គណបក្សប្រឆាំងថៃដែលទើបតែរំលាយបានបង្កើតគណបក្សថ្មី
2024.08.10
គណបក្សប្រឆាំងដ៏ធំជាងគេរបស់ថៃដែលទើបត្រូវបានតុលាការធម្មនុញ្ញរំលាយបានបង្កើតគណបក្សថ្មី ឈ្មោះថា គណបក្សប្រជាជន ។ គណបក្សថ្មីនេះ ដឹកនាំលោក ណាត់ថាភុង រឿងបញ្ញាវុទ្ធ (Natthaphong Ruengpanyawut) ដែលជាយុវជនជំនាន់ថ្មីអាយុ ៣៧ឆ្នាំ និងជាតំណាងរាស្ត្រមកពីគណបក្សកាវក្លៃ ឬ Move Forward នៅទីក្រុងបាងកក(Bangkok)។
លោក ណាត់ថាភុង រឿងបញ្ញាវុទ្ធ ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយពេលត្រូវបានគណៈកម្មការបក្សនេះតែងតាំងជាប្រធានគណបក្សនៅថ្ងៃទី៩ សីហាថា លោកនឹងដឹកនាំគណបក្សថ្មីនេះចូលរួមប្រកួតប្រជែងយកជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៧ខាងមុខ ដើម្បីដឹកនាំប្រទេសថៃឱ្យទាល់តែបាន។
គណបក្សកាវក្លៃ ត្រូវបានតុលាការធម្មនុញ្ញរបស់ថៃ រំលាយកាលពីថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធនឹងរឿងស្នើសុំវិសោធនកម្មច្បាប់មាត្រា១១២ ដែលចែងថា បុគ្គលណាប្រមាថព្រះមហាក្សត្រនិងរាជវង្សានុវង្ស ត្រូវបានផ្ដន្ទាទោសពី៣ទៅ ១៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។