ព័ត៌មាន​សំខាន់ៗ​ ចំនួន ៩ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃអង្គារ​នេះ

. លោក ហ៊ុន សែន ប្រកាស​ដាក់​ផែនការ​តាម​កម្ចាត់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ដាក់​ផែនការ​តាម​កម្ចាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​ឱ្យ​ខាង​តែ​បានហើយ​លោក​ក៏​ព្រមាន​វាយខ្នោះ​លោក សម រង្ស៊ី និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀតបើពួកគេ​ហ៊ាន​ឈាន​ជើង​ជាន់​ដី​កម្ពុជា។ ប្រតិកម្ម​នេះធ្វើឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្មែរនិង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​តែ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​សន្តិវិធី​នៅ​ឆ្នាំ២០២៣ ខាងមុខ។

d4693085-5d5b-44c7-8fd8-f79dc8cae46e.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

អានព័ត៌មានពិស្តារ ... Opens in new window ]

. អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ខេត្តត្បូងឃ្មុំ​ត្រូវ​គេ​បាញ់​សម្លាប់

អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ខេត្តត្បូងឃ្មុំត្រូវបាន​គេ​បាញ់​សម្លាប់។ ជនរងគ្រោះ​មាន​ឈ្មោះ ប៉ូ ហ៊ីនលាន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាអ្នកភូមិ​ព្រីង ឃុំចក ស្រុកអូរាំងឪ។ ជនរងគ្រោះ​មាន​ប្រពន្ធនិង​កូន​៣​នាក់​ក្នុង​បន្ទុក។

a6b0ea67-e844-47c0-918b-4c829a9281b3.jpeg
(រូបតំណាង) គណបក្ស ភ្លើងទៀន ក្នុង​ពិធី​បើក​ទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​គណបក្ស ប្រចាំ​ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ គណបក្សភ្លើងទៀន)

អានព័ត៌មានពិស្តារ ... Opens in new window ]

. វេទិកា​ប្រជាពលរដ្ឋ​កម្ពុជាជំរុញ​ឱ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការងារ​សង្គម

កម្មវិធីវេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​នៅថ្ងៃទី១៧ ខែតុលានេះ ជំរុញ​ឱ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋសកម្មដើម្បី​សមធម៌និង​យុត្តិធម៌​សង្គម​តាម​រយៈការ​រួមគ្នា​លុបបំបាត់​អំពើពុករលួយអំពើ​ហិង្សានិង​ការ​រើសអើង។ ដោយ​ឡែកអ្នក​វិភាគ​នយោបាយជំរុញ​ឱ្យ​យុវជន​ត្រូវ​ចេះ​ស្វែង​យល់​ពី​សិទ្ធិនិង​កាតព្វកិច្ច​របស់​ខ្លួន​ឯងហើយ​បាន​ចាត់​ទុក​ពលរដ្ឋ​អសកម្ម​ប្រៀប​ដូចជា​ដាវដែល​នៅ​តែ​ក្នុង​ស្រោម​ប៉ុណ្ណោះ។

bdf77093-537b-4088-b6b3-3a8ed6553e77.jpeg
​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា (CPF) ឆ្នាំ២០២២ ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្ដី​អំពី “ការពារ​លំហ​ពលរដ្ឋ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា” ដែល​លោក ហឿន ស៊ីនាត ចូលរួម នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២២។ (រូប៖ RFA និងហ្វេសប៊ុក CCFC)

អានព័ត៌មានពិស្តារ ... Opens in new window ]

. ក្រុម​កូដករ​ណាហ្គាវើលដ៍​ដាក់​ពាក្យ​ពន្យា​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​ក្រុមហ៊ុន

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) នៅ​ថ្ងៃទី១៧ តុលាបាន ដាក់​ពាក្យពន្យា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញក្នុងការ​ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ដែល​បាន​ប្ដឹង​ពួកគាត់​ថាបាន​រំលោភ​លំនៅ​ឋាននិង​បង្ខាំង​ដោយ​ខុស​ច្បាប់។ កូដករ​ម្នាក់​ក្នុង​ចំណោម៤នាក់ដែល​ក្រុមហ៊ុន​ប្ដឹង​ គឺ​កញ្ញា សុខ ថាវុធ ប្រាប់​វិទ្យុអាស៊ីសេរី​ថាមូលហេតុ​ដែល​ក្រុមកូដករ​ដាក់​ពាក្យ​ពន្យា​ពេល​ចូលខ្លួន​បំភ្លឺនៅ​តុលាការ​នេះដោយ​សារ​តែ​ព្រះរាជអាជ្ញារងបាន​ចេញ​ដីកា​កោះ​ហៅ​ពួកគាត់​ទាំង​តក់ក្រហល់ដែល​ធ្វើឱ្យ​ក្រុម​កូដករ​មិន​ទាន់​ត្រៀម​ខ្លួននិង​ស្វែង​រកមេធាវីដើម្បី​ការពារ​តា​ម​ផ្លូវ​ច្បាប់​បាន​នៅ​ឡើយ។ ទោះយ៉ាងណា កញ្ញា​បញ្ជាក់​ថា កញ្ញា និងកូដករ ៣នាក់ផ្សេងទៀត​នឹង​ចូល​បំភ្លឺ​នៅតុលាការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

311479041_6071252882918854_7359408442498916021_n.jpg
ក្រុមកូដករ​ក្រុមហ៊ុន​ ណាហ្គាវើលដ៍ (Naga World) នៅ​ថ្ងៃ​ទី​១៧ តុលា​​ ដាក់​ពាក្យ​​​សុំ​ពន្យារ​ពេល​​ចូល​បំភ្លឺ​នៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ​ដែល​ប្ដឹង​ពួក​គាត់​អំពី បទ​រំលោភ​លំនៅឋាន និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

អានព័ត៌មានពិស្តារ... Opens in new window ]

. លោក ហ៊ុន សែន បញ្ជា​អោយ​អភិបាល​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង​ចុះ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ខេត្តទាំង២ អោយ​ច្បាស់លាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​អោយ​អភិបាល​ខេត្តប៉ៃលិន និង​ខេត្តបាត់ដំបង ពន្លឿន​នីតិវិធី​កំណត់​ភូមិ​សាស្ត្រ​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តទាំងពីរ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ផ្ដល់ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិទ្ធិស្របច្បាប់​លើ​កម្មសិទ្ធិដីធ្លី។ សង្គមស៊ីវិល សាទរចំពោះ​ចំណាត់​ការ​របស់​ប្រមុខរដ្ឋាភិបាល ហើយស្នើឱ្យអាជ្ញាធរ កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ និងបែងចែក​តំបន់​រដ្ឋបាល​ច្បាស់​លាស់។

311826610_694561978692259_4086873703195722438_n.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក SPM)

អានព័ត៌មានពិស្តារ... Opens in new window ]

. ពលរដ្ឋរងគ្រោះ​ទឹកជំនន់​ជាង​ ៥០​គ្រួសារ​នៅ​ខេត្តបាត់ដំបងខ្វះ​ទីជម្រក​និង​ស្បៀងអាហារ

ប្រជាពលរដ្ឋ​ជាង​ ៥០​គ្រួសារ​រស់​នៅ​តាម​បណ្ដោយ​ស្ទឹងភាស ស្ថិត​ក្នុង​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង កំពុង​ខ្វះ​ទីជម្រក និង​ស្បៀងអាហារ ខណៈទឹកជំនន់​កំពុង​ពន្លិច​ផ្ទះ​សម្បែង និង​ស្រែចម្ការ​របស់​ពួកគាត់។ មន្ត្រីសង្គមស៊ីវិល​ស្នើ​រដ្ឋបាល​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែលបាន​ជម្លៀស​ទៅ​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​ហើយ​នោះ និង​ធ្វើរបាយការណ៍​ជុំវិញ​ផលប៉ះពាល់​បណ្ដាល​មក​ពី​ទឹកជំនន់​ឱ្យបាន​ឆាប់រហ័ស។

Flooding.jpg
ជីវភាពពលរដ្ឋដែលមកបោះតង់លើចិញ្ចឹមផ្លូវ កំពុងជួបការលំបាក។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

អានព័ត៌មានពិស្តារ.... Opens in new window ]

. ជនជាតិដើម​ភាគតិច​ខេត្តភាគឦសានខ្លះខ្លាច​រអាមិន​ហ៊ាន​ការពារព្រៃឈើខ្លាច​ក្រែង​អាជ្ញាធរចាប់​ដាក់គុក

ជនជាតិដើមភាគ​តិច​រស់​នៅ​ខេត្តភាគឦសាន្ត​មួយ​ចំនួនខ្លាចរអា​មិន​ហ៊ាន​ចុះ​ល្បាត​ព្រៃនិង​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធផ្សព្វផ្សាយ​ទេព្រោះភ័យខ្លាច​អាជ្ញាធរ​ចាប់​ដាក់​គុក។ ចំណែក​អាជ្ញាធរ​បាន​ច្រានចោលចំពោះការ​លើក​ឡើង​នេះហើយ​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃឈើ​ស្រប​តាម​ច្បាប់។

Prey Lang 2.jpg
បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ខេត្តក្រចេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

. សកម្មជន​ព្រៃឡង់​ខេត្តស្ទឹងត្រែង លោក គង់ រី ឈឺធ្ងន់​ខកខន​ចូល​ល្បាត​ព្រៃឡង់

ក្រុមស្នូលបណ្តាញ​ព្រៃឡង់ខេត្តស្ទឹងត្រែង​ម្នាក់ដែល​ក្លាយហាន​ការពារ​ព្រៃឈើនៅតំបន់​ព្រៃឡង់ គឺ លោក គង់ រី ខកខាន​មិន​បាន​ចូល​ល្បាត​ព្រៃ​ជា​ច្រើន​ខែមក​ហើយដោយ​សារ​តែ​មានជម្ងឺ​​ឈឺ​ធ្ងន់​និង​កំពុង​សម្រាល​បាល។

រូបលោក គង់រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១០ តុលា ២០២២។ រូប៖ ក្រុមគ្រួសារគាត់ផ្តលឱ្.jpg
សកម្មជនព្រៃឈើលោក គង់រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១០ តុលា ២០២២។ (រូប៖ ក្រុមគ្រួសារគាត់ផ្តលឱ្យ)

. តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ជំរុញ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ជនដៃ​ដល់​វាយ​លោក

តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ស្នើសុំ​អាជ្ញាធរ​ឱ្យ​ស្វែងរក​ជន​ដៃដល់ ៣នាក់ ដែល​ព្រួត​គ្នា​ប្រើ​ហិង្សា​លើ​រូប​លោក​បណ្ដាល​ឲ្យ​រង​របួស​ក្បាល និង​ក្រោម​ភ្នែកខាងឆ្វេងដេរ៣ថ្នេរ។

bdf77093-537b-4088-b6b3-3a8ed6553e77.jpeg
វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា (CPF) ឆ្នាំ២០២២ ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្ដី​អំពី “ការពារ​លំហ​ពលរដ្ឋ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា” ដែល​លោក ហឿន ស៊ីនាត ចូលរួម នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក CCFC)

អានព័ត៌មានពិស្តារ ... Opens in new window ]

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។