គ.ជ.ប​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​បក្ស​ដទៃ​ទៅ​សភា​ជំនួស​​អាសនៈ​បក្ស​ប្រឆាំង

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។ (RFA/Brach Chev)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ដែល​នឹង​ទទួល​បាន​ជ័យភណ្ឌ​នៃ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​រដ្ឋសភា​នៅ​ថ្ងៃទី២៣ វិច្ឆិកា។ គ.ជ.ប កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា បានសម្រេច​បែង​ចែង​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥៥​អាសនៈ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​កាលពី​ឆ្នាំ​២០១៣។ គណបក្ស​ដែល​ទទួល​បាន​អាសនៈ​បក្ស​ប្រឆាំង​នោះ​រួមមាន គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ទ្រង់ នរោត្តម រណឫទ្ធិ នឹង​ទទួល​បាន ៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា​បាន ២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន ១​អាសនៈ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន ៦​អាសនៈ ប៉ុន្តែ​គណបក្ស​បាន​ប្រកាស​មិន​ទទួល​ជ័យភណ្ឌ​នៃ​ការ​រម្លាយ​បក្ស​ប្រឆាំង​នោះ​ទេ។ គ.ជ.ប នឹង​ធ្វើ​ការ​បែក​ចែក​អាសនៈ​នៅសល់​ទៅ​ឲ្យ​គណបក្ស​ផ្សេងទៀត​នៅ​ពេល​ក្រោយ។

ដោយឡែក​ការ​សម្រេច​បែងចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៥​ពាន់​អាសនៈ ទៅ​ឲ្យ​បក្ស​នយោបាយ​ផ្សេងៗ​នោះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​ធ្នូ​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។