១ . សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ សម្រាប់វិនិយោគលើគម្រោងនានាក្នុងតំបន់អាស៊ាន
សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ (១០,៦ ប៊ីលានដុល្លារ) សម្រាប់វិនិយោគលើគម្រោងនានា ក្នុងតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៧ ក្រោមយុទ្ធសាស្ត្រច្រកចេញចូលសាកល (Global Gateway)។ អានព័ត៌មានពិស្តារ ...
២ . តើកិច្ចប្រជុំកំពូលអាស៊ាន - អឺរ៉ុបនៅព្រុចសែលនឹងផ្ដោតលើបញ្ហាអ្វីខ្លះ ?
ក្រុមមេដឹកនាំអាស៊ាន និងអឺរ៉ុប កំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) នៅថ្ងៃទី១៤ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏កម្រមួយរំឮកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។ អានព័ត៌មានពិស្តារ ...
៣ . ពលរដ្ឋអឺរ៉ុប ដើមកំណើតខ្មែរ ដាក់ញ្ញត្តិទៅក្រុមប្រឹក្សាអឺរ៉ុបនិងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យពិនិត្យលើសារគំរាមកំហែងរបស់លោក ហ៊ុន សែន
ពលរដ្ឋនៅ អឺរ៉ុប ដើមកំណើតខ្មែរ បាននាំគ្នាដាក់ញ្ញត្តិទៅស្ថាប័នមួយចំនួន រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពិសេស ស្នើឲ្យពិនិត្យករណី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប គំរាមកំហែងពលរដ្ឋដែលទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១៤ ធ្នូ។ អានព័ត៌មានពិស្តារ ...
៤ . អង្គការអន្តរជាតិទាមទាររដ្ឋាភិបាលឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
អង្គការសិទ្ធិមនុស្សអន្តរជាតិបន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេសហជីពណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា នេះជាករណីផ្លូវច្បាប់ ដែលរដ្ឋាភិបាលមិនអាចលូកដៃបានឡើយ។ អានព័ត៌មានពិស្តារ ...
៥ . អតីតអ្នកជាប់ឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងមន្ត្រីសិទ្ធិមនុស្សថា មណ្ឌលព្រៃស្ពឺរំលោភច្បាប់សិទ្ធិមនុស្ស
អតីតអ្នកជាប់ឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងមន្ត្រីសិទ្ធិមនុស្ស ចោទប្រកាន់ថា មណ្ឌលព្រៃស្ពឺមិនមែនជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ ប៉ុន្តែជាកន្លែងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាកន្លែងឃុំខ្លួនមនុស្សខុសច្បាប់។ ឆ្លើយតបករណីនេះ មន្ត្រីរដ្ឋាភិបាលថា បើសិនជាមានករណីបែបនេះកើតឡើងមែន រដ្ឋាភិបាលនឹងមានចំណាត់ការ។ អានព័ត៌មានពិស្តារ ...
៦ . ខ្មែរក្រោមជុំវិញពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដើម្បីទាមទារសិទ្ធិនៅវៀតណាមនិងកម្ពុជា
អង្គការការពារសិទ្ធិខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតនិងនៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូដោយស្នើសុំរដ្ឋាភិបាលវៀតណាមបញ្ឈប់ការរំលោភសិទ្ធិជនជាតិដើម។ដោយឡែកនៅកម្ពុជាវិញពួកគេក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមជាពលរដ្ឋខ្មែរពេញសិទ្ធិ។ អានព័ត៌មានពិស្តារ ...
៧ . អង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នស្នើឱ្យមានការកែលំអស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយឡើងវិញ
ក្រុមអង្គការសង្គមស៊ីវិល៣៣ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមគ្នាស្នើទៅរដ្ឋាភិបាល រដ្ឋសភា និងគ.ជ.បឱ្យកែលំអស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
ឆ្លើយតប ករណីនេះមន្ត្រីរដ្ឋាភិបាលថាសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលនេះគ្រាន់តែជាសេរីភាពបញ្ចេញមតិនិងគ្មានទំងន់ធ្វើឱ្យរដ្ឋាភិបាលអនុវត្តន៍តាមបានឡើយ។
៨ . ក្ដីបារម្ភរបស់ពលរដ្ឋជុំរឿងឥទ្ធិពលគ្រឿងញៀនកំពុងកើនឡើងនៅកម្ពុជា
ប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភចំពោះយុវជនខ្មែរជំនាន់ក្រោយជាពិសេសកូនៗរបស់ពួកគាត់និងសង្គមជាតិទាំងមូលរងផលប៉ះពាល់ដោយសារឥទ្ធិពលគ្រឿងញៀនដែលកំពុងរីកភាយកាន់តែច្រើននៅសង្គមកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធររឹងបន្តឹងច្បាប់និងស៊ើបអង្កេតរកមេខ្លោងធំៗដែលជាប់ពាក់ព័ន្ធការជួញដូរថ្នាំញៀនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
៩ . ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ប្រតិកម្ម នឹងអាជ្ញាធរដោះដូរដីបេនឡានរដ្ឋទៅអោយឯកជន
ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរដោះដូរដីរដ្ឋជាបន្តបន្ទាប់ដោយសារដីទាំងនោះនៅទីប្រជុំជនឡើងថ្លៃខ្ពស់។ មន្ត្រីសង្គមស៊ីវិល ជំរុញអោយរដ្ឋាភិបាលទប់ស្កាត់ការដោះដូរដីរដ្ឋរបស់អាជ្ញាធរថ្នាក់ក្រោមជាតិនិងពង្រឹងច្បាប់ដើម្បីធានាកុំអោយបាត់បង់ផលប្រយោជន៍សាធារណៈ។
១០ . " រដ្ឋាភិបាលគួរចាត់វិធានការលើការវាយកម្ទេចកុដិបុរាណ ៣ខ្នង នៅវត្តឧណ្ណាលោម "
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងប្រជាពលរដ្ឋ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើករណីវាយកម្ទេចកុដិបុរាណចំនួន៣ខ្នងនៅវត្តឧណ្ណាលោម ដោយថា នេះជា ការបំផ្លិចបំផ្លាញនិងលុបដានសំណង់ចាស់បុរាណ។ ពួកគាត់ថា ក្រសួងវប្បធម៌ គួរពង្រឹងការងារអភិរក្ស និងអនុវត្ត តាមសារាចរការពារសំណង់បុរាណឱ្យម៉ឺងម៉ាត់ ជាជាងចេញលិខិតសោកស្ដាយ ក្រោយពេលសំណង់បុរាណទាំងនោះត្រូវបានវាយកម្ទេចរាបដល់ដី។ អានព័ត៌មានពិស្តារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។