អ្នករិះគន់ថា កេរដំណែលរបស់លោក ហ៊ុន សែន មានអំពើអាក្រក់ច្រើនជាងល្អ
ពាក់ព័ន្ធនឹងការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ សកម្មជនបក្សប្រឆាំង និងអ្នកវិភាគនយោបាយ លើកឡើងថា កេរដំណែលរបស់លោក ហ៊ុន សែន មានអំពើអាក្រក់ ច្រើនជាងអំពើល្អ ។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅតំណាងទូតអាមេរិកម្នាក់ថា ការអភិវឌ្ឍន៍អគារខ្ពស់ៗ និងពលរដ្ឋមានសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្នគឺជាកេរ្តិ៍ដំណែលរបស់ឪពុកលោក។
[ អានព័ត៌មានពិស្ដារ ... Opens in new window ]
លោក សុន ឆ័យ ចង់មានដំណោះស្រាយនយោបាយករណីបណ្តឹងគណបក្សកាន់អំណាចនៅក្រៅប្រព័ន្ធតុលាការ
ដោយឡែកទាក់ទងបណ្តឹងរបស់អនុប្រធានគណបក្សភ្លើងទៀននៅតុលាការវិញ លោក សុន ឆ័យ លើកឡើងថា ស្ថានភាពសវនាការនៅតុលាការកំពូល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្តឹងដោយ គណបក្សកាន់អំណាច និងគ.ជ.ប មានសភាពធូរស្រាលជាងការកាត់ក្ដីនៅតុលាការជាន់ទាប។ លោក សុន ឆ័យ ចង់មានដំណោះស្រាយនយោបាយ ក្រៅប្រព័ន្ធតុលាការ។
[ អានព័ត៌មានពិស្ដារ ... Opens in new window ]
តំណាង VOD បន្តស្វែងរកដំណោះស្រាយជាមួយរដ្ឋាភិបាលដើម្បីបន្តប្រតិបត្តិការឡើងវិញ
ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) នៅតែបន្តស្វែងរកការចរចាជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីស្ដារស្ថាប័នសារព័ត៌មានឯករាជ្យនេះឡើងវិញ ទោះបីជាលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសជាថ្មីចុងក្រោយនេះ ថាលោកមិនអនុញ្ញាតឲ្យបើកឡើងវិញនោះឡើយ។ អ្នកច្បាប់ថា វីអូឌី អាចយកអាជ្ញាប័ណ្ណរបស់ខ្លួនមកវិញបាន ដោយផ្អែកទៅលើគោលការណ៍ច្បាប់ស្ដីពីរបបសារព័ត៌មាន។
[ អានព័ត៌មានពិស្ដារ ... Opens in new window ]
គណៈកម្មការសិទ្ធិមនុស្សកម្ពុជានឹងទៅការពាររបាយការណ៍របស់ខ្លួននៅអង្គការសហប្រជាជាតិ
គណៈកម្មការសិទ្ធិមនុស្សកម្ពុជា នឹងទៅការពាររបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន នៅចុងខែកុម្ភៈខាងមុខ នៅសម័យប្រជុំលើកទី ៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៃអង្គការសហប្រជាជាតិ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន នឹងដឹកនាំគណៈប្រតិភូទៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស(Switzerland) ដើម្បីការពាររបាយការណ៍របស់ខ្លួន ស្តីអំពី ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែកុម្ភៈ។
អានព័ត៌មានពិស្ដារ ...
ជំងឺភ្នែករបស់លោក យឹម សារ៉េត ជាសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំកំពុងវិវឌ្ឍធ្ងន់ធ្ងរ
ប្រពន្ធសកម្មជនគណបក្សប្រឆាំង អះអាងថា ប្តីរបស់លោកស្រី គឺលោក យឹម សារ៉េត កំពុងមានជំងឺភ្នែកធ្ងន់ធ្ងរនៅក្នុងពន្ធនាគារត្រពាំងផ្លុង ដែលត្រូវការព្យាបាលឱ្យទាន់ពេលវេលានៅមន្ទីរពេទ្យជំនាញខាងក្រៅពន្ធនាគារ។
មន្ត្រីសិទ្ធិមនុស្សជំរុញដល់អាជ្ញាធរពន្ធនាគារបញ្ជូនសកម្មជននយោបាយរូបនេះទៅពិនិត្យនិងព្យាបាលដើម្បីកុំអាការៈជំងឺភ្នែកកាន់តែធ្ងន់ និងកុំឱ្យគ្រួសារជនជាប់ឃុំឈប់ព្រួយបារម្ភតទៅទៀត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពន្ធនាគារអះអាងថា អាជ្ញាធរនឹងពិនិត្យមើលករណីជំងឺរបស់លោក យឹម សារ៉េត ដោយមិនទុកគាត់ចោលនោះទេ។
អានព័ត៌មានពិស្ដារ ...
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អំពាវនាវយុវជនឱ្យបន្តឆន្ទៈលោកបណ្ឌិត កែម ឡី
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមអ្នកវិភាគវ័យក្មេង ចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពាវនាវយុវជនឱ្យបន្តឆន្ទៈលោកបណ្ឌិត កែម ឡី។ ការអំពាវនាវនេះ ធ្វើដោយសារតែយុវជនមួយចំនួន ដែលបានតាំងខ្លួនជាកូនសិស្សលោកបណ្ឌិត កែម ឡី ទៅចុះចូលជាមួយរដ្ឋាភិបាល។
អានព័ត៌មានពិស្ដារ ...
ក្រសួងយុត្តិធម៌ ចុះ MoU ជាមួយ ADB ស្ដីពីដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី១៧ ខែកុម្ភៈ ជាមួយនាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អ្នកស្រី យុតសាណា វ៉ាម៉ា (Jyotsana Varma) ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។
លោក កើត រិទ្ធ គូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ធ្វើឡើងក្នុងក្របខណ្ឌជំនួយគាំទ្របច្ចេកទេស សម្រាប់ការពង្រឹងសមត្ថភាពមន្ត្រីតុលាការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងការរៀបចំដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីឲ្យមានជំនឿទុកចិត្តពីអ្នកវិនិយោគ។
អានព័ត៌មានពិស្ដារ ...
សង្គមស៊ីវិលចង់ឃើញលោក ហ៊ុន សែន បែងចែកការប្រមាថស្ត្រី និងរឿងនយោបាយឲ្យដាច់ពីគ្នា
ពាក់ព័ន្ធនឹងសកម្មជនគាំទ្រគណបក្សកាន់អំណាចវិញ ក្រុមអង្គការសង្គមស៊ីវិលប្រតិកម្មតប នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថ្លែងការពារលោក ផែង វណ្ណៈ ក្រោយលោកបានប្រមាថមាក់ងាយ និងបៀតបៀនលើស្ត្រីអ្នកសារព័ត៌មាន។ ពួកគាត់អំពាវនាវឱ្យប្រមុខរដ្ឋាភិបាល ញែកឱ្យដាច់រវាងបញ្ហាបៀតបៀនស្ត្រី ដើម្បីដោះស្រាយវិបត្តិសង្គម ចៀសវាងភ្ជាប់រឿងនយោបាយដើម្បីពង្រីកបញ្ហាធំឡើង។
អានព័ត៌មានពិស្ដារ ...
គណៈកម្មការអឺរ៉ុប និងប្រធានាធិបតីបារាំង សន្យានឹងសហគមន៍ខ្មែរថា នឹងយកចិត្តទុកដាក់លើការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា
គណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានឆ្លើយតបទៅលិខិតសហគមន៍ខ្មែររស់នៅសហភាពអឺរ៉ុបថា ពួកគេនឹងតាមដានយ៉ាងចិត្តទុកដាក់ អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងស៊ើបអង្កេតបក្ខពួករបស់លោក ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប ដើម្បីធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស។
អានព័ត៌មានពិស្ដារ ...
ប្រជាពលរដ្ឋមួយចំនួនរស់នៅបណ្ដោយដងស្ទឹងសង្កែ ប្រឈមនឹងបញ្ហាសុខភាពដោយសារប្រើប្រាស់ទឹកមិនស្អាត
ដងស្ទឹងសង្កែ ដែលធ្លាប់មាន ទេសភាពដ៏ស្រស់ត្រកាល មានទឹកថ្លាយង់ ប៉ុន្តែ ពេលនេះបានប្រែក្លាយជាកខ្វក់ និងរងការបំពុល បណ្ដាលឱ្យពលរដ្ឋដែលរស់នៅតាមមាត់ជ្រាំង ប្រឈមនឹងបញ្ហាសុខភាព។
អានព័ត៌មានពិស្ដារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។