តំណាង​ជន​ភៀសខ្លួន​នៅ​ថៃ​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា

ដោយ ជុន ច័ន្ទបុត្រ
2025.01.13
តំណាង​ជន​ភៀសខ្លួន​នៅ​ថៃ​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង AFP

តំណាង​ជន​ភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ លើកឡើង​ថា ពួកគេ​មិន​តក់ស្លុត ឬ​ខ្លបខ្លាច​ចំពោះ​ការ​គំរាម​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ឪ-កូន​ត្រកូល​«ហ៊ុន» ក្រោយ​ករណី​ឃាតកម្ម​ដ៏​កក្រើក​ទាំង​កណ្តាល​ថ្ងៃ លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅក្នុង​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។

តំណាង​ជន​ភៀស​ខ្លួន​រូប​នោះ ថ្លែង​ថា ពួកគេ​នៅតែ​ហ៊ាន​ចេញមុខ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​៧ថ្ងៃ​ឱ្យ​លោក លិម គិមយ៉ា នៅ​កន្លែង​ឃាតកម្ម​ដដែល និង​បាន​ចោទ​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បញ្ជា​ផ្ទាល់​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា។

សូម​ទស្សនា​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ និង​អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កណ្តាល និង​ជា​តំណាង​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ លោក លី ម៉េងឃៀង ជុំវិញ​រឿង​នេះ​ដូចតទៅ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។