ព័ត៌មាន​សំខាន់​ប្រចាំថ្ងៃ៖ មន្ត្រី​អ.ស.ប ជំរុញ​ឱ្យ​ផ្ដល់​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើង​វិញ...

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស អ.ស.ប ជំរុញ​ឱ្យ​ផ្ដល់​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើង​វិញ
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា។ ពួកគេ​ព្រមាន​ថា ការ​កាត់ទោស​នេះ​ជះឥទ្ធិពល និង​រារាំង​ដល់​សកម្មភាព​នយោបាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ ខែកក្កដា​ខាង​មុខ។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

ក្រុម​ស្ត្រី​ចង់​ឃើញ​លោក ហ៊ុន សែន ផ្តល់​តម្លៃ​និង​ការពារ​ស្ត្រី​គ្រប់រូប​ឱ្យ​ដូច​ប្រពន្ធ​កូន​របស់​លោក

ក្រុម​ស្ត្រី ចង់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​តួនាទី​ជា​មេដឹកនាំ​ល្អ ការពារ​ស្ត្រី​គ្រប់រូប​ពី​ការ​រំលោភបំពាន​ផ្សេងៗ ឱ្យ​ដូចដែល​លោក​កំពុង​ធ្វើជា​ប្ដី​និង​ឪពុក​ល្អ ។ ការ​លើកឡើង​នេះ ស្របពេល​លោក ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ថា លោក​នឹង​មិន​អត់ឱន​ឱ្យ​អ្នក​ដែល​បាន​ប្រមាថ​លើ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ជាពិសេស​ប្រពន្ធ​របស់​លោក​ឡើយ ហើយ​បែរជា​គំរាមកំហែង​ទៅ​សកម្មជន​ស្ត្រី​ដែល​គ្រាន់​តែ​មាន​និន្នាការ​ផ្ទុយ​ពី​នយោបាយ​របស់​លោក។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

អ្នក​ជំនាញ​សុខាភិបាល និង​ច្បាប់​ជំរុញ​ឱ្យ​ក្រសួង​ពង្រឹង​ការ​ត្រួតពិនិត្យ​គ្លីនិក​វះកាត់​កែ​សម្ផស្ស

ផល​ប៉ះពាល់​ពី​ការ​វះកាត់​កែសម្ផស្ស​អាច​ជា​របួសស្រាលៗ ឬ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាយុជីវិត អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ការ​វះកាត់​នោះ​ថា ជា​ការវះកាត់​តូចតាច ឬ​ធំ​ដុំ។ ជាមួយ​គ្នា​នេះ​ក៏​អាស្រ័យ​លើ​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ ដែល​វះកាត់​នោះ​ថែមទៀត។

អ្នកជំនាញ​ផ្នែក​សុខាភិបាល និង​អ្នកច្បាប់​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​ត្រូវ​បង្កើន​ការ​រិត​បន្តឹង​ឱ្យ​បាន​ជាក់​លាក់​លើ​ការ​ត្រួត​ពិនិត្យ​គ្លីនិក​ឯកជន ដែល​ផ្ដល់​សេវាកម្ម​វះកាត់​កែសម្ផស្ស ដើម្បី​ធានា​ការពារ​អាយុជីវិត​ពលរដ្ឋ ដែល​ទៅ​រក​សេវា​វះកាត់​កែសម្ផស្ស។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

សាមណេរ​ខ្មែរ​ក្រោម យឿង ខាយ ប្ដេជ្ញា​សុខ​ចិត្ត​សុគត​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម

សមាគម​ពុទ្ធ​សាសនា​វៀតណាម​នៅ​ខេត្ត​លង់ហោរ បាន​បដិសេធ​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​បព្វជិត​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដោយ​សំអាង​ថា​ សាមណេរ​ យឿង ខាយ មិន​បាន​សុំច្បាប់​បួស​និង​មិនមែន​ជា​សមាជិក​សមាគម​ពុទ្ធ​សាសនា​វៀតណាម។ ពាក់ព័ន្ធ​នឹង​រឿង​នេះ ​សាមណេរ​ យឿង ខាយ ប្ដេជ្ញា​បន្ត​បួស​និង​គង់​ក្នុង​វត្ត​​ធ្វើ​ការងារ​តស៊ូ​មតិ ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​ជាតិ​ដើម​និង​ការពារ​វត្ត និង​សាលា​ឆទាន​ក្នុង​ខេត្ត​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​រឹបអូស​និង​បំផ្លាញ។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន ព្រះអង្គ សយ សាត ក្រោយ​ពី​ចាប់​បង្ខំ​ផ្សឹក​ព្រះអង្គ

សមត្ថកិច្ច​បាន​បញ្ជូន​ព្រះតេជព្រះគុណ សយ សាត ទៅ​ស្នងការ​នគរបាល​ខែត្រ​បាត់ដំបង​ភ្លាមៗ ក្រោយពី​សមត្ថកិច្ច​ចាប់បង្ខំ​ឲ្យ​ព្រះអង្គ​ផ្សឹក កាលពី​យប់​ថ្ងៃទី​៩ មីនា នេះ។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជួបជុំគ្នា​ដើម្បី​កំណត់​ទិសដៅ​ស្វែង​សិទ្ធិ​ស្វ័យ​សម្រេច​ពី​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាប់ផ្តើម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ដែល​មាន​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ​ចាស់ ឆ្នាំ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន សង្គ្រោះ​ឧទ្យាន​ជាតិ​គិរីរម្យ​ដែល​ដើម​ស្រល់​ធំៗ​កំពុង​រង​ការ​កាប់

ប្រជា​សហគមន៍​រស់នៅ​ខេត្តកំពង់ស្ពឺ​អះអាង​ថា សកម្មភាព​កាប់​ផ្តួល​ដើម​ស្រស់​ធំៗ នៅតែ​បន្ត​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន បង្ក​ផល​ប៉ះពាល់​វិស័យ​ទេសចរ និង​ប្រាក់​ចំណូល​សហគមន៍។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

មន្ត្រីបក្សប្រឆាំងរិះគន់​លោក ហ៊ុន សែន ថា ប្រើពាក្យសន្តិភាពក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ ដើម្បីកេងចំណេញនយោបាយ

មន្ត្រីគណបក្សប្រឆាំងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើពាក្យសន្តិភាពក្នុងឱកាសបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំថា ជាសារប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតប៉ុណ្ណោះ។ ប្រតិកម្មរបស់មន្ត្រីបក្សនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បានចេញសារលិខិតមួយអួតអាងថា ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ កម្ពុជាមានការវិវឌ្ឍន៍យ៉ាងច្រើនទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលកើតចេញអំពីសន្តិភាព។

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។