​មាន​កម្លាំង ស្មើ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ«យើង​មិន​ធ្វើការ​វាយ​តម្លៃ និង​សន្និដ្ឋាន​បន្ត​ទៀត​ទេ គ្រាន់តែ​ឱ្យ​តម្លៃ​ការ​សន្និដ្ឋាន​មួយ ត្រង់​ចំណុច​ថា គណបក្ស​ដែល​ធ្វើការ​ប្រកួត​ប្រជែង​ ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ មក​ត្រឹម​ថ្ងៃ​ដែល​បាន​ប្រកាស​នេះ គឺ​ថា​គ្មាន​គណបក្ស​ណាមួយ​ ដែល​មាន​កម្លាំង​អាច​ប្រកួត​ប្រជែង​ស្មើ​នឹង​គណបក្ស​កាន់​អំណាច​ទេ។ នេះ​គឺ​អ្វី​ដែល​យើង​មើល​ឃើញ»

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ គ..ប គួរ​តែ​ធ្វើ​អ្វី ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាច​ចូលរួម​ប្រកួតប្រជែង​ ក្នុង​ការ​បោះឆ្នោត ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​សិទ្ធិ​សម្រេច​ជ្រើសរើស​មេដឹកនាំ ទៅ​តាម​ការ​ពេញចិត្ត​របស់​ខ្លួន។

សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផង សុទ្ធតែ​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅ​ហើយ​ថា នឹង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ បើ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

fascist dictator fears world SANCTIONS ahead

Vote or unvote is still world and international community SANCTIONS...expecting the Japan leader will not ignore or arrogance to this rigging election,and this outlaw govm't will not recognized,or unofficial election,or unofficial govm't,if have no CNRP or unrelease all of CNRP members who still imprisoning by fascist dictator HuSsein fears to lose this election coming"criminal minds HuSsein abolished his top opponent contender...his crime would be charges ahead".Japan is the best role of modern world DEMOCRACY and best 2nd world class economic after the WW-II ended.Japanese pple changed their pm in every two years term,if make compare to Cambodia pm in the last 4 decades is"20 pms=1pm of Cambodia...20=1",we believe that the Japan leader will not ignoring to this fascist dictator regime.

May 19, 2018 01:09 PM

Mr.Abe VS dictator election coming...

Oh...yeah,Japan is a great DEMOCRATIC state in ASIA with a 2nd leading world class economic after the 2nd WW II ended"1945",and now the Japanese people gotten millions steps forward,despite Cambodian dictator Hun Sen moved 100 steps forward and then 50 steps backward...that's awesome...huh,almost half century by one bogeyman Hun Sen"aka Hun Nal"controlling.And we hope that the Japanese pm"Abe"will decides this fate election coming,or daily election as a necessary until bogeyman Hun Sen release all top political contender"CNRP"imprisoned,and then reschedule a new election as a plan.

May 15, 2018 01:30 PM

Dan

ពី L.A.

Useless strategy talk asking Japanese government stop supporting the election. Japanese are in Cambodia for profits, they do not care who the rulers are.

May 15, 2018 07:35 AM

ភវ​វ័រ្មន

ពី ពី​បាវិត ស្វាយ​រៀង​

ការរំលោភរដ្ឋធម្មនុញ្ញ ប្លន់យកអភ័យឯកសិទ្ធិសភា៥៥រូប ឆក់ប្លន់សិទ្ធិតំណាងឃុំសង្កាត់ជាប់ឆ្នោតស្របច្បាប់ ៥ពាន់នាក់ និងដកហូតសិទ្ធិអ្នកនយោបាយខ្មែរ ១១៨រូប វាមិនមែនគ្រាន់តែជាការ រម្លាយគណបក្សសង្រ្គោះជាតិ ប៉ុណ្ណោះទេ វាជាការប្រឆាំងនឹងប្រជាជនកម្ពុជាទាំងមូល ដោយសម្លាប់ឆន្ទះប្រជាជាតិខ្មែរទូរទាំងប្រទេស!
របបលោកហ៊ុនសែន ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និង កិច្ចព្រមព្រៀងសន្ដិភាព ២៣ តុលា ១៩៩១ ដែលបាន បញ្ចប់សង្រ្គាមរ៉ាំរ៉ៃ មហន្ដរាយ ជាង ២ទសវត្សរ៍ ក្រោមលេសថា លិទ្ធិប្រជាធិបតេយ្យ ជាចលនាបដិវត្តនពណ៌ ។ សូមអស់លោកដែលបានបង្កើតគណបក្សតូចៗជាច្រើននាពេលនេះមេត្តាពិចារណា ថាតើការចូលរួមបោះឆ្នោតរបស់អស់លោកនឹង ធ្វើឲ្យមានលិទ្ធិប្រជាធិបតេយ្យឡើងវិញដែរឬទេ??? ថាតើគណបក្សរបស់អស់លោកអាចជាជម្រើស ឲ្យប្រជាពលរដ្ឋ កសាងលិទ្ធិប្រជាធិបតេយ្យឡើងវិញយ៉ាងដូចម្ដេច??? បើការបង្រួបបង្រួមជាតិខ្មែរ និងការកសាងលិទ្ធិប្រជាធិបតេយ្យជាង២៥ឆ្នាំមកនេះ ត្រូវបាន របបបក្សប្រជាជនលោកហ៊ុនសែន សម្លាប់ចោលទាំងស្រុងតែក្នុងរយៈពេលមិនដល់១ឆ្នាំផងនោះ។ សូមអស់លោកពិចារណា យល់ឲ្យច្បាស់ថាឯកភាពជាតិពិតប្រាដក គឺការរួបរូមគ្នាកសាងលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ! របបលោកហ៊ុនសែនមិនមែនប្រឆាំងតែនឹងគណបក្សសង្រ្គោះជាតិទេ គឺប្រឆាំងនឹងឆន្ទះឯកភាពជាតិ លិទ្ធិប្រជាធិបតេយ្យ នៃប្រជាជាតិខ្មែរទាំងមូល!

May 15, 2018 05:28 AM

ភវ​វ័រ្មន

ពី ពី​បាវិត ស្វាយ​រៀង​

ពំនោលបំណ្ដាំ មហាបុរស ស្នេហាជាតិខ្មែរ ដែលថា៖ ទីបំផុតខ្មែរនិងខ្មែរ រួបរួមគ្នាទឹកដីខ្មែរ រីក! សូមជនរួមជាតិ មេត្តាពិចារណា លើពំនោលនេះថា តើត្រូវធ្វើចលនារួបរួមគ្នា១ ដ៏ចាំបាច់បំផុតនៅពេលណា? តើត្រូវរួបរួមគ្នា យ៉ាងដូចម្ដេច?
ពេលវេលា មកដល់ហើយ គឺពេលនេះ ឆ្នាំនេះ សូមជនរួមជាតិ តាំងស្មារតី ឲ្យរឹងមាំ រួមជាមហាសាមគ្គី ជាតិតែ១ ដើម្បីធ្វើពហិការ មិនចូលរួម ការបោះឆ្នោត ដែលរៀបចំ ក្នុងល្បិចកលបំភាន់សាធារណ មតិជាតិ មតិអន្ដរជាតិ សម្រាប់តែផ្ដល់អំណាចឲ្យ អតីត បក្សប្រជាជនបដិវត្តន៍ កម្ពុជា លោក ហ៊ុនសែននិងពួកបរិវា !
សូមជនរួមជាតិ ពិចារណា ពី កលល្បិចដែលគេធ្វើឲ្យយើង ខ្លាច ខ្លៅ ឃ្លាន! បើពេលនេះប្រជាពលរដ្ឋខ្មែរ និង បក្សនយោបាយ តូចៗដែលមានកម្លាំងមិនគ្រប់គ្រាន់ ចូលរួមការបោះឆ្នោតនាខែកក្កដា២០១៨នេះ គឺយើងនឹងនាំជាតិយើងដោយខ្លួនឯងឲ្យធ្លាក់ក្នុងរបបផ្ដាច់ការ ១ កញ្ជះចិនយួនយ៉ាងជាក់ស្ដែង ! បើផែនការបោះឆ្នោតបំភាន់មតិ នាខែកក្កដា ២០១៨ នេះ បានសម្រេចមែននោះ គ្រោះមហន្ដរាយ នៃមហាវិនាសកម្មពូជសាសន៍ខ្មែរ មាតុភូមិខ្មែរ នឹងធ្លាក់ចូលជ្រៅក្នុងផែនការឈ្លានពានទឹកដី រម្លាយជាតិសាសន៍ខ្មែរ យូរអង្វែង របស់វៀតណាម និងចិនយ៉ាងពិតប្រាកដ! របបផ្ដាច់ការ ថ្មី១ ដែលយួននិងចិនប្រកួតប្រជែងគ្នាដណ្ដើមផលប្រយោជន៍ លើទឹកដីមាតុភូមិខ្មែរ ដូចកាលឆ្នាំ ១៩៧៥ -១៩៧៩ ដល់ ១៩៩១ នឹងកើតឡើងវិញយ៉ាងពេញទំហឹង!

May 15, 2018 02:07 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល