លោក សម រង្ស៊ី ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្ដឹង​លោក ៣​ករណី​ទៀត​ទៅ​តុលាការ​បារាំង

ដោយ យន់ សាមៀន
2019-06-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូប៖ សន ចាន់រដ្ឋា

ប្រធាន​ស្ដីទី​គណបក្សប្រឆាំង លោក សម រង្ស៊ី ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ប្ដឹង​លោក ៣​ករណី បន្ថែម​ទៀត ទៅ​តុលាការ​ប្រទេស​បារាំង ពាក់ព័ន្ធ​លោក​ចោទ​ប្រកាន់ លោក សម រង្ស៊ី ពី​បទ​មនុស្សឃាត។ អ្នកច្បាប់​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ទៅ​តុលាការ​បារាំង​ប្រឆាំង​លោក សម រង្ស៊ី តែ​ការ​បើក​សវនាការ​ស៊ើបអង្កេត ឬ​អត់ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​បារាំង។

លោក សម រង្ស៊ី បន្ត​អះអាង​ថា លោក ហ៊ុន សែន ជា​មេខ្លោង​ដាក់​គ្រាប់បែក​បំផ្ទុះ​យន្តហោះ សម្លាប់ លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ។ លោក​ក៏បាន​ចោទ​លោក ហ៊ុន សែន​ថា នៅ​ពី​ក្រោយខ្នង​ឱ្យ​ឃាតក​គប់​គ្រាប់បែក​សម្លាប់​មនុស្ស នៅ​ឆ្នាំ​១៩៩៧ និង​បញ្ជា​ឱ្យ​ឃាតក បាញ់សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ​២០១៦។ ចំណែក​ភរិយា លោក ហ៊ុន សែន។ លោក សម រង្ស៊ី ក៏​អះអាង​ថា លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម អ្នកស្រី ពិសិដ្ឋ ពីលីកា កាលពី​ឆ្នាំ​១៩៩៩​ដែរ។

ការ​អំពាវនាវ​ឱ្យ​ប្ដឹង​នេះ​ដោយសារតែ លោក ហ៊ុន សែន បញ្ជា​ឱ្យ​មេធាវី​សិក្សា​ដាក់ពាក្យ​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង ករណី​ដែល លោក សម រង្ស៊ី ចោទ​លោក​ករណី​ឃាតកម្ម​លើ លោក ហុក ឡង់ឌី។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បណ្ដឹង​ដោយឡែក ប្ដឹង​លោក សម រង្ស៊ី ដែរ ដោយសារ លោក សម រង្ស៊ី អះអាង​ថា កូនប្រុស លោក ហុក ឡង់ឌី គឺ លោក ឌី វិជ្ជា កំពុង​រៀបចំ​ផែនការ​សម្ងាត់ ជាមួយ លោក ស ខេង ដើម្បី​សងសឹក និង​រៀបចំ​ផែនការ​ផ្ដួល​រំលំ លោក ហ៊ុន សែន។

សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេធាវី សួស វណ្ណៈ ពន្យល់​ថា តាម​ផ្លូវ​ច្បាប់ រដ្ឋាភិបាល អាច​ប្ដឹង​បាន លោក សម រង្ស៊ី បាន​ប្រសិនបើ​លោក សម រង្ស៊ី ប្រព្រឹត្តិ​បទល្មើស​នៅ​ក្នុង​ដែនដី​ប្រទេស​បារាំង៖ «ឧបមា​ថា នៅ​ប្រទេស​បារាំង​អ៊ីចឹង មានន័យថា ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង គាត់​ប្រព្រឹត្តិ​បទល្មើស​។ បើ​គាត់​ប្រព្រឹត្តិ​បទល្មើស​អ៊ីចឹង មានន័យថា បទល្មើស​ហ្នឹង​មាន​លក្ខណៈ​ដូចគ្នា​ក្នុង​ប្រទេស​កម្ពុជា​យើង អ្នកប្ដឹង​អាច​ប្ដឹង​បាន»

លោក សម រង្ស៊ី អះអាង​ថា ហ៊ុន សែន មានលទ្ធភាព​ឈ្នះក្ដី​លោក តែ​ក្នុង​តុលាការ​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ជា​តុលាការ​កម្ពុជា ជា​អាយ៉ង​របស់ លោក ហ៊ុន សែន​។ លោក សម រង្ស៊ី អះអាង​ទៀត​ថា បើ ហ៊ុន សែន ហ៊ាន​ប្ដឹង​មែន លោក ហ៊ុន សែន ត្រូវ​ជួប​បញ្ហា​ធំ ព្រោះ​នៅមុខ​តុលាការ​ឯករាជ្យ ដូច​តុលាការ​បារាំង លោក ហ៊ុន សែន មិន​អាច​បិទបាំង​ការពិត ដូច​នៅ​ក្នុង​តុលាការ​កម្ពុជា​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃទី ៨ មិថុនា ដោយសារ លោក​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី៧ មិថុនា ថា រដ្ឋាភិបាល​គ្រោង​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង លោក សម រង្ស៊ី នៅ​តុលាការ​ប្រទេស​បារាំង ដោយសារ លោក សម រង្ស៊ី មាន​សញ្ជាតិ​បារាំង។

អ្នកវិភាគ ថា ប្រសិនបើ​បណ្ដឹង​របស់ លោក ហ៊ុន សែន មិន​ត្រូវ​តុលាការ​បារាំង​ចាត់ការ​នោះ របប​ក្រុងភ្នំពេញ កាន់តែ​អាម៉ាស់មុខ។ មន្ត្រី​របប​លោក ហ៊ុន សែន ធ្លាប់​ចាញ់ក្ដី លោក សម រង្ស៊ី ម្ដង​ហើយ នៅ​តុលាការ​ប្រទេស​បារាំង គឺ​ករណី លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការបរទេស​ដែល​បាន​ប្ដឹង​ថា លោក សម រង្ស៊ី បរិហារកេរ្តិ៍​លោក ជា​មេ​គុក​បឹងត្របែក កាលពី​សម័យ​ខ្មែរក្រហម។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា លោក ហ៊ុន សែន គ្រោង​ប្ដឹង​នៅ​បារាំង​នោះ គឺ​គ្រាន់​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា លោក​មិនមែន​ជា​អ្នកបញ្ជា​ឱ្យ​សម្លាប់ លោក ហុក ឡង់ឌី៖ «អ៊ីចឹង លោក សម រង្ស៊ី បាន​ដឹង​ពី​ចរិត​ពិត​របស់​លោក ហ៊ុន សែន ពីព្រោះ​ថា អា​ករណី​នីមួយៗ​កើតឡើង​ហ្នឹង គឺ​បាន​ន័យថា ធ្វើ​ឱ្យ​លោក ហ៊ុន សែន មិន​អាច​នៅ​ស្ងៀម​បានទេ។ អ៊ីចឹង បើ​គាត់​( លោក ហ៊ុន សែន​) ដាក់ពាក្យ​ប្ដឹង​ក៏​គាត់​មិន​ហ៊ាន​ប្ដឹង​ដែរ​។ អ៊ីចឹង​វា​អាច​ចាញ់​ទាំងពីរ ដូច​លោក សម រង្ស៊ី បាន​ប្រកាស​ហើយ ថា បើ​គាត់​ប្ដឹង ក៏​ចាញ់ បើ​គាត់​មិន​ហ៊ាន​ប្ដឹង​ក៏​នៅតែ​ចាញ់។ ចាញ់​យ៉ាងដូចម្ដេច គឺ​ចាញ់​ទី​១​មានន័យថា ប្រជាពលរដ្ឋ ទទួលស្គាល់​ថា អ្នកណា ជា​អ្នកធ្វើ​អា​រឿង​ហ្នឹង​។ លោក ហ៊ុន សែន គ្រាន់តែ​ចង់​ឱ្យ​សាធារណជន​រំងាប់​ចិត្ត ថា​គាត់​មិនមែន​អ្នក​ប្រព្រឹត្តិ​រឿង​ហ្នឹង ហើយ​ប្ដឹង​ទៅ​ភាគី​ម្ខាង​ទៀត ថា​គាត់​ជា​មនុស្ស​ស្អាតស្អំ»

លោក សម រង្ស៊ី រង​បណ្ដឹង​ជាង​១០ នៅ​តុលាការ​ប្រទេស​កម្ពុជា។ បណ្ដឹង​ភាគច្រើន​ប្ដឹង​ដោយ​មន្ត្រី និង​លោក ហ៊ុន សែន ផ្ទាល់ ហើយ​តុលាការ​តែង​កាត់ក្ដី​ឱ្យ​មន្ត្រី​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ឈ្នះក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Tell this evil don't say one thing and do other thing

Nothing this stupid man HS can do anything at all"with oversea court justice system",1,000,000% we already heard this stupid man barked it in the last 4 decades by one-man-rule"tmil HS fears the most is opposition party CNRP,2nd he fears the CCP members who working around him and will kill him at sometime",or tear out CCP's pple apart.Everytime he always used the bad words of threat to anybody who disliked him,or criticized about him,HS means this to everybody,not only indirect or direct to opposition party CNRP or CCP,its means to all who dare to take him down that why tmil HS quick promoted his elder adopted son Hun Maneth to 3 stars general of Khmer military top commander to protect him and his family criminal conspiracy,if HS has no more power or die.So,he has to limited all news,media,or broadcast network,shut down independent media out of P Penh in easily to control freak and just only keep his own closer allies broadcaster who supported to his govm't"broadcast only one side or good thing...no show any bad stuff to the public",if someone break up his rule must face a serious consequence,that why he can do whatever he wants.Please be smart khmer pple stop this evil man freaking out and bully u around no more...u all have to hit or attack him at every directions with stir up all tmil HS's story did to u and your pple.Let us tell u everybody this evil can't do nothing with international community,or on abroad.Don't sit down or relaxing and do nothing with let this monster man takes a deep breath and create another story to coverup the crime he committed.This creature is very old and sick because he fighting all day and night without anyone else can help him.Be smart don't let him takes a break and keep burning him in hell"karma coursing".

Jun 10, 2019 04:41 PM

គេហទំព័រ​ទាំងមូល