ក្រុមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប បានឱ្យដឹងថា ពួកគេនៅតែជម្នះចាកចេញពីផ្ទះ និងក្រុមគ្រួសារមួយរយៈ ធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយគណបក្សប្រឆាំង បើទោះបីជាមានការគាបសង្កត់ និងរារាំងខ្លះពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក៏ដោយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហង្ស សាវយុត៖
ចំណែកនៅឯខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសថៃ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មួយចំនួនបាននាំគ្នាធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ ចំណែកឯប្រជាពលរដ្ឋភាគច្រើនទៀត ពួកគេនៅរក្សាភាពស្ងៀមស្ងាត់ តាមដានមើលសភាពការណ៍ធ្វើបាតុកម្មនោះពីចម្ងាយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សួន សុផលម្នី៖
ដោយឡែកក្រុមប្រជាពលរដ្ឋនៅខេត្តភាគខាងកើតប្រទេសកម្ពុជា ជាច្រើនពាន់នាក់ ពួកគាត់បានស្ម័គ្រចិត្តធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងគោលដៅតែមួយ គឺដើម្បីទៅចូលរួមធ្វើមហាបាតុកម្មចំនួន ៣យប់៣ថ្ងៃ ជាមួយគណបក្សសង្គ្រោះជាតិដែរ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា។
ក្រុមប្រជាពលរដ្ឋថ្លែងថា ការចូលរួមមហាបាតុកម្មនេះ ក្នុងគោលបំណងដើម្បីទាមទារសិទ្ធិសេរីភាព និងចង់ឲ្យមានការផ្លាស់ប្ដូរការដឹកនាំក្នុងសង្គមបច្ចុប្បន្ន។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។