ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃចន្ទនេះ

ដោយ អាស៊ីសេរី
2022.09.25
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃចន្ទនេះ លោក ហ៊ុន សែន ជួបលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃ​សាធារណរដ្ឋគុយបា ដែល​ត្រូវ​ជាប្អូន​ប្រុស​បង្កើត​របស់​លោក ហ្វីដែល កាស្រ្តូ ក្នុង​រដ្ឋធានីហាវ៉ាណា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM

. អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញ​របាយការណ៍​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកលប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅ​ក្នុង​ខែកញ្ញា កាល​ពី​ពេល​ថ្មីៗ​នេះ បា​នចេញ​លទ្ធផល​ស្រាវ​ជ្រាវ​ថ្មី​អំពី មែកធាង​អំពើ​ខុសច្បាប់ នៃ​រចនាសម្ព័ន្ធ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជាមន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា របាយការណ៍​នេះ​បាន​បង្ហាញ​ការ​ពិត អំពី​អ្នក​ដែល​មាន​តួនាទី​ធំៗ​ប្រព្រឹត្តិបទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា ហើយ​ស្នើឱ្យ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​របាយការណ៍ និង​កែ​តម្រូវ​ចំណុច​ខុសឆ្គង​របស់​ខ្លួន ជាជាង​ច្រានចោល​មិន​ទទួល​យក​ការ​ពិត​ដោយ​គ្មាន​ហេតុផល

អាន​ព័ត៌មាន​បន្ថែម...   អានរបាយការណ៍ទាំងស្រុង

Prey Lang.jpg
ការកាប់ឈើនៅតំបន់ព្រៃឡង់។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. អ្នក​ឃ្លាំមើល​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ទៅ​គុយបា ជាការ​ពង្រឹង​អំណាច​ផ្តាច់ការ​ ច្រើន​ជាង​ផលប្រយោជន៍​ជាតិ

មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​គុយបា (Cuba ) របស់​លោក ហ៊ុន សែន ជាការ​ស្វែង​រក​ការ​គាំទ្រ​របប​ដឹកនាំ​ផ្តាច់​ការ​ដូចគ្នា​ ប៉ុន្តែ​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជាតិ​នោះ​ទេការ​លើកឡើង​របស់​អ្នក​វិភាគ​បែប​នេះ គឺ​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំ​មន្ត្រីរបស់​លោក​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​គុយបា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ទោះបីជា​ប្រទេស​គុយបា​កំពុង​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ

អាន​ព័ត៌មាន​បន្ថែម...

Hun Sen with Raoul castro cuba on 25-09-2022.jpg
លោក ហ៊ុន សែន ជួបលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្រ្តូ ក្នុងរដ្ឋធានីហាវ៉ាណា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM

. អ្នក​វិភាគ​ថា ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​បំផុត គឺ​ការ​បំពាន​ពាក្យ​សម្បថ​ខ្លួន​ឯង​របស់មន្ត្រី​ជាប់​ឆ្នោត

អ្នកឃ្លាំមើល​ការ​វិវឌ្ឍន៍​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជារក​ឃើញ​ថា ការ​រំលោភរដ្ឋ​ធម្មនុញ្ញ​ធ្ងន់ធ្ងរ​បំផុត​ គឺ​ការ​បំពាន​ពាក្យ​សម្បបថ​ខ្លួន​ឯង​របស់​សមាជិក​សភា និង​សមាជិក​គណៈរដ្ឋមន្ត្រីតើ​មន្ត្រី​ជាប់​ឆ្នោត​នៃ​ស្ថាប័ន​កំពូល​ទាំង​ពីរ​នេះ​បំពាន​សម្បថ​បែបណា?

ក្នុង​ឱ្យកាស​ខួប​២៩ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ថ្ងៃទី២៤​កញ្ញា  លោកជី វិតា មាន​សេចក្ដីរាយការណ៍​មួយ​ផ្ដោត​លើ​ពាក្យ​សច្ចាប្រណិធាន​របស់​សមាជិក​សភា និង​គណៈរដ្ឋមន្ត្រី និង​ការ​បំពាន​លើ​ឋានានុក្រម​នៃ​ច្បាប់​ដូច​តទៅ៖
អានព័ត៌មានបន្ថែម...

487dd0a8-3799-496d-b833-3916f56de3c2.jpeg
វិមាន​រដ្ឋសភា​កម្ពុជា។ រូប៖ RFA

. ទី​វត្តអារាម​ និង​កន្លែង​កម្សាន្ត​នានា​មាន​សភាព​អ៊ូអរ​ក្នុង​ថ្ងៃភ្ជុំបិណ្ឌ

នៅថ្ងៃទី២៥ ខែកញ្ញា ត្រូវនឹង​ថ្ងៃទី១៥ រោច ខែភទ្របទ គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរនៅ​តាម​ទីវត្ត​អារាម និង​កន្លែង​កម្សាន្ត​នានា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​សភាពអ៊ូអរក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ក៏​បាន​ជួប​ជុំគ្នា​ពិសារ​អាហារ​លក្ខណៈគ្រួសារ ព្រមទាំង​ធ្វើបុណ្យ​ទាន​តាម​ទំនៀម​ទម្លាប់​នៃ​ព្រះពុទ្ធសាសនា​ផងទោះជាយ៉ាង​ណា ក៏មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​សោក​សង្រេង​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ដ្បិត​សមាជិក​គ្រួសារ​ពួកគាត់​ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​គុក​ដោយ​សារ​តែ​រឿង​និន្នាការ​នយោបាយ

អានព័ត៌មានបន្ថែម...

a2cd326c-1d96-436f-96bb-b3f8dec45344.jpeg
ព្រះសង្ឃសូត្រធម៌នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងវត្តមួយនៅទីក្រុងភ្នំពេញ។ រូប៖ AP

. ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ​នៅ​ប្រទេសថៃ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជា​បី​ពាន់ (៣.០០០) នាក់ ប្រារព្ធពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នៅ​វត្តមួយ​ក្នុង​ទីក្រុង​បាងកក នៅព្រឹក​ថ្ងៃទី២៥ ខែកញ្ញា។ ពលករ​គ្រប់​គ្នា មាន​ទឹក​មុខរីករាយ ដោយ​បាន​មក​វត្ត​ធ្វើបុណ្យ ឧទ្ទិសមគ្គផល​ទៅ​ដល់​ជីដូនជីតា និង​វីរជន​ដែល​បាន​ពលី​ជីវិត​ការពារ​មាតុភូមិ

អានព័ត៌មានបន្ថែម...

7a520535-bf7a-4fe7-9784-9f7e0af3caab.jpeg
ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ នាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុករបស់លោក អ៊ិត សំហេង



. បក្សប្រជាជន​កម្ពុជា​បន្ត​ចុះ​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ប្រទេស​ថៃ ក្រោយ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង

គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ចុះ ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​លើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្រោយ​អាជ្ញាធរ​ប្រទេស​ទាំងពីរ​សហការ​គ្នា​ធ្វើ​ទុក្ខបុក​ម្នេញ និង​បង្ក្រាប​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ការលើក​ឡើង​ថា បន្ទាប់​ពី​មន្រ្តី​ក្រសួង​ការងារ និង​មន្រ្តីស្ថានទូត​ខ្មែរ​មក​ពី​បក្ស​កាន់​អំណាច​បាន​ចុះ​ជួបពលករ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ប្រទេស​ថៃ នៅថ្ងៃ​នៅ​២៥ ខែ​កញ្ញាប៉ុន្តែ​មន្ត្រីរដ្ឋាភិបាល​អះអាង​ថា ពួកគេ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខរបស់​ពលករ​ចំណាក​នៅ​ក្រៅ​ប្រទេស

អានព័ត៌មានបន្ថែម....

8f61a1b2-90cf-40bc-8b4d-76a8e76d6fbe.jpeg
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​ចូលរួម​ពិធីបុណ្យ​​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក អ៊ិត សំហេង

. ពលរដ្ឋតាម​មូលដ្ឋាន​ថា ល្បែងស៊ីសង​នៅ​តែ​បន្ត​មាន

ពលរដ្ឋរស់​នៅ​តាមមូលដ្ឋាន​ក្នុងខេត្ត​បាត់ដំបង​អះអាងថា ល្បែងស៊ីសង​ឆ្នោត​កន្ទុយ​លេខ​នៅ​តែ​បន្ត​មានពួកគាត់​សង្ស័យ​ថា អាជ្ញាធរ​មូលដ្ឋាន មិន​ចាត់​វិធានការ ព្រោះ​ទទួល​សំណូក​ពី​ម្ចាស់​បន​ល្បែង។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​បង្កើន​សមត្ថភាព​បង្ក្រាប​ឱ្យ​លើស​ពី​នេះ និង​ធ្វើការ​អនុវត្ត​ឱ្យ​ជាប់​លាប់ ចៀស​វាង​ការ​ធ្វើ​សកម្មភាព​តែ​មួយ​ឆាវ

. ប្រជាពលរដ្ឋ​៣​ខេត្តព្រួយបារម្ភ​ពី​ជីវភាព​ខ្វះខាត ក្រោយ​ពី​ទឹក​ជំនន់ លិច​ស្រូវ​ខូច​អស់

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប​ព្រួយ​បារម្ភ​ខ្លាច​ដាច់​ស្បៀង​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​ទឹកជំនន់​លិច​ផលដំណាំ កន្លែង​ចិញ្ចឹម​សត្វ និង​ផ្ទះ​សម្បែងសង្គម​ស៊ីវិល​យល់​ឃើញ​ថា បញ្ហា​ទឹកជំនន់​ធ្វើអោយ​ពលរដ្ឋ​ប្រឈម​បញ្ហា​ជីវភាព​ កើត​ឡើង​ច្រើន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​យន្តការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាន់​ពេល​វេលា ដើម្បី​សម្រួល​ដល់​ទុក្ខលំបាក និង​ធានា​ការ​រស់​នៅ​សមរម្យ​របស់​ពលរដ្ឋ៕

អានព័ត៌មានបន្ថែម...

f49daafe-0e5b-4d64-a4c8-dc23acc42e2d.jpeg
ស្ថានភាពទឹក​ជំនន់​នៅ​ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការវិស័​យ​ការពារ​ជាតិ និង​សន្តិសុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។