អាជ្ញាធរ​របប​ភ្នំពេញ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​កញ្ញា រ៉ូហ្ស៊េត

ដោយ មួង ណារ៉េត
2019-07-07
Share
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ៦២២ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅតែ​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចោទប្រកាន់​ឥត​ស្រាកស្រាន្ត​ពី​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របប​នេះ រួម​ទាំង​តំណាងរាស្ត្រ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផង ជុំវិញ​សកម្មភាព​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បោះឆ្នោត​ឱ្យ​កញ្ញា។

ថ្មីៗ​នេះ​ទៀតសោត ក្រោយពី​តុលាការ​បាន​កោះហៅ ឱ្យ​កញ្ញា​ចូលខ្លួន​ទៅ​បំភ្លឺ រឿង​ហូប​នំ​បញ្ជុក​ជុំគ្នា កញ្ញា​រង​ការចោទប្រកាន់​ជា​សាធារណៈ និង​ដោយ​ចំហ នៅ​ចំពោះ​មុខ​រដ្ឋសភា​ពេញអង្គ នៃ​សភា​ឯក​បក្ស​របស់​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃទី៤ ខែ​កក្កដា ដែល​ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្សវឌ្ឍនា ចោទ​កញ្ញា​ថា បាន​បះបោរ ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​ប្រជាប្រិយភាព។

តើ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ពិត​ជា​មាន​ឥទ្ធិពល ធ្វើ​ព្យុះភ្លៀង រហូត​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​ខ្លាំង ដូច្នេះ​មែន ឬ​យ៉ាង​ដូចម្ដេច? ហើយ​ថា តើ​ការ​ចោទប្រកាន់​នេះ ពិត​ប៉ុណ្ណា?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល