១ . លោក សម រង្ស៊ី និងលោក ហ៊ុន សែន អះអាងថា ឈ្នះក្ដីនៅតុលាការប្រទេសបារាំងរៀងៗខ្លួន
លោក សម រង្ស៊ី ថា តុលាការប្រទេសបារាំងសម្រេចបដិសេធបណ្ដឹងលោក ហ៊ុន សែន គឺជាជ័យជម្នះរបស់លោក។ ទោះយ៉ាងណាភាគីចាញ់ក្ដី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា សាលក្រមតុលាការបារាំងបានផ្ដល់យុត្តិធម៌ដល់រូបលោក។ ចំណែកមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងជា វោហារសាស្ត្រនយោបាយបន្លំការពិតប៉ុណ្ណោះ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . លោក ហ៊ុន សែន អះអាងថា ការដកលោក វេង សាខុន ពីរដ្ឋមន្រ្តីដើម្បីប្រយោជន៍វិស័យកសិកម្ម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការបញ្ចាប់មុខតំណែងលោក វេង សុខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មដោយសារតែលោកអសកម្មក្នុងការងារ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន នៅតែបន្តតែងតាំងមន្រ្តីដែលលោកអះអាងថាបំពេញការងារមិនល្អនេះធ្វើជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីដដែល។

អានព័ត៌មានពិស្តារ ...
៣ . សហភាពសហជីពកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងទៅចុះឈ្មោះបោះឆ្នោត
សហភាពសហជីពកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យទៅពិនិត្យមើលបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅតាមភូមិឃុំចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការអំពាវនាវនេះមានសារៈសំខាន់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋបំពេញតួនាទីរបស់ខ្លួនដើម្បីជ្រើសរើសតំណាងរបស់ខ្លួនដឹកនាំប្រទេសក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។

អានព័ត៌មានពិស្តារ ...
៤ . តុលាការខេត្តបាត់ដំបងបដិសេធបណ្ដឹងសុំនៅក្រៅឃុំលោក ឡី សុខុន
សាលាឧទ្ធរណ៍បាត់ដំបងបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់សកម្មជនបក្សភ្លើងទៀនលោក ឡី សុខុន។ មេធាវី និងមន្ត្រីអង្គការសង្គមស៊ីវិលថាតុលាការសម្រេចបែបនេះជាការបំពាននីតិវិធីផ្លូវច្បាប់និងមានចេតនាសងសឹក នយោបាយ ជាជាងបណ្ដឹងបុគ្គល។

អានព័ត៌មានពិស្តារ ...
៥ . លោក អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារទឹកជំនន់ជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទគឺលោក អូន ព័ន្ធមុនីរ័ត្ន សម្រេចបង្កើតក្រុមការងារមួយដើម្បីដោះស្រាយបញ្ហាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីក្នុងផ្តល់ជំនួយនានាដល់ពលរដ្ឋដែលកំពុងជួបទុក្ខលំបាក។

[ អានព័ត៌មានពិស្តារ... Opens in new window ]
៦ . ពលករខ្មែរមួយចំនួននៅប្រទេសថៃប្រកបរបរលក់ដូរបន្តិចបន្តួចរកប្រាក់ចិញ្ចឹមជីវភាព
ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសថៃងាកមកប្រកបរបរលក់ដូរម្ហូបអាហារខ្មែរនំចំណីនិងភេសជ្ជៈ ទឹកអំពៅ បានប្រាក់ចំណូលបង្គួរសម្រាប់ដោះស្រាយជីវភាពចិញ្ចឹមបានកូនរៀនសូត្រ។ ពួកគាត់លើកឡើងថាពីមុនធ្វើកម្មករគេរកប្រាក់ចាយស្ទើរតែមិនគ្រប់តែឥឡូវមកលក់ដូរដោយខ្លួនឯងជីវភាពធូរធារជាងមុន។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៧ . ក្រុមហ៊ុនចិននៅខេត្តក្រចេះអាចស្លមាសដុំពីរ៉ែមាសខ្មែរបាន៦០គីឡូក្រាមក្នុងពេលសាកល្បង៣ខែ
កម្ពុជាចាប់ផ្ដើមកត់ត្រាទិន្នន័យស្លរ៉ែមាសលើកដំបូងដែលដំណើរការដោយរោងចក្រក្រុមហ៊ុនចិននៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម បានទៅពិនិត្យដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១របស់ក្រុមហ៊ុន ស៊ីង យ័ន កាំង យៀក (Xing Yuan Kanng Yeak Co., Ltd) កាលពីថ្ងៃទី១០ ខែតុលា។

៨ . ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពីការគាំទ្ររបស់អាមេរិកនៅអនុតំបន់មេគង្គ
សហរដ្ឋអាមេរិកបញ្ជាក់ជំហរគាំទ្រយូរអង្វែងដល់ប្រជាជននៃអនុតំបន់ទន្លេមេគង្គតាមរយៈភាពជាដៃគូទន្លេមេគង្គសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១១ ខែតុលា ឲ្យដឹងថា ក្នុងជំនួបពិភាក្សាជាមួយដៃគូសំខាន់ៗនៅកម្ពុជានៃគម្រោងភាពជាដៃគូមេគង្គអាមេរិក (MUSP) ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រីបណ្ឌិត ហ្យុង អេច. ប៉ាក (Jung H. Pak) ទទួលបន្ទុកកិច្ចការពហុភាគីបានបញ្ជាក់ថាប្រទេសតាមទន្លេមេគង្គអាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងក្លានិងគួរឱ្យទុកចិត្តបានសំរាប់បច្ចុប្បន្ននិងទៅអនាគត។

៩ . មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតទទួលយកវៀតណាមជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ៍ ទី១១ តុលាម្សិលមិញបានបោះឆ្នោតទទួលយកវៀតណាមជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សបើទោះបីជាមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិថាវៀតណាមបច្ចុប្បន្នមិនគោរពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ សហព័ន្ធខ្មែរកម្ពុជាក្រោមនិងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាមឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

១០ . ប្រពន្ធសកម្មជនបក្សប្រឆាំងលោកស្រី ទៀង ចិន្តា ដែលប្ដីកំពុងជាប់ឃុំប្រឹងប្រែងលក់ការ៉េមចិញ្ចឹមគ្រួសារ
ប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ដែលប្ដីរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារអស់មួយឆ្នាំទៅហើយបានពុះពារជំនះឧបសគ្គតស៊ូរុញរទេះលក់ការ៉េមដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាអ្នកមានអំណាចដែលយកតុលាការចោទប្រកាន់សកម្មជនបក្សប្រឆាំងបង្កឱ្យគ្រួសារពួកគេបែកបាក់បែបនេះជាអ្នកនយោបាយគ្មានធម៌មេត្តា។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
