១ . អ្នកឃ្លាំមើលជំរុញទៅរដ្ឋាភិបាលឲ្យរក្សាឯករាជ្យជាតិដើម្បីបំរើការពារប្រយោជន៍ជាតិ
អ្នកឃ្លាំមើលនយោបាយជំរុញទៅរដ្ឋាភិបាល ឱ្យរក្សាឯករាជ្យភាព ដើម្បីការពារអធិបតេយ្យភាព និងប្រយោជន៍ជាតិ។ សំណើនេះ ធ្វើឡើងក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ។ មន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា កម្ពុជានៅរក្សាអព្យាក្រឹតភាព ហើយ មិនបានបោះបង់ប្រទេសមហាអំណាចណាមួយចោលឡើយ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . ក្រុមយុវជនខ្មែរថាវរៈចាកចេញពីខេត្តព្រះវិហារទៅបន្តធ្វើយុទ្ធនាការអត់អាហារទាមទាររដ្ឋាភិបាលដោះលែងកញ្ញាសេង ធារី នៅរាជធានីភ្នំពេញ
ក្រុមយុវជនខ្មែរថាវរៈដែលបន្តធ្វើយុទ្ធនាការអត់អាហារនៅរាជធានីភ្នំពេញបានទាមទារឱ្យរដ្ឋាភិបាលនិងតុលាការដោះលែងកញ្ញា សេង ធារី រួមទាំងអ្នកទោសនយោបាយនិងសកម្មជនសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិល បារម្ភពីសុខភាពនិងសេរីភាពរបស់យុវជនដែលធ្វើយុទ្ធនាការបង្អត់អាហារនិងទទូចដល់រដ្ឋាភិបាលឲ្យពិចារណាដោះលែងអ្នកទោសនយោបាយទាំងនោះដើម្បីស្តាមុខមាត់កម្ពុជាពាក់ព័ន្ធការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្ស។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៣ . ក្រសួងការបរទេសអាមេរិកបញ្ជាក់ជំហរផ្តោតអាទិភាពអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង
ក្រសួងការបរទេសអាមេរិកគូសបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែបន្តផ្តោតអាទិភាពអំពាវនាវឱ្យដោះលែងមេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានជាប់ឃុំដោយអយុត្តិធម៌។ការបញ្ជាក់ជំហរជាថ្មីនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាននិងនៅមុនពេលមកដល់នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ដ៏កម្ររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្រុងភ្នំពេញចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៤ . ក្រុមយុវជនដែលធ្លាប់បង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារបារម្ភពីសុខភាពកញ្ញា សេង ធារី ដែលកំពុងធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ
ពាក់ព័ន្ធនឹងកញ្ញា សេង ធារី ដែលកំពុងធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារនៅពេលនេះក្រុមយុវជនដែលធ្លាប់ជួបបទពិសោធបង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ពិចារណាការតវ៉ារបស់កញ្ញា សេង ធារី និងត្រូវដោះលែងកញ្ញាឱ្យមានសេរីភាពវិញ។
តើមូលហេតុអ្វីបានជាពួកគេព្រួយបារម្ភពីការបង្អត់អាហាររបស់កញ្ញាសេង ធារី?

អានព័ត៌មានពិស្តារ ...
៥ . លោក ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំចិន មុនកិច្ចប្រជុំអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិនកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានសន្តិភាពមុនកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ យល់ថា ជំនួបទ្វេភាគីនេះចិនទំនងជាព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជារឿងសមុទ្រចិនខាងត្បូង។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៦ . វេទិកាប្រជាពលរដ្ឋអាស៊ានចេញសេចក្ដីថ្លែងការណ៍ជំរុញរដ្ឋាភិបាលលើកកម្ពស់សិទ្ធិមនុស្សនិងសន្តិភាព
វេទិកាប្រជាពលរដ្ឋអាស៊ានស្នើរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានឲ្យពិចារណាដើម្បីរៀបចំគោលនយោបាយនិងការគោរពសិទ្ធិមនុស្សនិងរក្សាសន្តិភាពក្នុងតំបន់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាកិច្ចប្រជុំកំពូលអាស៊ានគួរមានរបៀបវារៈផ្ដល់ឱកាសដល់តំណាងក្រុមប្រជាពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលបង្ហាញពីបញ្ហានិងដំណោះស្រាយដែលពួកគេកំពុងប្រឈមនៅក្នុងតំបន់។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៧ . គណបក្សភ្លើងទៀនអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាស៊ានរួមគ្នាលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សដំណើរការបោះឆ្នោតនិងអព្យាក្រិត្យភាពរបស់កម្ពុជា
គណបក្សភ្លើងទៀនអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាស៊ានរួមគ្នាលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាពិសេសធានាដំណើរការបោះឆ្នោតនិងអព្យាក្រិត្យភាពរបស់កម្ពុជា។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៨ . លទ្ធផលបណ្តោះអាសន្ន៖ គ . ជ . ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាង ២ពាន់នាក់ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះបានសម្រេចអនុញ្ញាតឬទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនសរុបជាង ២ពាន់ ៦រយនាក់ (២.៦៦១) មកពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦ដែលនឹងចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។
លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) របស់លោក ហ៊ុន ម៉ានី បានដាក់អ្នកសង្កេតការណ៍ច្រើនជាគេងបំផុតគឺមានចំនួនជាង ២ពាន់នាក់ (២.០៨២) បន្ទាប់មកគឺសមាគមសហព័ន្ធសិស្ស និស្សិត អប់រំបណ្តុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ ដែលមានអ្នកសង្កេតការណ៍ចំនួនជិត ៣រយនាក់ (២៧៩) និងទី៣ គឺសមាគមរាជសីហ៍ដែលដាក់អ្នកសង្កេតការណ៍សរុបជិត ២រយនាក់ (២០០)។ ចំណែកអង្គការដែលធ្លាប់សកម្មក្នុងការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) វិញដាក់អ្នកសង្កេតចំនួន ៣៣នាក់។ ក្រៅពីនេះអង្គការសមាគមមួយចំនួនទៀតបានដាក់អ្នកសង្កេតការណ៍ចន្លោះពី៥០ ទៅ ២០នាក់។

៩ . ប្រជាសហគមន៍ថា ក្រុមអ្នកមានអំណាចបន្តយកគ្រឿងចក្រឈូសឆាយព្រៃឡង់ ខេត្តស្ទឹងត្រែង
ប្រជាហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែងអះអាងថា ព្រៃស្រោង និងពាក់កណ្តាលស្រោងឋិតក្នុងដែនជម្រកសត្វព្រៃឡង់ នៃឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់កំពុងទទួលរងការឈូសឆាយនិងផ្តួលដើមឈើធំៗ អស់ជាច្រើនហិកតារនៅរយៈពេលជិត១សប្តាហ៍ចុងក្រោយនេះ។ ប្រជាសហគមន៍បានចុះដល់ទីតាំងឈូសឆាយប្រទះឃើញគ្រឿងចក្រ អេស្កាវើទ័រ (Excavator) មួយគ្រឿងកំពុងវាយកម្ទេចព្រៃដើម្បីទន្ទ្រានយកដីធ្វើកសិកម្មឱ្យក្រុមអ្នកមានអំណាចប៉ុន្តែពួកគាត់មិនស្គាល់អត្តសញ្ញាណជនល្មើសទាំងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។