លោក សម រង្ស៊ី អនុប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សង្កេតឃើញភាពទាល់ច្រករបស់លោក ហ៊ុន សែន ដែលប្រើនយោបាយប្រជាភិថុតិម្ដងហើយម្ដងទៀត ក្នុងការដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច ក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%។
លោក សម រង្ស៊ី បញ្ជាក់ថា លោក ហ៊ុន សែន នៅតែដឹកនាំប្រទេសតាមរបៀបស្មាន។ ម្ដងលោក ហ៊ុន សែន ប្រកាសថា ត្រៀមប្រាក់ ៣០លានដុល្លារ ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី។ ម្ដងថាត្រៀម ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហានេះ។ លោក ហ៊ុន សែន ក៏បានប្រកាសអំពីកំណែទម្រង់សេដ្ឋកិច្ច ដែលលោកអះអាងថា កាត់បន្ថយការចំណាយ បង្កើនប្រាក់ចំណេញរបស់អ្នកវិនិយោគ ដើម្បីទប់ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA។
តើការប្រកាសប្រាក់ដ៏សន្ធឹក និងកំណែទម្រង់សេដ្ឋកិច្ច ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះខ្លាំងនេះ លោក ហ៊ុន សែន សម្អាងលើអ្វី ឬចេះតែថាឲ្យតែរួចពីពោះ?